ដើម្បីប្រឆាំងទៅនិងអ្វីដែលលោកហៅថាចក្រភពបិសាចលោកប្រធានាធិបតីរ៉ូណាល់រីហ្គេនបានធ្វើដូចតទៅ ៖ • រៀបចំគម្រោងផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថិវកាច្រើនឥតគណនានិងទាមទារនូវបច្ចេកវិទ្យាខ្ពស់ • ដាក់ពង្រាយកាំជ្រួចធុនភើស៊ីង២(PershingII) នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងជ្រូចទំនើបធុនអេសអេស (SS 20) របស់សហភាពសូវៀត • វាយប្រហារឡើងលើកោះគ្រីណាតដែលគាំទ្រដោយប្រទេសគូបា ។
vrean.com Latest Questions
និយាយអំពិស្ថានភាពភូមិសាស្រ្តអ៊ិតាលីបុរាណ ៖ ក. ស្ថានភាពភូមិសាស្រ្ត ប្រទេសអ៊ីតាលីដូចជាប្រទេសក្រិចដែរគឺជា ឧបទ្វីបមួយនៃសមុទ្រមេឌីទែរ៉ាណេប៉ុន្តែប្រទេសអ៊ីតាលីនាសម័យបុរាណមានទំហំតូចជាងស្ថានពេលបច្ចុប្បន្ន ។ កោះស៊ីស៊ីល ( Sicile ) ត្រូវបានរាប់បញ្ចូលក្នុងផែនទីអ៊ិតាលីតាំងពីដើមមក ។ ...
ខ្មែរក្រហមបានបែងចែកសត្រូវជា ២ ប្រភេទគឺ ៖ សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ ៖ សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិភាគឥស្លាម • ជនជាតិភាគតិចវៀតណាម • ជនជាតិភាគតិចចិន • បញ្ញាវន្ដ • ជនក្បត់ដទៃទៀត សត្រូវខាងក្រៅ • រួមមានសហរដ្ឋអាមេរិច ប្រទេសថៃ ជាពិសេស ប្រទេសវៀតណាម និងអតីតសហភាពសូវៀត។
បានជាសហភាពសូវៀតធ្វើកំណែទម្រង់ពេលពេរ៉េស្រ្ដូយកាពីព្រោះ៖ • សេដ្ឋកិច្ចបែបផែនការត្រូវទទួលបរាជ័យស្រុតចុះ • អំពើពុករលួយក្នុងរដ្ឋាភិបាលសង្គមនិយម • ការជ្រៀតជ្រែកចូលនៃលទ្ធិប្រជាធិបតេយ្យ • ចង់កំណែទម្រង់ទាំងសេដ្ឋកិច្ចសង្គមនិងនយោបាយ។
ពណ៌នាការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាពីឆ្នាំ ១៩៩៣ រហូតមកដល់សព្វថ្ងៃៈ ផ្នែកសេដ្ឋកិច្ច • កសិកម្មមានភាពរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតឲ្យមានប្រព័ន្ធធារាសាស្រ្តការបង្កាត់ពូជបច្ចេកទេសជាដើម • អនុវត្តសេដ្ឋកិចិ្ចទីផ្សារសេរីកម្ពុជាបានក្លាយជាកន្លែងវិនិយោគដ៏ទាក់ទាញ • វិស័យឧស្សាហកម្មមានការរូកចម្រើនផ្នែករោងចក្រសហគ្រាស • ការធ្វើពាណិជ្ជកម្មគឹមានភាពងាយស្រួលជាងមុន • ប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅតំបន់ • សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែងនិងចំណូលថវិការកើនឡើងប្រចាំ • មានកំណើនទេសចរណ៍ដែលនាំឲ្យមានកំណើនការងារនិងប្រាក់ចំណូលដល់ប្រជាជន • ការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំផងដែរ • មានាករកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវដែក… ។ ផ្នែកសង្គមធម៌ • កម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គមទប់ស្កាត់ការជួញដូរមនុស្សថ្នាំញៀននិងអំពើភារវកម្ម • មានការកសាងមណ្ឌលសុខភាព មន្ទីរពេទ្យនៅតាមសាលាឃុំសង្កាត់ជាដើម • មានសេរីភាពព័ត៌មានិងអនុញ្ញាតិឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គភាពសង្គមស៊ីវិល
កំណែទម្រង់ឆ្នំា ១៨៨៤ បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជាដូចជា៖ • បានរៀបចំថ្នាក់ដឹកនាណខេត្តដោយបារាំងផ្ទាល់ • ខេត្ត ៥៨ ត្រូវបានបង្រួមបញ្ចូលគ្នាមកត្រឹមតែ ៨ខេត្តឲ្យស្ថិតនៅក្រោមអំនាចរ៉េស៊ីដង់បារាំង • រ៉េស៊ីដង់ស៊ុបពែរីយ័រ ធ្វើការការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់ ( កូសាំងស៊ីន ) • ព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយ ក្រៅពីចាំទទួលនិងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយ័រ ។
ការស្តារទ្បើងវិញនូវវិស័យនយោបាយរបស់ប្រទេសប៉ូឡូញក្រោយសង្រ្គាមលោកលើកទី២បានប្រព្រឹត្តទៅ ៖ • ការបង្កើតរដ្ឋាភិបាលបណ្តោះអាស្ននឯកភាពជាតិ • ការបោះឆ្នោតដោយសេរី ដែលពេលនោះពួកកុំមុយនីសកាន់អំណាច • មានការគៀបសង្គត់ទៅលើសាសនា • មានការជ្រៀតជ្រែកពីបរទេស នាំឲ្យមានការបំរើបំរាស់ប្រជាជនប៉ូឡូញដែលមានគំនិតជាតិនិយម • បរាជ័យកំណែទម្រង់លោកកូមុលការ ដើម្បីដោះស្រាយសង្គមនិងសេដ្ឋកិច្ចនៅឆ្នាំ ១៩៥៦ • ធ្វើការបង្រ្កាបទៅលើចលនាសហជីពរបស់ឡិចវ៉ាលេសា ដោយលោក ស៊ីរិច • សហភាពសូវៀតធ្វើអន្តរាគមន៍ផ្តូលរំលំសហជីពពលករនាសមាជឆ្នាំ ១៩៨១ • ឆ្នាំ ១៩៨១ មានការបង្កើតច្បាប់អាជ្ញាសឹកដើម្បីចាប់ពួកប្រឆាំង • ឆ្នាំ ១៩៩០- ១៩៩៧ ក្លាយទៅជាសាធារណរដ្ឋប្រជាធិបតេយ្យ និងក្លាយទៅជាសមាជិកអូតង់ ( ...
ក្រោយសង្រ្គាមត្រជាក់ តើប្រទេសអឺរុបខាងកើតមានការប្រែប្រួលដូចតទៅ ៖ • អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៩១ • កត្តិការសញ្ញាវ៉ាសូវីត្រូវរំសាយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩៩១ • លែងទទួលបានជំនួសពីសហភាពសូវៀត • របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាចការកុំមុយនីស និងរបបសេដ្ឋកិច្ចសមូហភាព • អឺរុបខាងកើតត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច • ប្រទេសមួយចំនួនបានប្រកាសឯករាជ្យភាពរបស់ខ្លួន ។
លោកប្រធានាធិបតី ដែលបានបន្ដតំណែងពីលោក ជីមីកាទ័រគឺលោក រ៉ូណាល់ រីហ្គេន នៅឆ្នាំ ១៩៨១ ។