ការធ្វើជាតូបនីយកម្ម ពាណិជ្ជកម្មក្រៅប្រទេសបានជម្រុញឪ្យមានបញ្ហាមួយចំនួនកើតមានឡើងដូចជា ៖ • មានពាណិជ្ជកម្មលួចលាក់ ជាមួយពួកបះបោរកុំមុយនីសនៅឯវៀតណាម ។ • ការលួចរត់ពន្ធស្រូវដោយលួចលាក់ លក់ឪ្យកងកម្លាំងកុំមុយនីស្ដយួន • រដ្ឋាភិបាលបានបាត់បងប្រាក់ចំណូលពន្ធលើការនាំចេញ • ពាណិជ្ជកម្មក្រៅប្រទេសជួបការរអាក់អួល ។
vrean.com Latest Questions
សិរិមតៈ
សណ្ធានជាន់ទាន ចែកជា ២គឺ៖ • ការយល់សប្តិៈ ជាសំណង់រូបភាពប្រកដដោយលក្ខណៈវត្ថុវិស័យភាពនៅពេលដែលសរីរាង្គឥន្ទ្រីយ៍លង់ក្នុងដំណេក។ • ការរវើវវាយៈ ជាសកម្មភាពអកម្មនៃចិត្តដែលរងចាំទទួលរូបភាពទាំងអស់ដែលកើតឡើង។
សន្និសិទ្ធ ក្រុងយ៉ាល់តាប្រារព្ធឡើង នៅថ្ងៃទី ១១ ដល់ទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩៤៥ នៅទីក្រុងយ៉ាល់តាប្រទេសសូវៀត ។ មហាអំណាចចូលរួមមាន ៖ • សហភាពសូវៀត ( លោក ស្តាលីន ) • ចក្រភពអង់គ្លេស ( លោក ឆឺឈីល ) • សហរដ្ឋអាមេរិក ( ...
បានជាយើងចាំបាច់ត្រូវគោរពទង់ជាតិគឺដើម្បី • គោរពវិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរ • គោរពដល់ព្រលឹងជាតិរបស់យើង • គោរពដល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យងតីតកាល ។
មាត្រាទី៥១ ជំពូក៤ នៅត្រង់វាក្សខ័ណ្ឌទី២ បានចែងថា “ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនានៃមាតុភូមិខ្លួន”។ វាក្សខ័ណ្ឌទី៤ “ប្រជាពលរដ្ឋខ្មែរប្រើអំណាចរបស់ខ្លួនតាមរយៈសភា រាជរដ្ឋាភិបាល និងសាលាជំនុំជំរះក្ដី”។ វាក្សខ័ណ្ឌទី៥ “អំណាចទាំងបីត្រូវចែកដាច់ពីគ្នារវាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ”។
អាស្រ័យលើកត្តាអនុគ្រោះមួយចំនូនៈ • អាឡឺម៉ង់មានតំបន់ធ្យូងថ្មដ៏ធំ គឹតំបន់រូ ដែលជាប្រភពថាមពលសម្រាប់រោងចក្រធំៗ…. • សំបូរទៅដោយហត្ថករដោយមានប្រាក់កម្រៃថោក ( ភៀសខ្លួនពីអាឡឺម៉ង់ខាងកើត និងអឺរ៉ុប៉ែកខាងត្បូង ) • ពង្រីកតំបន់ឧស្សាហកម្ម ធំៗទូទាំងប្រទេស • បើកចំហរទីផ្សារអាឡឺម៉ង់ឲ្យកាន់តែទូលាយថែមទៀត • ជញ្ជីងពាណិជ្ចកម្មអាឡឺម៉ង់បានចំណេញប្រាក់ច្រើនដោយការនាំចេញច្រើនជាងការនាំចូល ។
វិបត្ដិអ៊ុលស្ទ័រ ឫអៀកឡង់ខាងជើងបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយសារប្រទេសអង់គ្លេសបានបង្កើតឲ្យមានរដ្ឋាភិបាលមួយ ដែលមានសមាជិកពីរនិកាយរួមគ្នា គឺកាតូលិក និងប្រូតេស្ដង់ ។
ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩-១៩៣៣លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើតភ្នាក់ងារ និងមានទិសដៅដូចជា ៖ • ភ្នាក់ងាររដ្ឋបាលស៊ីវិល មានទិសដៅបង្កើតមុខរបរឲ្យបានច្រើន បង្កើតការងារ បង្កើតផ្លូវ សាលារៀន អាកាសយានដ្ឋាន ស្ពាន មន្ទីរពេទ្យ ។ • ភ្នាក់ងារកិច្ចការរដ្ឋបាលសាធារណៈ សម្រាប់ជួយប្រាក់ដល់ប្រជាជន ដើម្បីមានប្រាក់បង់ការម្ចាស់បំណុល ដើម្បីជៀសវាងបាត់បង់ផ្ទះសម្បែង ។ • ភ្នាក់ងារយុវជន មានទិសដៅ ដើម្បីជួយប្រជាជននៅចន្លោះអាយុ ១៨-២៥ឆ្នាំ ។