vrean.com Latest Questions
ក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ប្រទេស គឺ បារាំង អង់គ្លេស ចិន អាមេរិក រូស៊ី ។ ក្រុមប្រឹក្សាសន្តិសុខមានតួនាទីថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក រីពង្រឹងសន្តិភាពលើពិភពលោក ។
អ្នកបង្កើតកំណែទម្រង់ប៉េរ៉េស្រ្តូយការឈ្មោះ លោក ហ្គោបាឆូវ នៅសហភាពសូវៀត ។
អាស៊ានមានសិទ្ធិទទួលបានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៅក្នុងទឹកដីនៃរដ្ឋសមាជិកតាមភាពចាំចាច់សម្រាប់ការបំពេញគោលបំណងរបស់ខ្លួន ។បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនេះត្រូវកំណត់នៅក្នុងកិច្ចព្រមព្រៀងដោយឡែករវាងអាស៊ាន និងរដ្ឋសមាជិកជាម្ចាស់ផ្ទះ ។
មីទែរ៉ង់បានធ្វើកំណែទម្រង់ទៅលើវិស័យច្បាប់ សង្គម និងរដ្ឋបាលដូចតទៅ ៖ • លុបចោលទាំងស្រុងនូវទោសប្រហារជីវិត • បន្ថយម៉ោងធ្វើការមកត្រឹម ៣៩ម៉ោងក្នុងមួយសប្តាហ៏ និងកំណត់អាយុចូលនិវត្តន៏ត្រឹម៦០ឆ្នាំ • វិមជ្ឈការអំណាចកណ្តាលទៅឲ្យតំបន់ខេត្ត និងក្រុង ។
បានជាលេចឡើងរបបសាធារណរដ្ឋខ្មែរ គឺដោយសារ ៖ • សង្គ្រាមត្រជាក់ មនោគមន៍វិជ្ជាទាំងពីររលួយពេញកម្ពុជាធ្លាក់ក្នុងសង្គ្រាម • វិបត្តិសង្គម អំពើពុករលួយ បក្សពួកនិយម ល្បែងស៊ីសង • វិបត្តិសេដ្ឋកិច្ច ដួលរលំរោងចក្រ សហគ្រាសរដ្ឋ បណ្តាលមកពីអំពើពុករលួយ បក្សពួក ល្បែង • វិបត្តិនយោបាយ នយោបាលអព្យាក្រិត្យមិនចំទិលបណ្តាលមកពីមនោគមន៍ទាំងពីរ និងអ្នកដឹកនាំខ្មែរលោភលន់ • វត្តមានជនជាតិបរទេស ពួកយួនយៀកមិញ យៀកកុងបានចូលមករស់នៅកម្ពុជាកាន់តែច្រើនពិសេសយួនបានចូលមករស់នៅគ្រប់ខេត្តទើបលន់ណុល និងសិរីមតៈបង្ខំចិត្តធ្វើរដ្ឋប្រហារទម្លាក់សិលាតំណែងនៅថ្ងៃទី ១៨ មីនា ១៩៧០ ...