បាតុកម្មរបស់ពួកនិស្សិតមានគោលបំណង ៖ • ទាមទារឲ្យបង្កើតរដ្ឋាភិបាល • ការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ • គោរពច្បាប់ និងរៀបចំប្រព័ន្ធសេដ្ឋកិច្ច ។
vrean.com Latest Questions
ដែលហៅថាមនុស្ស បថុជ្ជនគឺជា ជនដែលមានសេចក្តីសៅហ្មង ជនដែលមានកិលេសក្រាស់់ ។
សេដ្ឋកិច្ចអាល្លឺម៉ង់ខាងកើតពឹងផ្អែកលើ៖ • វិស័យឩស្សាហកម្ម : មានធ្យូងថ្មជាគ្រឹះនៃថាមពល និងប្រើប្រាស់មនុស្សយន្តបំពេញកង្វះខាតកម្មករ។ • វិស័យពាណិជ្ជកម្ម : មានដៃគូពាណិជ្ជកម្មជាមួយអឺរ៉ុបខាងលិចពិសេសអាល្លឺម៉ង់ខាងលិច។ • វិស័យកសិកម្ម : មានការបែងចែកដីដើម្បីដាំដុះ និងចិញ្ចឹមសត្វ ។
តុលាការខ្មែរក្រហមមានតួនាទី និងទិសដៅដូចជា : • រកយុត្តិធម៍ឲ្យជនរងគ្រោះ • ផ្សាះផ្សាជាតិ និងទប់ស្កាត់របបខ្មែរក្រហម ។
នយោបាយបោះបង់ទំនាក់ទំនងជាមួយសៀម របស់ស្តេចស្រីសុរិយោពណ៌បានផលចំណេញ សម្រាប់ប្រទេសខ្មែរនៅសម័យនោះ ដូចជា ៖ • មិនបាច់រណបនឹងសៀម • មិនបាច់នាំសួយសាអាករទៅឱ្យសៀម • មិនបាច់បង់ទឹកដីនៅភាគខាងលិច ។
លទ្ធភាពបង្កកំណើតរបស់ស្រី្តគឺជាកត្តាកំណត់នៃសន្ទស្សន៏ (IDH) ព្រោះ ប្រសិនបើជាប្រទេសមួយ មានសន្ទស្សន៏ការអភិវឌ្ឍន៏មនុស្សទាប ( បញ្ហាចូល រៀននៅមានកម្រិត អាហារូបត្ថម្ភមិនគ្រប់គ្រាន់ និងសុខភាពមិនបានប្រសើរ ) នោះលទ្ធភាពបង្កកំណើតរបស់ស្រី្តមានកម្រិតខ្ពស់ ។ ផ្ទុយទៅវិញ បើប្រទេសមួយមានសន្ទស្សន៏អភិវឌ្ឍន៏កម្រិតខ្ពស់ ( អត្រាចូលរៀន ខ្ពស់ អាហារូបត្ថម្ភគ្រប់គ្រាន់ សុខភាពប្រជាជនល្អប្រសើរ និងមានអាយុវែង) នោះលទ្ធភាពបង្កកំណើតរបស់ស្រ្តីមានកម្រិតទាបវិញ។
ខុទ្ទកាលយ័ទីស្តីគណៈរដ្ធមន្ត្រីមានភារកិច្ចដូចតទៅ៖ • រៀបចំជូននាមករដ្ធមន្ត្រីដើម្បីសម្រេចលើសំណុំរឿងទាំងឡាយដែលក្រសួងផ្សេងៗស្នើសុំ • ជូនយោបល់ដល់នាយករដ្ធមន្ត្រីក្នុងការរៀបចំគោលដៅនៃសកម្មភាពរបស់រដ្ធាភិបាល • រាយការណ៍អំពីការវិវត្តនិងការអនុវត្តកិច្ចការទាំងឡាយដែលក្រសួងនានាបានចាត់ចែង • ទទួលរៀបចំទំនាក់ទំនងជាមួយស្ថាមន័ខាងក្រៅរួមមានអង្គការ សហជីប អង្គការអន្តជាតិ… • ពិនិត្យនិងពិគ្រោះទៅលើសេចក្តីព្រាងច្បាស់ព្រះរាជក្រឹត្យ អនុក្រឹត្យ ដែលរៀបចំឡើងដោយក្រសួងផ្សេងៗ មិននឹងដាក់ជូនសមយ័ប្រជុំពេញអង្គរបស់គណះរដ្ធមន្ត្រីពិនិត្យនិងអនុម័ត។
ទំនួលខុសត្រូវផ្នែកសីលវិជ្ជាចំណុះលក្ខខណ្ឌ២យ៉ាងគឺ ៖ លក្ខខណ្ឌទី១ • មានញាណគ្រប់គ្រាន់ • មានសមត្ថភាពស្គាល់កុសល និងអកុសល លក្ខខណ្ឌទី២ • មានសេរីភាពក្នុងការគិត • មានពុទ្ធិតម្លៃផល និងសេរីភាពផង ។