ពួកប៉ុល ពត ចាប់ផ្ដើមរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៧៧ ។ • គួពិសេស ឬ ពីធីតូច ចាប់ពី ៣ ទៅ ១០ គូ (កម្លាំងភិបាល ឬ មេកង) • ធម្មតា ឬ ពីធីធំ ចាប់ពី៣០ ទៅ ៥០ ឬ ១០០គូ យុវជនមួយជួរ យុវនារីឈរមួយជួរ ...
vrean.com Latest Questions
មាន ២ វណ្ណៈគឺ ៖ • វណ្ណៈមូលដ្ឋានចាស់ (ប្រជាជនចាស់ ) ក្រុមអ្នកតស៊ូតាំងពីមុនឆ្នាំ ១៩៧០ រហូតមក ។ • វណ្ណៈមូលដ្ឋានថ្មី (ប្រជាជនថ្មី ) ពួក១៧មេសា ឬ ពួកអ្នកមកតាំងលំនៅក្រោយ ១៧ មេសា ១៩៧៥ ។
ពួកខ្មែរក្រហមបង្កើតសហករណ៍២ ដំណាក់កាលគឺ ៖ • សម័យសង្រ្គាម (១៩៧០-១៩៧៥) សហករណ៍កម្រិតទាប ឬ ក្រុមប្រវាស់ដៃ មានសមាជិកចាប់ពី ១០-៣០ គ្រួសារក្នុងមួយក្រុម ។ • ក្រោយរំដោះ ( ១៩៧៥-១៩៧៩) សហករណ៍កម្រិតខ្ពស់ (ដេករួម ហូបរួម ធ្វើការរួម ) មានសមាមាជិកចាប់ពី៣-៤ ភូមិឬ មួយឃុំ ។
ដែលហៅថាគុកឥតជញ្ជាំងគឺមានន័យថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនពុំមានសិទ្ធិយោបល់ សិទ្ធិបានហូបឆ្អែតឆ្ងាញ់ សិទ្ធិឈប់សម្រាប់ពីការងារ សិទ្ធិជួយជុំគ្រួសារ សួរសុទ្ធទុក្ខបងប្អូនភូមិជាប់គ្នា ឬ មន្ទីរពេទ្យ គឺគ្មានសិទ្ធិអ្វីទាំងអស់ ។
ពួកប៉ុល ពត បែងចែកសត្រូវរបស់អង្គការជា២ គឺ ៖ • សត្រូវខាងក្នុង រដ្ឋនៃរបបលន់ នល់ និងជនជាតិភាគតិច ( អ្នកស្រុកភ្នំ ចិន យួន ចាម បញ្ញវ័ន និងងជនក្បត់ផ្សេងៗ ) • សត្រូវខាងក្រៅ មានប្រទេសថៃ អាមេរិក សូវៀត វៀតណាម ។
នៅក្នុងរាជព្រះបាទអង្គឌួង ទ្រង់បានសម្រេចបំណងក្នុងការរើបម្រះចេញពីការជ្រៀតជ្រែករបស់់យួននិងសៀមទេ ព្រោះនៅពេលដែលព្រះអង្គឌួងបានឱ្យរាជទូតខ្មែរទៅទាក់ទងនឹងកុងស៊ុលបារាំងនៅសិង្ហបុរីត្រូវពួកសៀមដឹងព័ត៌មាននេះ និងគំរាមព្រះអង្គ ។ ដូចនេះការចុះសន្ធិសញ្ញាសម្ព័ន្ធភាពបារាំង ខ្មែរត្រូវផ្អាក់ ។ ម៉្យាងទៀតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៨៦០ ព្រះបាទអង្គឌួងក៏ចូលទិវង្គត ។
ក.សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ មានអត្ថន័យជារួមគឺ ការដាក់ប្រទេសខ្មែរក្រោមអាណាព្យយាបាលបារាំង ។ ខ. ចលនាតស៊ូរបស់ប្រជារាស្រ្តខ្មែរចំពោះការត្រួតត្រារបស់បារាំងមានដូចជា នៅឆ្នាំ ១៨៦៣ លោកអាចារ្យស្វាបានភៀសខ្លួនទៅបង្កទ័ព និងបានវាយយកខេត្តទ្រាំង ហើយបន្តឆ្ពោះមកក្រុងភ្នំពេញ នៅខែឩសភា ឆ្នាំ១៨៦៦ លោកពោធិ៍កំបោរ បានបង្កទ័ពទៅវាយបារាំង ចលនាតស៊ូរបស់អ្នកម្ចាស់ស៊ីវុវត្ថាប្រឆាំងបារាំង ។ គ. ខ្ញុំពេញចិត្តនឹងវីរបុរសខ្មែរណាស់ ព្រោះពួកគាត់មានសកម្មភាពតស៊ូប្រឆាំងនឹងពួកបារាំងយ៉ាងផុសផុល ដោយហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ។
ក្រោយពីសន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ មានកិច្ចព្រមព្រៀងផ្សេងៗទៀត គឺដើម្បីពង្រឹងអំណាចបារាំងនៅក្នុងប្រទេសខ្មែរ ។
ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចជា ៖ • គ្មានកម្មសិទ្ធិឯកជន និងការរស់នៅជាលក្ខណៈបុគ្គល • ត្រូវគេបង្ខំឪ្យធ្វើការងារធ្ងន់ធ្ងរលើសកម្លាំងព្រមទាំងរបបអាហារមិនគ្រប់គ្រាន់ • សន្ដិសុខផ្ទាល់ខ្លួនក៏ដូចជាសន្ដិសុខសសង្គមគឺត្រូវតែរឹតបន្ដឹង ហើយសេរីភាពគ្រប់ភាពបែបយ៉ាងត្រូវហាមឃាត់ • រស់នៅដូចអ្នកទោស ឬទាសករ • បំបិទសិទ្ធិសេរីភាព ផ្នែកជំនឿសាសនា • ត្រូវគេបង្ខំឪ្យរៀបការខុសប្រពៃណីតាមការចាត់ចែងរបស់អង្គការ • ជនស្លូតត្រង់បានគេធ្វើទារុណកម្ម ដាក់គុក សម្លាប់ចោល ដោយគ្រាន់តែមានកំហុសបន្ដិចបន្ដួច • អ្នកដែលតវ៉ា តូ្រវចាត់ទុកជាខ្លាំងត្រូវយកទៅសម្លាប់ • គ្រួសារព្រាត់ប្រាស់គ្នា • រំលោភសិទ្ធិពលកម្មកុមារនិងការអប់រំ ដោយបំបែកកុមារពីគ្រួសារ ដោយបង្ខំឪ្យធ្វើការងារធ្ងន់ធ្ងរ ។
អត្ថន័យជារួម គឺជាដាក់ប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំង ហើយព្រះរាជាខ្មែរត្រូវបាត់បង់អំណាចស្វ័យភាពក្នុងការគ្រប់គ្រងប្រទេសស្ទើរទាំងស្រុង ។ ខ្ញុំមិនពេញចិត្តទេ ព្រោះអនុសញ្ញានេះជាការដាក់ប្រទេសខ្មែរស្ថិតក្រោមការត្រួតត្រាបារាំងដែលធ្វើឱ្យខ្មែរបាត់បង់អ្វីៗ ហើយលែងជាម្ចាស់លើប្រទេសជាតិរបស់ខ្លួន ។