តុលាការក្រុងឡាអេបានកាត់ក្តីឲ្យសៀមប្រគល់ប្រាសាទវិហារ មកឲ្យខ្មែរវិញ នៅថ្ងែទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ ។ នៅក្នុងព្រះនាម ម្ចាស់ក្សត្រយានី ស៊ីសុវត្ថិ កុសមនារីរតន៍ សិរីវឌ្ឍនា ជាព្រះមាតា ព្រះបាទនរោត្តមសីហនុ ។
vrean.com Latest Questions
ប្រភេទមនុស្សដែលគេចាត់ទុកថាជាឧត្តមជនគម្រូរួមមាន៖ • បណ្ឌិត គឺជាមនុស្សដែលមានពុទ្ធិសកលមានភាពឈ្លាសវៃខាងបញ្ញាយ៉ាងធំប្រព្រឹត្តដោយអព្ភន្តរញ្ញាណ (សំយោគ) វិនិច្ឆ័យអ្វីៗយោលទៅតាមគោលការណ៍ធំៗនិងតាមបញ្ញត្តិកម្មទូទៅនៃជីវិត។ • វីរបុរស គឺជាប្រភេទមនុស្សពាក់កណ្តាលឬជាមនុស្សដែលលើកធ្វើជាអាទិទេពឬជាភាវះអាថកំបាំងដែលនៅក្នុងធម្មជាតិ។ • សន្តបុគ្គល ជាមនុស្សដែលមានចំណងទាញខាងជំនឿសាសនាមានរបៀបរស់នៅជាជនស្វេងរកសុក្រឹតភាពសាមញ្ញជានិច្ច។ មានលក្ខណះខុសគ្នាដូចតទៅ៖ បណ្ឌិត៖ • អ្នកដែលប្រមើលមើលវែងច្ងាយ • អ្នកចេះរស់នៅមានសណ្តាប់ធ្នាប់ • អ្នកមានឥរិយាបថមិនរំភើបញាប់ញរ • អ្នកដែលគិតថាគុណធម៌ជារង្វាន់ផ្តាល់ខ្លួន • អ្នកដែលប្រកបដោយទម្លាប់ទៀងត្រង់។ វិរបុរស៖ • ជនដែលហ៊ានពុះពារនូវគ្រប់ឧបសគ្គធំៗ • ជនហ៊ានទទួលការឈឺចាប់ខ្លាំបំផុត • ជនដែលមានសេចក្តីខ្លាហានខុសពីមនុស្ស • ជនដែលមាវិរភាពហួសសមត្ថភាព • ជនដែលហ៊ានពលីជីវិតរបស់ខ្លួនចាដើម។ សត្តបុគ្កល • បុគ្គលដែលមាឥរិយាបថធម្មជាតិអតិសេដ្ធ • បុគ្គលដែលស្វែងរកបរមសុខក្រៅលោក
• ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសអាឡឺម៉ង់បានបែងចែកជា២ផ្នែកគឺ អាឡឺម៉ង់ខាងលិចនិង អាឡឺម៉ង់ខាងកើត។ គ្រប់គ្រងដោយ៖ • អាឡឺម៉ង់ខាងលិចគ្រប់គ្រងដោយកងសម្ព័ន្ធមិត្តដែលរួមមានអង់គ្លេសនិងសហរដ្ឋមេរិក។ • អាឡឺម៉ង់ខាងកើតគ្រប់គ្រង់ដោយសហភាពសូវៀត។
ទំនាក់ទំនងរវាងសិទ្ធី សេរីភាព និងច្បាប់ត្រូវមានសិទ្ធិនឹងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ រីឯច្បាប់ជានិយាមជាកាតព្វកិច្ចសំខាន់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិ បានសម្អិតសម្អាងឡើងដើម្បីជិវិតរស់នៅក្នុងសង្គម ។ ដូចនេះហើយការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូរឪ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ គឺត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
វិមជ្ឍការ គឺជាការផ្ទេរអំណាច និងការទទួលខុសត្រូវលើមុខងារសារធារណៈពីរដ្ឋបាល កណ្តាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋានដើម្បីធានាគុណភាព ប្រសិទ្ធិភាព នៃប្រព័ន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធិអំណាច និងសមត្ថភាពនៃកម្រិត ថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ ។ បង្ហាញពីការខុសគ្នារវាងវិមជ្ឍការ និងវិសហមជ្ឍការ ៖ វិមជ្ឍការ • គោលបំណងដើម្បីឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ • អង្គភាពអនុវត្ត គឺជានិតិបុគ្គលដាច់ដោយឡែក • មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ • ធ្វើជាតំណាងរបស់អ្នកបោះឆ្នោត • ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរដ្ឋាភិបាល • តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ • មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍ ...
