នៅក្នុងសិលាចារឹក គេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃ ឬសៀម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាចាប់ពីសតវត្សរ៍ទី១២មក ។ ពួកថៃ ឬសៀម កាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិន ហើយបានចាប់ផ្តើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូង បន្តិចម្តងៗ ចាប់តាំងពីសតវត្សរ៍ទី៩ ។ ពីដំបូង គេឃើញពួកថៃ ឬសៀមបានចុះមកតាំងទីលំនៅ នៅភាគខាងជើងប្រទេសលាវសព្វថ្ងៃ និងនៅឈៀងម៉ៃ ។ ...
vrean.com Latest Questions
ការបះបោរដែលរៀបចំឡើងដោយមន្រ្តីរាជការ ប្រឆាំងនិងកំណែទម្រង់ឆ្នាំ ១៨៨៤ បានផ្ទុះឡើងនៅឆ្នាំ១៨៨៥ ដោយពួកគេបានលើកបដាទាមទារឲ្យបារាំងប្រគល់អំនាចថ្វាយព្រះមហាក្សត្រខ្មែរវិញ ។
ខ្មែរលើ គឺជាអ្នកជំនាន់ក្រោយនៃពួកកុលសម្ព័ន្ធជនជាតិដើមឬពួកម្ចាស់ស្រុក ។ ពួកគេរស់នៅយ៉ាងលំបាកលំបិនតាមបែបធម្មជាតិសុទ្ធសាធ ពោលគឺ រស់នៅឆ្ងាយពីអរិយធម៌សម័យថ្មី ។
ទ្រឹស្តីផ្សេងៗនៃវិបាកវិនិច្ឆ័យមាន៖ • វិបាកវិនិច្ឆ័យតាមបែបប្រពៃណីៈ យល់ថាគឺជាសេរីភាពអាជ្ញារបស់អ្នកមានពិរុទ្ធដែលធ្វើឱ្យការដាក់ទណ្ឌកម្មមានលក្ខណៈត្រឹមត្រូវ មកពីមនុស្សនេះបានសម្រេថានឹងប្រព្រឹត្តអំពើអកុសល ដោយស្គាល់ហេតុផលច្បាស់លាស់ទើបមនុស្សនេះត្រូវតែទទួលទោសនៅជំនាន់ដើមមិនមែនតែមនុស្សទេ ដែលទទួលទោស សូម្បីតែវត្ថុ ឬសត្វក៏ដោយ។ ជួនកាលគេធ្វើវិបាកវិនិច្ឆ័យលើសាកសព (ស.វទី១៧) ឬគេដាក់ទណ្ឌកម្មសាច់ញាតិរបស់អ្នកជាប់ពិរុទ្ធជនដែលបានប្រមាថព្រះចេស្តារបស់ស្តេច។ • វិបាកវិនិខ្ឆ័យតាមបែបសង្គមវិវត្តន៍នីតិសាស្ត្រៈ វិបាកវិនិច្ឆ័យយោងទៅតាមវិវិត្តន៍នីតិសាស្ត្រ។ គេយកមនុស្សទោកាត់ករដោយម៉ាស៊ីន (ឧ.ស្តេចល្វី ទី១៦ ត្រូវរាស្ត្រដាក់ទណ្ឌកម្មដោយកាត់ក) ឬគេព្យួរកនៅចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់។ (ឧ.នៅអង់គ្លេសសម័យកណ្តាល)។ • វិបាកវិនិច្ឆ័យនាសម័យសង្គមបច្ចុប្បន្នៈ ពួកអ្នកសីលវិជ្ជាបានធ្វើការរិះគន់ចំពោះវិបាកវិនិច្ឆ័យតាមបែបសង្គមខាងលើ ព្រោះគេយល់ថា ការសម្លាប់ ឧក្រិដ្ឋជនមិនមែនមានន័យថាបំបាត់ឧក្រិដ្ឋកម្មទេ។ ...
គណៈកម្មាធិការអចិន្ត្រៃយ៍មាន ៖ • ប្រធានរដ្ឋសភា • អនុប្រធានទាំងពីរ • ប្រធានគណៈកម្មការជំនាញទាំង៩ • ប្រធានរដ្ឋសភាសុំប្រធាននៃគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា • ធានាដំណើរការរដ្ឋសភាក្នុងចន្លោះសម័យប្រជុំនីមួយៗ • សម្រេចពីរបៀបវារៈប្រជុំពេញ អង្គសម្រេចកិច្ចការធំៗរបស់រដ្ខសភា • គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាមានអាណត្តិរស្មីនីតិកាលរដ្ឋសភា • គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវតែងតាំងដោយព្រះរាជក្រិត្យ ។
បានជារដ្ឋាភិបាលកម្ពុជាបង្កើតនយោបាយបង្រួបបង្រួមជាតិព្រោះ ៖ • ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ • ដើម្បីឪ្យភាគីខ្មែរទាំងបួនក្រុម សម្រុះសម្រួលគ្នាដោះស្រាយបញ្ជាជាតិ និងឈានទៅរកការបោះឆ្នោតជាសកលក្នុងគោលបំណងឪ្យមានឯកភាពជាតិ ។
អាវុធប្រភេទលះដែលគេចាត់ទុកថាជាអាវុធប្រល័យលោក រួមមានអាវុធណឺត្រុងអាវុធ គីមីនិង អាវុធជីវសាស្រ្ដ ដែលមានលទ្ធភាពកម្ចេចភាវរស់ទាំងអស់នៅលើពីភពផែនដីយ៉ាងងាយ ។
សមាគមន៍អាស៊ានមាន១០ប្រទេស៖ • ព្រះរាជាណាចក្រថៃឡង់ដ៏ • សាធារណរដ្ឋហ្វីលីពីន • សហព័ន្ធម៉ាឡេស៊ី • សាធារណរដ្ឋឥណ្ឌូនេស៊ី • សាធារណរដ្ឋសឹង្ហបុរី • សាធារណណេដារុយសាឡឹម • សាធារណរដ្ឋសង្គមនិយមរៀតណាម • សហព័ន្ធមីយ៉ាន់ម៉ា • សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ • ព្រះរាជណាចក្រកម្ពុជា។