បានជាគេចាត់ទុកជាបញ្ហាអាល្លឺម៉ង់ជាស្នូលនៃសង្គ្រាមត្រជាក់គឺ ៖ • កងទ័ពក្រហមសូវៀតទៅរំដោះប្រទេសប្រជាជននៅទ្វីបអឺរ៉ុបឲ្យរួចផុតពីកងទ័ពអាល្លឺម៉ង់ • នៅក្រោយសង្គ្រាមលោកលើកទី២ ទ្វីបអឺរ៉ុបស្ទើតែស្រុងត្រូវគ្របដណ្តប់ដោយរបបកុំមុយនីស្ត • នៅក្នុងជួររដ្ឋាភិបាលនីមួយៗ នៃប្រទេសក្នុងទ្វីបអឺរ៉ុបក៏មានគណបក្សកុំមុយនីស្ត • ដើម្បីទប់ទល់របបកុំមុយនីស្ត សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់ទ្វីបអឺរ៉ុបតាមរយៈផែនការម៉ាសាល់ • សហរដ្ឋអាមេរិកជាមហាអំណាចដឹកនាំប្លុកមូលធនទប់ទល់និងសភាពសូវៀត • នៅឆ្នាំ១៩៤៨ សហភាពសូវៀតបានបិទផ្លូវចេញចូលទីក្រុងប៊ែរឡាំងខាងលិច • ខែមិថុនា ឆ្នាំ ១៩៤៩ សហរដ្ឋអាមេរិក អង់គ្លេស បារាំង បានរៀបចំបោះឆ្នោតជ្រើសរើសសភា ដើម្បីបង្កើតរដ្ឋធម្មនុញ្ញ និងរៀបចំបង្កើតក្រដាស់ប្រាក់ថ្មី នៅអាល្លឺម៉ង់ខាងលិច • ការបង្កើតក្រដាស់ប្រាក់ថ្មីនៅអាល្លឺម៉ង់ខាងលិចនេះធ្វើឲ្យខូចប្រយោជន៍សេដ្ឋកិច្ចអាល្លឺម៉ង់ខាងកើត • សហភាសូវៀតបានផ្តាច់ភ្លើង ទឹកសម្រាប់ផ្គត់ផ្គង់អាល្លឺម៉ង់ខាងលិច
vrean.com Latest Questions
ការដឹកនាំនៅសហភាពសូវៀត ក្នុងអាណត្តិ ប្រេស្មែវ ត្រូវពឹងផ្អែកលើសមាជិកបក្ស កុំមុនីស្ដជាសំខាន់ ដែលមានចំនួន១៧លាននាក់នៅទូទាំងប្រទេស ហើយតួនាទីដ័សំខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំ ១៩១៧ ។
បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ ព្រោះ ៖ • ប្រទេសនៅអឺរ៉ុបត្រូវស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូចខាតដោយសារសង្គ្រាមហើយពឹងផ្នែកយ៉ាងខ្លាំងលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។ • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំសេដ្ឋកិច្ចដោយសារសង្រ្គាម ។ • នៅដើមឆ្នាំ ១៩២០ ប្រទេសនៅអឺរ៉ុបបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ពាន់លានដុល្លារ ។ • ទំនិញអាមេរិកបានចូលទៅក្នុងទ្វីបអឺរ៉ុបគិតជាទឹកប្រាក់ ៧ពាន់លានដុល្លារក្នុង១ឆ្នាំ ។ • ប្រជាជនអាមេរិកប្រឹងប្រែងពង្រីកវិស័យកសិកម្ម ដើម្បីបំពេញសេចក្ដីត្រូវការក្រៅប្រទេស ។ • រោងចក្រឧស្សាហកម្មខិតខំផលិតឪ្យទាន់តម្រូវការទីផ្សារដូចជា រថយន្ដ វិទ្យុ និងមុខទំនិញផ្សេងៗជាច្រើនទៀត ។
ដើម្បីកាត់បន្ថយវិបត្តិស្បៀងអាហារ អ្នកវិទ្យាសាស្រ្តត្រូវធ្វើដូចជា៖ គេបានរៀបចំដីដាំដុះ ( ដោយប្រើជី) ជ្រើសពូជ ( ដាំដំណាំដែលមានរយៈពេលខ្លី ) បង្កើតប្រព័ន្ធស្រោចស្រព បង្កើតឧបករណ៍នេសាទធំៗដើម្បីចាប់បានច្រើន កែច្នៃបច្ចេកវិទ្យាក្នុងការចិញ្ចឹមសត្វ (ដើម្បីតម្រូវការសាច់និងទឹកដោះគោ ) ។
ព្រះបាទពញាយ៉ាតមកតាំងរាជធានីនៅចតុមុខមង្គលនៅឆ្នាំ ១៤៣១ ។
របបដឹកនាំម៉ាកូសជារបបផ្តាច់ការនិងគ្រួសារនិយម ។ នៅក្រោយពេលប្រកាសច្បាប់អាជ្ញាសឹកម៉ាកូសបានបិទកាសែតហើយចាប់អ្នកប្រឆាំងរាប់រយនាក់ដាក់គុត ក្នុងនោះក៏មានលោកបេដីណូ អាគីណូ ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ។
អច្ឆរិយៈ គឺសម្តៅទៅលើភាពអស្ចារ្យប្រសើរ ខ្ពង់ខ្ពស់ហួសពីការស្មានដែលមនុស្សធម្មតានៅលើផែនដីពុំអាំចធ្វើទៅបាន ។ ចំណែកឯអច្ឆរិយៈនៅក្នុងកំណាព្យ ឬស្នាដៃអក្សរសិល្ប៍គឺសម្តៅទៅលើភាពអស្ចារ្យ ហួសពីការពិតជាក់ស្តែងដែលមនុស្សពុំដែលធ្លាប់បានជួបប្រទះ ។
ចំនុចសំខាន់នៃការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ គឺផ្កើមចេញពីបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្គា្រមលោកលើកទី ២ ។
នៅពាក់កណ្តាលស.វទី១៩ នៅអឺរ៉ុបខាងលិចបានរកឃើញលទ្ធិថ្មីមួយទៀតគឺ លទ្ធិសង្គមនិយម ។ លទ្ធិនេះអនុវត្តនៅឆ្នាំ ១៩១៧ ដោយលោក លេនីន ។
គោលនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ • ជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានា • លុបបំបាត់ផ្សារ និងរូបិយវត្ថុនានា • កម្ទេចវត្តអារាមនិងផ្សឹកព្រះសង្ឃឱ្យទៅធ្វើស្រែចំការ • បិទសាលារៀនទូទៅ និងគ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់ • ប្រហារជីវិតបញ្ញវន្ត មន្ត្រីរាជការក្នុងរបបចាស់ និងប្រជាជនស្លូតត្រង់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស (ហូបរួម ដេករួម និងធ្វើការរួម) • បណ្តេញប្រជាជនវៀតណាម និងធ្វើសង្រ្គាមជាមួយវៀតណាម • ផ្តាច់មនោព្ចោតនាប្តីប្រពន្ធ ឪពុកម្តាយ បងប្អូន និងគ្រួសារ ។