vrean.com Latest Questions
នៅសហរដ្ឋអាមេរិកសម្តេចនរោត្តម សីហនុ បានផ្តល់បទសម្ភាសន៍មួយជាមួយភ្នាក់ងារសារព័ត៍មានមួយឈ្មោះ ញូយ៉កថែម ( New York Time ) ។
ក្នុងវិស័យកសិកម្មរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្ដនិយបានផ្ដោតលារយកចិត្តទុកដាក់លើផ្នែក៖ • ពង្រីកផ្តៃដីស្រែថ្មី • ការជ្រើសរើសពូជស្រូវថ្មីៗ • ការធ្វើនយោបាយទឹក • ចាត់តាំងក្រុមពេទ្យ ឲ្យចាក់ថ្នាំបង្ការរោគសត្វពាហនៈគ្រប់ទីកន្លែង • បង្កើតឲ្យមានរុក្ខទិវា នៅគ្រប់ទីកន្លែង។
ការដឹកនាំនៅសហភាពសូវៀតក្នុងអាណត្តិលោក ប្រេស្នែវ ត្រូវពឹងផ្អែកលើសមាជិកបក្ស កុំមុយនីស្ដជាសំខាន់ ដែលមានចំនួន ១៧លាននាក់ នៅទូទៅប្រទេស ហើយតួនាទិដ៏សំខាន់នេះបានកើតមានឡើងនៅឆ្នាំ ១៩១៧ ។
ដើម្បីជ្រើសរើសមុខរបរ ឬការងារមួយសម្រាប់អនាគត យើងគប្បីពិចារណាលើលក្ខខណ្ឌដូចខាងក្រោម ៖ • សមត្ថភាពវិជ្ជាជីវៈ ដោយត្រូវយល់ ស្កាល់ពីសមត្ថភាពជំនាញឯកទេសរបស់ខ្លួនឲ្យបានច្បាស់ ជាមុនសិននិង ត្រូវប្រាកដក្នុងខ្លួនថានិងអាចធ្វើអ្វីបានខ្លះ មានពិសោធន៍លកម្រិតណាក្នុងមុខជំនាញព្រោះ បើការងារមិនត្រូវមុខជំនាញវានិងនាំទៅរកការបរាជ័យពុំរីកចម្រើនឡើយ • ឧបនិស្ស័យ ឬចំណង់ចំណូលចិត្ត : ដោយត្រូវពិចារណាលើចំណង់ចំណូលចិត្តពីកំណើតផ្ទាល់ខ្លួន ព្រោះថាអ្វីដេលចង់គឺ យើងមានលទ្ធភាព តែអ្វីដែល យើងមិនចង់គឺពុំអាចមានសមត្ថភាពធ្វើវាបានឡើយជាពិសេរសពិចារណាថា តើជំនាញមុខរបរ ឬការងារដែលយើងជ្រើសរើសយកនោះស្របនិងឧបនិស្ស័យរបស់យើងឬទេ • ប្រភពធនធាន: ត្រូវប៉ាន់ប្រម៉ានពីប្រភពធនធានដែលខ្លួនមានជាមួយនិងមុខវិជ្ចាជីវៈ មុខរបរដែលយើងបម្រុងជ្រើសរើស ...
មិត្រមិនល្អមានលក្ខណះដូចតទៅ៖ ក.មនុស្សគិតតែពីខាងបាន • គិតតែប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ឯង • ពេលមានភ័យទើបរត់ទៅរកជំនួយពីមិត្រ • សេពគប់មិត្រព្រោះចង់បានប្រយោជន៍។ ខ.មនុស្សបានតែខាងនិយាយឥតប្រយោជន៍ • ច្រើននិយាយពាក្យឥតបានការ • ពេលមិត្រមានធុរះមិនជួយយកលេសរវល់ គ.មនុស្សអេបអបបញ្ជោរ • ពេលមិត្រធ្វើខុសក៍សាទរ • នៅមុខមិត្រនិយាយសរសើរ ក្រោយខ្នងនិន្ទា • និយាយរិះគន់និងបង្ខូចកេរ៍្តឈ្មោះមិត្រ. ឃ.មនុស្សនាំទៅរករឿងវិនាស • តែងតែនាំមិត្រទៅលែងល្បែងពាលា • តែងនាំមិនចូលសិក្សារៀនសូត្រ • នាំមិត្រដើរលែងពាសវាលបាសកាល • រកសុខតែឯងនាំមិត្ររកសេចក្តីស្លាប។
ប្រទេសនៅទ្វីបអាព្រិច នឹងទ្វីបអាព្រិចដែលដណ្តើមបានឯករាជ្យពីនីមអាណានិគម នៅក្រោយសង្គ្រាមលោកលើកទី២ នេះមាន : • ទ្វីបអាស៊ីមាន ៖ កម្ពុជា វៀតណាម ឡាវ ឥណ្ឌា ឥណ្ឌានេស៊ី មីយ៉ាន់ម៉ា… ។ • ទ្វីបអាស៊ីនមាន ៖ អេស៊ីប លីបី ទុយនើស៊ី ម៉ារ៉ុក កូឌីវ័រ គីណេ គីណេប៊ីសាវ ម៉ូសំប៊ិច…។
ការដឹកនាំនៅសហភាពសូវៀត ក្នុងអាណត្តិ ប្រេស្មែវ ត្រូវពឹងផ្អែកលើសមាជិកបក្ស កុំមុនីស្ដជាសំខាន់ ដែលមានចំនួន១៧លាននាក់នៅទូទាំងប្រទេស ហើយតួនាទីដ័សំខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំ ១៩១៧ ។
បានជារបបម៉ាកូសត្រូវដួលរលំ ដោយសារការបាញ់ប្រហារលោកអាគីណូ នៅអាកាសយានដ្ឋានក្រុងម៉ានីលនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ១៩៨៣ ក្នុងដំណើរវិលត្រឡប់ពីសហរដ្ឋអាមេរិកចូលរួមប្រជែងតំណែងប្រធានាធិបតីភីលីពីន ។
បានជាបង្កើតស្ថាប័នអន្តរជាតិថ្មី គឺអង្គការសហប្រជាជាតិ ព្រោះ ៖ • សង្គមប្រជាជាតិអនុវត្តការងារគ្មានប្រសិទ្ធិភាព ធ្វើឲ្យសង្គ្រាមលោកលើកទី២ផ្ទុះឡើង • សង្គមប្រជាជាតិគ្មានកម្លាំងទ័ពដាក់ពង្រាយសម្រាប់រក្សាសន្តិភាព • សង្គមប្រជាជាតិគ្មានថវិកាសម្រាប់ទ្រទ្រង់បេសកម្ម • ប្រទេសមហាអំណាចពុំបានជួយជ្រោមជ្រែងអង្គការនេះឡើយ ព្រោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ( សហរដ្ឋអាមេរិក ) • ប្រជាជាតិនានាចង់បានសន្តិភាព ។