ជនភៀសខ្លួន គឺជាជនដែលត្រូវបង្ខំចិត្តរត់ចេញពីប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាច ឬមានការគំរាមកំហែងមកលើជីវិត ឬសេរីភាពរបស់ខ្លួន។
vrean.com Latest Questions
ស្ពានព្រែកក្តាម ឬស្ពានមិត្តភាពកម្ពុជាចិន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១០ ដែលមានប្រវែងបណ្តោយ ៩៨១ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ។
ទិវាសិទ្ធិនារី ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី ៨ មីនា មិនដែលខានឡើយ ។ គ្រប់ស្ថាប័នក្រសួង មន្ទីររដ្ឋនិងឯកជន ត្រូវ ៖ • រៀបចំចងបដារ ពាក្យស្លោក (ពាក់ព័ន្ធនឹងការលើកកម្ពស់ស្រ្តី) • មានការចែកអំណោយ ឬពិធីជប់លៀងជូនស្រ្តី ឬជនអំណោយដល់អ្នកម្តាយ • មានការរៀបចំពិធីសូតមន្ត លើករាសី(ជំនឿសាសនា) • លេងល្បែងប្រជាប្រិយតាមអង្គភាពផ្សេងៗ • ធ្វើពិធីមិទ្ទេញ ប្រារព្ធថ្ងៃ ៨ មីនា
បានជាអាឡឺម៉ង់បែកបាក់ជាពីរ ព្រោះ៖ • សន្និសិទយ៉ាល់គាដែលធ្វើឡើងដោយមហាអំណាចទាំង៣ មានសូវៀត អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីបែងប្រទេសអាឡឺម៉ងជា៤តំបន់ត្រួតត្រា • អាឡឺម៉ង់ខាងលិច គ្រប់គ្រងដោយសម្ព័ន្ធដែលចែកជា៣តំបន់ក្រោយមកប្រកាសជាសហព័ន្ធអាឡឺម៉ង់ប្រកាន់សេរីមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ងខាងកើតគ្រប់គ្រងដោយសូវៀត ជារដ្ឋប្រជាធិបតេយ្យ ប្រកាន់របបកុំមុយនីស្តមានរដ្ឋធានីឈ្មោះប៊ែរឡាំង ។
ធម្មនុញ្ញអង្គការនេះបានចាប់អនុវត្តការងារ តាំងពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ១៩៤៥ គឺក្រោយសង្គ្រាមលោកទី២។
គ្រោះធម្មជាតិដែលបណ្តាលមកពីការខូចខាតធម្មជាតិរួមមាន៖ • ការរញ្ជួយដី • កំណើនកំដៅផែនដី • គ្រោះទឹកជំនន់ • ភាពរាំងស្ងួត • ខ្យល់ព្យុះ ។
ក្រោយសង្គ្រាមត្រជាក់ ប្រទេសនៅអឺរ៉ុបខាងកើតមានការប្រែប្រួលដូចជា៖ • អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនាឆ្នាំ១៩៩១ • កតិកាសញ្ញាវ៉ាសូរីត្រូវរំសាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩១ • លែងទទួលបានជំនួសពីសហភាពសូវៀត • របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាច់ការកុំមុយនីស្ត និងរបបសេដ្ឋកិច្សមូហភាព • អឺរ៉ុបខាងកើតត្រូវខ្ចីទុនវិនិយោគច្រើនពីប្រទេសលោកខាងលិច • ប្រទេសមួយចំនួនបានប្រកាសឯករាជ្យរបស់ខ្លួន
នៅសម័យព្រះបាទធម្មរាជា ប្រទេសខ្មែរស្ថិតក្នុងចំណុះប្រទេសសៀម ។ ស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករមកថ្វាយតាមទម្លាប់ពីមុនរៀងមក ។ ប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម ។ សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទៅទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ព ចាប់ជាឈ្លើយសិបរាប់ពាន់នាក់ ។ ត្រង់កន្លែងនោះហៅថា ភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប ក្លាយទៅជា ខេត្តសៀមរាប រហូតដល់សព្វថ្ងៃ (សៀមចាញ់ខ្មែររាប) ។
រដ្ឋដែលបានប្រទេសឯករាជ្យពីសហភាពសូវៀតគឺ អាល្លឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគឺ ហុងគ្រឺ ប៊ុយការី ប្រទេសបីនៅមាត់សមុទ្របាល់ទិច ព្រោះសហភាពសូវៀតដួលរលំ និងអ្នកដឹកនាំហ្គោបាឆូវប្រកាសថានឹងមិនអនុញ្ញាតឲ្យមានការធ្វើអន្តរាគមន៏ខាងវិស័យយោធាទៀតឡើយ។
ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះដ៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ វិបត្តិនេះបណ្ដាលមកពីមូលហេតុដូចជា ៖ • កសិករក្រីក្រលក់ផលិតផលមិនចេញ • ពាណិជ្ជកម្មតូចតាចត្រុវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេកវិទ្យា និងហាងទំនិញធំៗ • សហគ្រាសតូចតាច ត្រូវបាត់បង់មុខរបរ ។