បានជាគេចាត់ទុកកម្រិតអក្ខរកម្មសូចនាករដ៏សំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ ព្រោះការអប់រំបង្កើនកម្រិតអក្ខរកម្ម និងការសិក្សាដែលជាកម្លាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ផ្តល់សិទ្ធិអំណាចដល់ស្រ្តី ការពារកុមារពីការកេងប្រវ័ញ្ច លើកស្ទួយសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការពារបរិស្ថាន និងសម្រាប់គ្រប់គ្រងការ រីកចម្រើនរបស់ពលរដ្ឋ ។ លើសពីនេះទៅទៀត វាមានឥទ្ធិពលទៅលើឥរិយាបថប្រជាសាស្រ្តដែលទាក់ទងនឹងអាពាហ៏ពិពាហ៏ លទ្ធភាពបង្កើតកូនមរណ ភាព បំលាស់លំនៅ ក៏ដូចជាការចូលរួមក្នុងកម្លាំងពលកម្មនិងជាផ្នែកមួយសំខាន់ ក្នុងការកំណត់លក្ខខណ្ឌសន្ទស្សន៏អភិវឌ្ឍន៏មនុស្សសម្រាប់ប្រទេសជាតិ ។
vrean.com Latest Questions
ចលនាតស៊ូដើម្បីឯករាជ្យមានពីរបែបគឺ • ការតស៊ូដើម្បីឯករាជ្យជាតិ ប្រឆាំងនឹងរបបអាណានិគមនិយមអង់គ្លេសនិងបារាំង ។ ការតស៊ូនេះជាចលនាមួយមានលក្ខណះជាតិនិយម ។ • ការតស៊ូប្រឆាំនឹងពួកមូលធននិងសក្តិភូមិ ។
នៅខែ មេសា ឆ្នាំ១៩៨៩ តើសភានៃប្រទេសកម្ពជាបានធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៩មានដូចជា ៖ • ប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជារដ្ឋកម្ពុជា • ប្តូរទង់ជាតិ និងភ្លេងជាតិ • ទទួលស្គាល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ • បង្កើតច្បាប់ការពារសិទ្ធិឯកជន និងទីផ្សារសេរី • កម្ពុជា ជាប្រទេសអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ • លុបចោលលក្ខខ័ណ្ឌកំណត់អាយុសាងផ្នួសចំពោះបុរសខ្មែរពីអាយុ៥០ឆ្នាំឡើងទៅ • ផ្តល់កម្មសិទ្ធិដល់ប្រជាជន • ប្រជាកសិករអាចផ្ទេរកម្មសិទ្ធិដីធ្លី ផ្ទះទៅឲ្យកូនចៅ • ប្រជាជនមានសិទិ្ធទិញសងលក់អចលនទ្រព្យ • សេរីភាពសារព័ត៍មាន និងអង្គការសង្គមស៊ីវិលជាច្រើនត្រូវបានបង្កើតឡើង • ទោសប្រហារជីវិតត្រូវលុបចោល • សេដ្ឋកិច្ចទីផ្សារសេរីបានបង្កើតឡើង ...
បារាំងយកខេត្តដូចជា
ក្នុងសង្គមអេស៊ីបបុរាណ គេចែកមនុស្សជាវណ្ណៈជាច្រើនរួមមាន ៖ • ព្រះចៅផារ៉ាអុង ៖ ព្រះអង្គមានវណ្ណៈខ្ពង់ខ្ពស់បំផុត ដោយមានជំនឿថាព្រះអង្គជាបុត្ររបស់អាទិទេព ។ ព្រះចៅផារ៉ាអុងជាងវតា ឬជាតំណាងព្រះអាទិទេពពីរអង្គគឺ ព្រះអាទិទេពហូរុស និង ព្រះអាទិទេព រ៉ា ។ • បុព្វជិត ៖ បុព្វជិត ជាអ្នកធ្វើការទាក់ទង់រវាងអាទិទេព និងព្រះចៅផារ៉ាអុង ។ប្រជារាស្រ្តទូទៅក៏ត្រូវពឹងពាក់បុព្វជិត ដើម្បីរៀបចំពិធិផ្សេងៗខាងសាសនា ។ • មន្រ្តី ៖ ...
វត្ថុវិស័យភាព គឺជាភាពដែលមានលក្ខណះស្របទៅនិងតថភាពខាងក្រៅផ្សាភ្ជាប់ទៅនិងធម្មជាតិមានលក្ខណះទូទៅស្របក្រិតក្រមធម្មជាតិមិនចំណុះឲ្យបុគ្គលណាមួយឡើយ មាននយ័ថាជាលក្ខណះសត្យាជានុមត័ជាក់ស្តែងដូចជាស្យង់ជាដើម ព្រោះស្យង់តែងប្រមូលនូវរាល់ទ្រឹស្តីទាំងអស់មកពិចារណាដោយពុំប្រកាន់ថាជាទ្រឹស្តីអ្វីឡើយ។
កត្តាដែលបណ្តាលឲ្យដំណើរវិវត្តិផលិតកសិកម្មមិនទទួលបានជោគជ័យ គឺ • គេមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មស្រែសម្ការនៅលើផ្ទៃដីលើសពី ១៥% នៃផ្ទៃដីទាំងអស់ • បញ្ហាបាត់បង់ធនធានទឹកក្នុងការស្រោចស្រពលើដីដាំដំណាំដែលបណ្តាលឲ្យមានការងស់ទឹកពីទន្លេ ព្រែក បឹង • ដីឆាប់ខ្សោះគឺជាតិដោយការប្រើជីគីមី ហើយទីបំផុតដីកសិកម្មទាំងនោះនឹងក្លាយទៅជាទីរហោរស្ថាន និងត្រូវគេបោះបង់ចោល ។