ក្នុងការពង្រឹងនយោបាយអព្យាក្រឹត្យរបស់ខ្លួនប្រទេសកម្ពុជាបានធ្វើសកម្មភាពលើឆាកអន្តរជាតិដូចជាៈ • នៅថ្ងៃ ១៨មីនា១៩៥៥ ឥណ្ឌា កម្ពុជា បានចុះហត្ថលេខាទៅលើសេចក្តីប្រកាសរួមដែលនៅនឹងគ្នាដោយសុខសន្តិភាព • នៅខែមេសា ១៩៥៥ ក្នុងឱកាសសន្និសីទប្រទេស អាស៊ីនិងអាហ្រ្វិកនាទីក្រុងបានឌុង ( ឥណ្ឌូនេស៊ី ) សម្តេច នរោត្តម សីហនុ បានធ្វើសេចក្តីអះអាងអំពីកម្មវិធីនយោបាយអព្យាក្រឹត្យរបស់ប្រទេសកម្ពុជា • នៅពេលជាសមាជិកអង្គការសហប្រជាតិ នៅថ្ងៃ ១៤ ធ្នូ ១៩៥៥ តំណាងរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីប្រកាសអំពីការប្រឹងប្រែងរបស់ខ្លួន ក្នុងការដើរលើមាគ៌ានយោបាយអព្យាក្រឹត្យ ។
vrean.com Latest Questions
អាល្លឺម៉ង់បានប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ១៩៤៥ ។
បានជាពួកនិស្សិតមីយ៉ាន់ម៉ានៅទីក្រុងរ៉ង់ហ្គូន ធ្វើមហាបាតុកម្មទាមទារឲ្យឩត្តមសេនីយ៍ នេវិនចុះចេញពីតំណែងជាបន្ទាន់ ពីព្រោះ ៖ • ប្រើអំណាចផ្តាច់ការលើពួកប្រឆាំង • បង្កើនភាពអយុត្តិធម៍ក្នុងសង្គមកាន់តែខ្លាំងឡើង ដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអំពើពុករលួយ ។
អភិវឌ្ឍលើវិស័យ ៖ • ឩស្សាហកម្មធនុស្រាល និងធុនធ្ងន់ • ពាណិជ្ជកម្ម ( ដណ្តើមទីផ្សារអន្តរជាតិបានច្រើន ) ។
រៀបរាប់ពីការបង្កើតសាធារណរដ្ឋអ៊ីតាលីនៅឆ្នាំ ១៩៤៦ ៖ • ឆ្នាំ១៩៤៦ អ៊ីតាលីបង្កើតរបបសាធារណរដ្ឋដោយការបោះឆ្នោត • បង្កើតរដ្ឋធម្មនុញ្ញថ្មី ដែលតម្រូវឲ្យមានប្រធានាធិបតី ព្រមទាំងមានព្រឹទ្ធសភា និងតំណាងរាស្រ្ត • រដ្ឋធម្មនុញ្ញចូលជាធរមាន ០១ មករា ១៩៤៨ ។
ដើម្បីរៀបចំស្ថារសេដ្ឋកិច្ចឡើងវិញ លោកប្រធានាធិបតី រ៉ូ សឺវែល បានប្រើអស់រយៈពេល១០០ថ្ងៃដោយលោកបានប្រើប្រាស់បណ្ដាញព័ត៌មានវិទ្យា ដើម្បីជូនប្រជាជាតិជ្រាបអំពីគម្រោងផែនការនេះ ។ ជំហានដំបូងនៅក្នុងផែនការនេះគឺលោកបានបង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធនៅឆ្នាំ១៩៣៣ដើម្បីជួយទៅដល់អ្នកអត់ឃ្លាន និងអ្នកគ្មានទីជម្រកជាទឹកប្រាក់៥០០លានដុល្លាសម្រាប់ផ្ដល់អាហារសម្លៀកបំពាក់និងការងារ ។
មេដឹកនាំកម្ពុជាប្រជាធិបតេយ្យសង្ឃឹមថានឹងធ្វើឪ្យកម្ពុជាមានឯករាជ្យពេញបរិបូរណ៍ទាំងវិស័យ សេដ្ឋកិច្ច និងវិស័យនយោបាយដោយប្រែក្លាយកម្ពុជាពីប្រទេសកសិកម្ម និងថយទៅជា កសិកម្មទំនើមួយ។
វិធានការថ្មីញូវឌៀលមានន័យថាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាប់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះត្រូវបានបង្កើតឡើងដោយ វ៉ូ សឺវែល ។
កត្តាដែលធ្វើឱ្យប្រូតេអ៊ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ សីតុណ្ហភាព និង ចលនាមេកានិចនិងកត្តាផ្សេងៗទៀត។
សិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងវាយភពគ្មានក្រាមបន្ទះខុសគ្នាត្រង់ សិលាប្រែកំណើតវាយភាពក្រាមបន្ទះមានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសម្ពាធ។ ឯសិលាប្រែកំណើតវាយភាពគ្មានក្រាមបន្ទះ គឺគ្មានការតម្រៀបជួរនៃគ្រាប់រ៉ែទេ។ ជាទូទៅសិលាកើតឡើងពីរ៉ែមួយ ពីរ ឬបីប្រភេទ។