អំពើអមនុស្សធម៌របស់ក្រហមមាន ៖ • ឪ្យធ្វើការជាទម្ងន់ពី១២ម៉ោងដល់១៨ម៉ោងក្នុងមួយថ្ងៃ • ហូបមិនគ្រប់គ្រានគ្មានថ្នាំព្យាបាល • បំបិទសេរីភាពក្នុងជីវភាពរស់នៅ • ចាប់ដាក់គុក ធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានជំនំជំរះក្ដី • កំទេសវត្តអារាម និងវប្បធម៌ • ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង។
vrean.com Latest Questions
មាត្រាទី៣៩ ចែងថា “ប្រជាពលរដ្ធខ្មែរមានសិទ្ធិប្តឹងបរិហារ និងតវ៉ាលើការរំលោភសិទ្ធិរបស់គេ”។
សសរស្ដម្ភឬ សហគមន៍ “អាស៊ាន” មាន ៣ គឺ ៖ • សហគមន៍សន្ដិភាពសុខនយោបាយអាស៊ាន(APSC) • សហគមន៍សេដ្ឋកិច្ចអាស៊ាន (ACE) • សហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC)។
បានជាប្រជាជនកម្ពុជាទាមទារឯករាជ្យពីពួកអាណានិគមបារាំងព្រោះ៖ • ព្រះរាជាបាត់បង់អំណាច • ប្រជាជនកាន់តែក្រទៅៗដោយមានការយកពន្ធខ្ពស់ • លុបបំបាត់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ • ជិះជាន់កេងប្រវព្ចាជព្ជាក់យកប្រយោជន៍ពីខ្មែរ • កេណ្ឌខ្មែរឪ្យទៅច្បាំក្នុងសង្រ្គោមលោក
កត្តាដែលបានធ្វើឪ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ៖ • ដោយសារបាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់សត្រកាលនៅអមច្រាំងទឹកទន្លេទាំងសងខាងដែលមានដំណាំរដូវដ៌ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោតនិងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ។ • បារាំងបានយល់ថាប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទន្លេដែលជាទូរគមនាគមន៍ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។ • កម្ពុជាជាប្រទេសដែលសម្បូរទៅដោយព្រៃនិងភ្នំប្រកបដោយឈើមានគុណភាពខ្ពស់។ • ក្រោមដីសម្បូរទៅដោយរ៉ែត្បូងពេជ្រជាច្រើនប្រភេទ។
នៅទសវត្សរ៍ទី៦០កម្ពុជាប្រកាន់យករបបនយោបាយរាជានិយម។
អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដោយសារ៖ • ពិភពកលោកចង់បានសុខសន្ដិភាព • សង្រ្គាមលោកលើកទី២ រាលដាលពេញពិភពលោក • សង្រ្គាមប្រជាជាតិគ្មានឥទ្ធិពល។
នៅក្រោយសង្រ្គាមលោកលើកទី២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអត់ថយវិញ គឺដោយសារតែប្រទេសក្រោមអាណានិគមនៃទ្វីបផ្សេងៗបានងើបបះបោរឡើងដើម្បីទាមទារឯករាជ្យជាបន្ដបន្ទាប់។
គេបែងចែកសង្រ្គាមលោកលើទី២ ជាពីរដំណាក់កាសគឺ៖ • ដំណាក់កាលទី១ (១៩៣៩-១៩៤១) បានចាបផ្ដើមពីថ្ងៃទី១ កញ្ញាឆ្នាំ១៩៣៩ នៅពេលដែលកងទ័ពអាឡឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញពេលនោះអង់គ្លេស និងបារាំងក៏ប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់។ បន្ទាប់មកភាគីកតិកាសសញ្ញាវ៉ូម-បែរឡាំង-តូក្យូបានប្រកាសសង្រ្គាមផងដែរ។ • ដំណាក់កាលទី២ (១៩៤១-១៩៤៥) ចាប់ផ្ដើមនៅពេលដែល កងទ័ពអាឡឺម៉ង់រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន វាយលុកសហភាពសូវៀតនៅថ្ងៃទី ២២ មិថុនា ១៩៤១។ នៅថ្ងៃទី៨ ឧសភា ១៩៤៥ ពួកផាស៊ីលអាឡឺម៉ង់បានទំលាក់អាវុធចុះចាញ់។ ថ្ងៃទី០២ កញ្ញា១៩៤៥ សង្រ្គាមត្រុវបានបញ្ចប់។
កត្ដាដែលធ្វើឲ្យប្រជាជនប្រទេសជឿនលឿន មានអាយុវែងជាងបណ្ដាប្រជាជន តតិយលោកគឺបញ្ហាសុខាភិបាលសិក្សាធិការនិងការថែទាំបរិស្ថានធម្មជាតិឲ្យបានល្អ។