សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី១ ។
vrean.com Latest Questions
សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី១ ។ ខ្ញុំពេញចិត្តចំពោះការបង្កើតអង្គការអន្តរជាតិនេះ ព្រោះអង្គការនេះបង្កើតឡើងដើម្បីោរក្សាសន្តិភាព ភាពរីកចម្រើនរបស់មនុស្សជាតិលើពិភពលោក ។
ក្រោយ ថ្ងៃ១៧ មេសា ១៩៧៥ពួកខ្មែរក្រហមមានគោលនយោបាយដូចជា ៖ • ជម្លៀសប្រជាជនឪ្យចេញពីទីក្រុងភ្នំពេញឪ្យអស់ • លុបបំបាត់ទីផ្សារ • ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនា ទាំងអស់ ហើយឪ្យទៅធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ • ប្រហារជីវិតមេដឹកនាំលន់ នល់ • បង្កើតសហករណ៍ កម្រិតខ្ពស់ទូទាំង ប្រទេស • បញ្ជូនទ័ពទៅតាមព្រំ ប្រទល់ជាពិសេសព្រំប្រទល់វៀតណាម ។
ក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ចមេដឹកនាំផ្តល់អាទិភាពទៅលើ ៖ • ការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត • ហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍ (បណ្តាញព័ត៌មាន ទូរស័ព្ទចល័ត) ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទំនើប • គ្រឿងបរិក្ខាសម្រាប់ទ្រទ្រង់ការស្រាវជ្រាវនិងអភិវឌ្ឍដែលបានកើតឡើងទ្វេដងក្នុងរយៈពេល ៥ឆ្នាំ តែក្នុងអត្រា ១% នៃ GDP ប៉ុណ្ណោះ ។ • ការបណ្តុះបណ្តាលធនធានមនុស្ស ។ ប្រទេសចិនមានសកលវិទ្យាល័យចំនួន ១២២៥ ហើយវិស័្វករចំនួន ៤៥០ ០០០នាក់ បានបញ្ចប់ការសិក្សាកាលពីឆ្នាំ ២០០០។
ប្រទេសឥណ្ឌាជួបប្រទះនឹងបញ្ហាសំខាន់ៗជាច្រើនដូចជា • បញ្ហាភាពក្រីក្រ • បញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើន • បញ្ហាជម្លោះដែនដីដែលបន្សល់ទុកដោយពួកអាណានិគមអង់គ្លេស(រដ្ឋកាស្មៀ) • បញ្ហាជម្លោះជនជាតិ (ពួកហិណ្ឌូនិងអ៊ីស្លាម) ។
អង្គការ (ខ្មែរក្រហម) គឺជាពាក្យដែលគ្រប់ដណ្ដប់ទាំងបក្សកុម្មុយនីស្ដ ទាំងអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ។ ជាក្រុមសម្ងាត់ ជាមេបញ្ជាការសម្ងាត់ ជាមេបញ្ជាការសម្ងាត់ ដែលបញ្ជាឪ្យសម្លាប់ខ្មែរបំផុតពូជ ។
រចនាសម្ព័ន្ធគ្រប់គ្រង់រដ្ឋ និងមជ្ឈឹមបក្សកុម្មុយនីស្ដឆ្នាំ ១៩៧៦មាន ដូចជា ៖ ក. រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ • ខៀវ សំផន ជាប្រធានគណៈប្រធាន ឬ ប្រមុខរដ្ឋ • នួន ជា ជាប្រធានសសភាតំណាងប្រជាជនកម្ពុជា • ប៉ុល ពត ជានាយករដ្ឋមន្ដ្រី • អៀង សារី ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស • វ៉ន វ៉េត ឧបនាយករដ្ឋមន្ដ្រី ...
បានលេចឡើងរបបសាធារណរដ្ឋមខ្មែរ ព្រោះ ៖ • សង្គ្រាមត្រជាក់ មនោគមន៍វិជ្ជាទាំងពីរ គឺសេរី និងកុំមុយនីសអូសទាញកម្ពុជាឪ្យធា្លក់ក្នុងសង្រ្គាម • វិបត្តិសង្គម អំពើពុករលួយ បក្សពួកនិយម ល្បែងស៊ីសង … • វិបត្តិសេដ្ឋកិច្ច ដួលរលំរោងចក្រ សហគ្រាសរដ្ឋបណ្ដាលមកពីអំពើរលួយ បក្សពួលស៊ីសង • វិបត្តិនយោបាយ នយោបាយអព្យាក្រឹត្យមិនចំទិសបណ្ដាលមកពីមនោគមន៍វិជ្ជាទាំងពីរ និងអ្នកនាំខ្មែរលោភលន់អំណាច • វត្តតមានជនជាតិបរទេស ពួកយយួនយៀកមិញ យៀកុង បានចូលមករស់នៅកម្ពុជាកាន់តែច្រើនជាពិសេសយួនមកនៅគ្រប់ខេត្ត ទើបលន់ នល់ ...
បានជាចាត់ទុកការបោះឆ្នោតសភាថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ជាកាធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហុនព្រោះតែការបោះឆ្នោតនេះប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុករដ្ឋសភាគ្រាន់តែឧបករណ៍ពង្រឹងអំណាចតែប៉ុណ្ណោះ ។ ពេលនោះមានការគាំទ្រ ៨៦ ក្នុងចំណោម៩៨សំឡេង ដើម្បីដកសីហនុចេញដំណែង ។
លោកលន់ នល់មិនដោះស្រាយបញ្ហាជនបទទេ ព្រោះ ៖ • ផ្លូវទៅជនបទត្រូវលាក់ផ្ដាច់ ដោយពួកកុម្មនីស្ដអស់រលីង • នៅក្នុងរដ្ឋាភិបាលពេញដោយអំពើពុករលួយ ។