ចេនឡាដើមឡើយជាសាមន្តរដ្ឋរបស់អាណាចក្រភ្នំ ស្ថិតនៅត្រង់វាលទំនាបកណ្តាលនៃទន្លេមេគង្គ ក្នុងតំបន់បាសាក់នៃប្រទេសឡាវសព្វថ្ងៃ និងតំបន់ខាងត្បូងខ្ពង់រាបកូរ៉ាត់ប្រទេសទល់ទន្លេមេណាម និងវាលទំនាបទន្លេមេគង្គខាងជើងត្រង់តំបន់ប៉ាក់សេវត្តភូ ( រាជធានីភវបុរៈ ) ទឹកដីឡាវ ។ អាណាចក្រចេនឡាចែកភូមិសាស្រ្ត និងទឹកដីជាពីរគឺ ៖ • ខាងជើង៖ ចាប់ពីជួរភ្នំដងរ៉ែក ទៅទល់និងរដ្ឋណានឆាវ និងរដ្ឋយូណាន ( ចិនខាងត្បូង ) សម្បូរទៅដោយកូណភ្នំ ជួរភ្នំនិងខ្ពង់រាប ។ • ខាងត្បូង៖ ចាប់ពីជួរភ្នំដងរ៉ែករហូតមកដល់សមុទ្រ ...
vrean.com Latest Questions
ក្រោមការដឹកនាំរបស់លោក ខុនរ៉ាតអាដេណូអឺ សេដ្ឋកិច្ចអាឡឺម៉ងខាងលិចរីកចម្រើនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចជាពិសេសគឺជាការធ្វើប្រទេសមានអធិបតេយ្យភាពឡើងវិញគឺការបំពាក់អាវុធ ។
អ្នកធ្វើការប្រឆាំងជាមួយពួកខ្មែរក្រហមរួមមាន ៖ • លោក ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ • ប្រជារាស្រ្តនៅសៀមរាប • នៅខេត្តបាត់ដំបង • នៅខេត្តកំពងធំ • នៅខេត្តមណ្ឌលកិរី • នៅខេត្តកមពងឆ្នាំ ( ចម្ការហ្លួង ) ។
ធានាគារពិភពលោកជាស្ថាប័នមួយដែលគេប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលប្រាក់កម្ចី ឬផ្តល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឃន៍សម្រាប់កម្មវិធិសំខាន់ៗ។ ធនាគារពិភពលោកបង្កើតឡើងនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ១៩៤៤។
ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ ខែសីហា។
ដើម្បីកែច្នៃជីវភាពប្រជាជនអាមេរិកឲ្យទៅជាសង្គមសម្ភាររដ្ឋាភិបាលបានធ្វើដូចតទៅ ៖ • បង្កើតនូវប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម • បង្ហាញផលិតផលថ្មីៗដូចជាទូរទស្សន៍ពណ៍ ម៉ាស៊ីនបោកខោអាវម៉ាស៊ីនលាងចាន ឆ្នាំងចង្រ្គានអគ្គីសនីគ្រឿងសង្ហារឹមដ៏ប្រណិតៗម៉ាស៊ីនចាក់ចម្រៀងរហូតដល់រថយន្ដ…។
លំនឹក គឺជាសកម្មភាពរបស់ចិត្ត ដែលរឭកឬគិតទៅលើអ្វីមួយដែលធ្លាប់កើតមានឡើង ហើយដែលបានកន្លងផុតហួសទៅហើយ ។ ដោយសារលំនឹក ទើបមនុស្សអាចរក្សាទុករំឭកឡើងវិញ ឬស្គាល់ឡើ់ងវិញននូវអតីតកាល ។
ទិសដៅនយោបាយរបស់លោក សាបង់ ដែម៉ាស់ បានធ្វើឲ្យប្រទេសបារាំងក្លាយជាមហាអំណាចទី៤ ផ្នែកនាំចេញផលិតផលទៅកាន់ទីផ្សារពិភព លោកហើយបានលើកស្ទួយកម្រិតជិវភាពកម្មករបារាំងតាមរយៈការតម្លើងប្រាក់ខែ។
ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចម្ដេច ៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦% • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩% • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% ( កាត់បន្ថយលើការសាង់សង់លំនៅដ្ឋាន ) ។ • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់ ៣០% • តម្លើងទៅលើសេវាសុខភាព ២១% ។
មូលហេតុដែលនាំឪ្យមានការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា គឺដោយសារតែរបបប៉ុលពតនេះជារបបមួយដែល ៖ • កាប់សម្លាប់និងបង្អត់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង(បញ្ញវន្ដ) • លុបបំបាត់ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ • យកប្រជាជនកម្ពុជាជាវាលពិឃាត និងផ្ដាច់ទំនាក់ទំនងអន្តរជាតិ ។