អាយុរៀបការស្របច្បាប់របស់បុរសចាប់ពីអាយុ ២០ ឆ្នាំ យ៉ាងតិច រីឯនារីចាប់ពីអាយុ ១៨ឆ្នាំ យ៉ាងតិច ។ អាយុក្រោមពីនេះបុរសស្រ្តីក៏អាចរៀបការបានតែក្នុងករណីភាគីខាងស្រីមានផ្ទៃពោះហើយមានការយល់ព្រមពីមាតាបិតាឬអាណាព្យាបាល ។
vrean.com Latest Questions
ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោកផ្ដល់អត្ថប្រយោជន៏ដូចជា៖ • ទទួលបានធនធានថវិកា និងបច្ចេកទេស • ពិភពលោកជួយអភិរក្ស ការពារថែរក្សា • ជួយផ្សព្វផ្សាយឲ្យកាន់តែល្បីល្បាយលើសកលលោក • លើកស្ទួយសម្បត្តិវប្បធម៌ និងកិត្តិយសជាតិខ្មែរ • ផ្ដល់ការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាតស្រុក • បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋតាមរយះការស្នាក់នៅ ហូបចុក ការលក់ដូរ ដឹកជញ្ជួន អ្នកនាំភ្ញៀវ និងសេវាកម្មទេសចរណ៏ដទៃទៀត។ • ទាក់ទាញអ្នកវិនិយោគទុនបរទេសឲ្យមកវិនិយោគទុកលើវិស័យឧស្សាហកម្មគ្មានផ្សែងនៅកម្ពុជា។
ចលនាសង្គមរាស្រ្តមនិយមមានគោលបំណងដូចជា៖
អនុលោមទៅតាមរដ្ឋធម្មនុញ្ញឆ្នាំ១៨៧១ ព្រះចៅអធិរាជមានតួនាទីជាប្រមុខនៃរដ្ឋាភិបាល ដែលកាន់អំណាចនីតិប្រតិបត្តិ និងជាអ្នកតែងតាំងអធិកាបតីឱ្យទទួលខុសត្រូវខាងនយោបាយរដ្ឋ ។
ភាពវីកវរនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលសង្គ្រាមត្រជាក់ មានបាតុកម្ម សង្គ្រាមស៊ីវិល ផ្តួលរំលំរដ្ឋាភិបាល ។
ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការគ្រឿងបរិភោគ ដែលកំពុងតែកើនឡើង គេត្រូវធ្វើដូចតទៅ ៖ • ទាមទារឪ្យមានរចនាសម្ព័ន្ធផលិតកម្មឪ្យកាន់តែប្រសើរឡើង ។ • ពង្រីងផលិតកម្ម ចិញ្ចឹមសត្វ ដោយបង្កើតការផ្គត់ផ្គង់ដូចជា សាច់ ទឹកដោះសាច់ ស៊ុត ….. និងផលិតផល សមុទ្រ ។
ក្នុងព្រះពុទ្ធសាសនា ដំណើរការប្រជាធិបតេយ្យមានមូលដ្ឋានប្រាំប្រការ គឺ : ១. អត្ថាហិៈ (អាត្មា) មនុស្សត្រូវស្វែងរកសច្ចៈធម៏សំរាប់ខ្លួនផ្ទាល់។ គឺត្រូវស្វែងយល់ ដឹងនិងចេះរកវិធីសង្គ្រោះខ្លួន ដោយខ្លួនឯង។ ២. សង្កហៈ (ការអត់ឳន) មនុស្សម្នាក់ៗ ធ្វើការសំរេចចិត្តផ្សេងៗពីគ្នា ក្នុងការស្វែងរកសច្ចៈធម៏របស់ខ្លួន ក្នុងន័យនេះទើបព្រះពុទ្ធទ្រង់សម្តែងថាយើងត្រូវតែចេះអត់ឳន ចំពោះការសំរេចចិត្តផ្សេងៗពីគ្នាទាំងនេះ ហើយត្រូវទទួលស្គាល់ថាជំនឿរបស់អ្នកដទៃទៀត ក៏អាចមានការខុសប្លែកពីជំនឿរបស់យើងដែរ។ ៣. វន្ទគារវៈ (ការគោរព) គឺការគោរពចំពោះអាយុជីវិត ...
បានជាមានចលនាបះបោរពេញផ្ទៃប្រទេសប្រឆាំងនឹងការ លើកក្សត្រអង្គវតីឲ្យឡើងសោយរាជ្យព្រោះដោយសារក្សត្រអង្គនេះពុំមានប្រជាប្រិយភាពផងហើយថែមទាំងមានការច្រណែនពីព្រះអនុជពីរព្រះអង្គទៀតគឺអង្គសូនិង ស៊ីវត្ថា ។
ក្រោយឯករាជ្យ ប្រធានាធិបតីដំបូងគរនៅរុស្សីមានឈ្មោះ បូរីស យែសស៊ីន។