ការទុកដាក់សំណល់រឹង និងរាវនៅកម្ពុជាសព្វថ្ងៃ៖ • មិនទាន់មានកន្លែងទុកដាក់កាកសំណល់ • ខ្វះខាតបច្ចេកទេសគ្រប់គ្រងកាកសំណល់ • មិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយ មុនបង្ហូរចូលទន្លេ ស្ទឹង បឹង។
ដើម្បីពង្រឹងស្ថាប័នព្រះមហាក្សត្រឡើងវិញ សេ្ដច “ ភូមិពលអាឌុលយ៉ាតេជ “ បានធ្វើសកម្មភាពដូចជា ព្រះអង្គបានដំណើរទៅគ្រប់ទីកន្លែងទួទាំងប្រទេស និងផ្ដល់ឪកាសឪ្យកសិករចូលគាល់ព្រះអង្គដោយផ្ទាល់ជាមួយនឹងឯកទេសកសិករចូលគាល់ព្រះអង្គដោយផ្ទាល់ជាមួយនឹងការលាតត្រដាងកង្វល់ផ្ទាល់ខ្លួន ។ មន្ដ្រីរាជការ ក្រុមគ្រូពេទ្យ និងអ្នកឯកទេសកសិកម្មជាដើម បានធ្វើដំណើរអមព្រះរាជទស្សនៈកិច្ចតាមជនបទក្នុងទិសដៅផ្ដល់ការថែទាំសុខុមាលភាពដល់ប្រជាកសិករអភិវឌ្ឍថប្រព័ន្ធអប់រំនៅតាមមូលដ្ឋាន បង្ហាត់បង្រៀនបច្ចេកវិទ្យាកសិកម្មថ្មី ជម្រើសពូជសត្វពាហនៈ ធ្វើផ្លូវនិងប្រព័ន្ធស្រោចស្រពជាដើម។ ចំណែកក្សត្រី ស៊ីរីគីត មហាសីព្រះអង្គក៏មានកម្មវិធីផ្ទាល់ជាច្រើនដែរក្នុងទិសដៅពង្រឹកវិស័យសិប្បកម្មផ្ទាល់ជាច្រើនដែរក្នុងទិសដៅពង្រឹកវិស័យសិប្បកម្មនៅតាមផ្ទះដែលអាចឪ្យសកិករទទួលបានប្រាក់ចំណូលបន្ថែមនិងអាចថែរក្សាវប្បធម៌ជាត់ទៀតផង ។
ការចេះភាសាផ្សេងទៀតក្រៅពីភាសាជាតិខ្លួន ឯង និងសង្គមជាតិ ៖ ចំពោះខ្លួនឯង • ងាយស្រួលក្នុងការទំនាក់ទំនង • ងាយស្រួលក្នុងការស្វែងរកការងារធ្វើជាមួយក្រុមហ៊ុន ឬអង្គការបរទេស • ងាយស្រួលក្នុងការស្រាវជ្រាវឯកសារតាមប្រព័ន្ធ អ៊ីនធីណេត • ងាយស្រួលស្វែងយល់ពីរបកគំហើញថ្មីក្នុងសកលលោក ចំពោះសង្គម • មានធនធានមនុស្សផ្នែកភាសាបរទេសដើម្បីទំនាក់ទំនងជាអន្តរជាតិ • ងាយស្រួលក្នុងការផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឲ្យមានភាពល្អប្រសើរ • ទំនាក់ទំនងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មមានភាពរីកចម្រើន • វិស័យអប់រំមានភាពរីកចម្រើន ជាពិសេសភាសាអន្តរជាតិ • ប្រព័ន្ធបច្ចេកវិទ្យា IT មានភាពជឿនលឿន • ងាយស្រួលក្នុងការគ្រប់គ្រងព័ត៍មានទូទៅក្នុងសកលលោក
អ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សិលាដោយអាស្រ័យលើរបៀបនៃការកកើតនិងលក្ខណៈវិនិច្ឆ័យពីរគឺ សមាសធាតុ និងវាយភាព។
ផលវិបាកនៃការដឹកជញ្ជូនក្នុងសម័យបដិបត្តន៍ឧស្សាហកម្មមាន ៖ ផ្លូវដែកនិងនាវាដើរដោយចំហាយទឹកត្រូវការមូលធនដ៏ច្រើនសម្បើមដែលផ្តត់ផ្តងដោយធនគារឬ ដោយក្រុងហ៊ុនឯកជន ។ ស្ពានផ្លូវរូងក្រោមដី ស្ពានដោម (ស្ពានកាត់ពីលើផ្លូវឬកាត់ជ្រលងភ្នំ ) ចំណតរថភ្លើងធ្វើឪ្យទេសភាពទាំងឡាយប្រែប្រួល ។ សំណង់ទាំងនេះត្រូវការចាំបាច់នូវការងារសាងសង់ដ៏ធំធេង ដែលបណ្ដាលឪ្យសេដ្ឋកិច្ចលូតលាស់រហ័ស ។ ដំណើររការនៃប្រព័ន្ធផ្លូវដែដកបង្កើតការងារយ៉ាងទំនាញៗ ធានាដោយភ្នាក់ងារអយស្ម័យយាន គួបផ្សំ នឹងមោទនភាពនៃវិជ្ជាជីវៈរបស់ពួកគេ ។ មនុស្សធ្វើចរាចរកាន់តែងាយស្រួលដោយសាររថភ្លើងនិងកប៉ាលប្រើចំហាយទឹកដែលសម្រូលដល់ចំណាកជនបទនិងទេសសន្ដរប្រវេសន៍ (ដំណើរផ្លាស់ប្រទេស ) ។ ចំណែកការបង្កើតជាទូរលេខ ( ...