ក. កូរ៉េខាងត្បូង ជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ។ • ប្រទេសកូរ៉េខាងត្បូងជាសាធារណរដ្ឋដែលមានរដ្ឋាភិបាលឡើងកាន់អំណាចជ្រើសរើសតាំងដោយប្រជាពលរដ្ឋ • រដ្ឋធម្មនុញ្ញបានចែងច្បាស់អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិនិងសេរីភាពខាងជំនឿ ជាពិសេសការគោរពសាសនា • ប្រធានាធិបតីជាអ្នកដឹកនាំប្រទេស គឺជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាលដែលជ្រើសរើសតាំងដោយការបោះឆ្នោតមានអាណត្តិ ៥ ឆ្នាំ បុគ្គលម្នាក់ពុំអនុញ្ញាតិឱ្យឈរឈ្មោះ ២ ដងសម្រាប់តំណែងប្រធានាធិបតីឡើយ • ប្រមុខរដ្ឋ ជាអ្នកតែងតាំងនាយករដ្ឋអាមន្ត្រីនិងគណៈរដ្ឋមន្ត្រីជ្រើសរើសសម្រាប់ដឹកនាំក្រសួងនីមួយៗ ដែលមានសមាជិករហូតដល់ ៣០ រូប • សភាជាតិមាន ២៩៩ រូបដែលជ្រើសរើសតាំងដោយសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋមានអាណត្តិ ៤ឆ្នាំ និងជាអង្គការនីតិប្បញ្ញត្តិដែលជាស្ថាប័នកំពូលសម្រាប់អនុម័ច្បាប់ ...
vrean.com Latest Questions
របាយប្រជាជានកម្ពុជាមិនស្មើរគ្នាទេ ពីតំបន់មួយទៅតំបន់មួយដូចជា ៖ • តំបន់វាលរាប មានដង់ស៊ីតេប្រជាជន២៣៥នាក់/គីឡួម៉ែត្រការេ • តំបន់ឆ្នេរសមុទ្រមានដង់ស៊ីតេប្រជាជន៤៩នាក់/គីឡួម៉ែត្រការេ • តំបន់ភ្នំនិងខ្ពង់រាប មានដង់ស៊ីតេប្រជាជន១៧នាក់/គីឡួម៉ែត្រការេ • តំបន់ទន្លេសាប មានដងស៊ីតេប្រជាជន៥២នាក់/គីឡួម៉ែត្រការេ ។
បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ ៖ • ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង • សៀម និងយួន ប៉ុងប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរ • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ ។
អង្គការកុំម៉ុនវីលត្រូវបានបង្កើតឡើងក្នុងគោលបំណង ៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលធ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោមអាណានិគមអង់គ្លេស
ការប្រកាសឯករាជ្យលើកទី១របស់ឥណ្ឌូនេស៊ីមិនបានសម្រេចដោយសារៈ • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២ • អាណានិគមហូឡង់វិលត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌូនេស៊ី ។
លោកអាធួរភីលីពទៅអូស្ត្រាលីតាមមធ្យោបាយនាវា ១១គ្រឿង ។ ក្នុងគោលបំណង យកទណ្ឌិត (អ្នកទោស) ចំនួន ៧១៧ នាក់ក្នុងនោះស្រ្តីចំនួន ១១៨ នាក់ មកទម្លាក់នៅកំពង់ផែហ្សាក់សុន គឺជាទីតាំងនៃក្រុងស៊ីដនីសព្វថ្ងៃ ។
រៀបរាប់ពីកំណើតទឹកដីខ្មែរនិងជនជាតិខ្មែរ ៖ ក. ដើមកំណើតទឹកដីខ្មែរ នៅស័កទី ១ ភូមិភាគអាស៊ីអាគេ្នយ៍បានប្រទះចនឹងពំនើងផ្នត់ពីរគឺ កាឡេដូន្យាងនិងអ៊ែរស៊ីន្យាង ដែលបង្កើតឪ្យមានជួរភ្នំនិងខ្ពង់រាបនានានៅពាសពេញទឹកដីខ្មែរពីបុរាណសព្វថ្ងៃ ។ ប៉ុន្ដែពំនើងផ្ដត់ទាំងពីនេះ ត្រូវលិចទៅវិញរហូតដល់ចុងស័កទី៣ ។ នៅដើមស័កទី ៤ ...
ថ្មកំបោរគីមីផ្សំឡើងពីកាល់ស្យូមកាបូណាត ឬរ៉ែកាល់ស៊ីត។
បានជាប្រទេសមហាអំណាចប្រកួតប្រជែងគ្នា ដើម្បីគ្រប់គ្រងតំបន់មជ្ឃិមបូពា៍ គឺមកពីសំបូរធនធានធម្មជាតិ ( ប្រេងកាត ) ។
អរិយធម៌នៅសម័យក្រោយអង្គរមានកម្រិតទាបណាស់ បើប្រៀបធៀបទៅនឹងសម័យអង្គរ ព្រោះនៅសម័យនោះប្រទេសខ្មែរយើងបានជួបវិបត្តិសង្រ្គាមក្នុងស្រុក និងសង្រ្គាមឈ្លានពានពីប្រទេសជិតខាង ហើយមិនបានកសាងអ្វីឱ្យបានធំដុំជាគោលនៃអរិយធម៌ឡើយ ។ ចំណែកសម័យអង្គរវិញប្រទេសខ្មែរមានសន្តិភាពខ្មែរបានកសាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងបានកសាងប្រាសាទសិលានិងសិលាចារឹកជាច្រើនដែលបន្សល់ទុករហូតដល់សម័យបច្ចុប្បន្ននេះ ។