ចាប់តាំងពីឆ្នាំ ១៩៧៥-១៩៧៩ តើសហរដ្ឋអាមេរិកបានជួបវិបត្តិដូចជា ៖ • ការរីសាយភាយនៃលទ្ធិកុំមុយនីសនៅអាមេរិកខាងត្បូង • សង្គ្រាមវៀតណាម • វិបត្តិប្រេងកាត • ជម្លោះអេស៊ីប និងអ៊ីស្រាអែល ។
vrean.com Latest Questions
កត្តាដែលនាំឲ្យរណសិរ្សទទួលបានជ័យជំនះគឺមាន ៖ • ឆន្ទះប្រជាជនកម្ពុជាចូលរួមមុះមុត • កងទ័ពបដិវត្តន៍មានសេចកិច្ចក្លាហាន • វិរះភាពនៃអ្នកដឹកនាំទ៍ព • គាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជន និងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
មហាអំណាចអាណានិគមដែលត្រួតត្រាលើអាស៊ីអាគ្នេយ៍ មាន ៖ • អង់ភ្លេស • បារាំង • អេស៉្បាញ • ហូឡង់ • ជប៉ុន • សហរដ្ឋអាមេរិក ។
ចំពោះស្តេចជាស្រ្តី មានទស្សនៈជំទាស់ ដូចខាងក្រោម • ទស្សនៈដែលទំនាស់មិនឱ្យស្រ្តីឡើងសោយរាជ្យដោយសំអាងថា បើតាមប្រពៃណីនៃការដោយរាជ្យតាំងពីដើមរហូតមកបាននិយាយថា បើស្តេចអង្គណាមួយក្រោយពេលសុគតពុំមានបុត្រាសោយរាជ្យបន្តនោះ គេមិនអាចយកក្សត្រីឱ្យឡើងសោយរាជ្យឡើងគឺគេត្រូវចំណោមពួកបាគូ • ទស្សនមួយទៀតបានពោលថាបើកាលណាស្តេចគ្មានបុត្រាសោយរាជ្យ គេត្រូវរើសក្សត្រាអង្គណាមួយដែលមានសាច់ឈាមស្តេចគ្រងរាជ្យឱ្យស្នងរាជ្យបន្ត ។ ឩទាហរណ៍ នៅក្នុងប្រវត្តិសាស្ត្រសម័យអាណាចក្រភ្នំ ។ ប៉ុន្តែសម័យក្រោយៗ មកទៀត ដែលមានរយៈកាលរាប់ពាន់ឆ្នាំ គេពុំឃើញមានស្រ្តីត្រូវបានជ្រើសតាំងឱ្យសោយរាជ្យឡើយ ។ នៅសម័យឩដុង្គក្រោយពីព្រះបាទអង្គចន្ទសោយទិវង្គតនៅក្នុងឆ្នាំ ១៨៣៤ ដោយពុំមានបុត្រាមានតែបុត្រី (បីព្រះអង្គ) ជាការពិបាកបំផុតក្នុងការជ្រើសតាំងព្រះរាជាមួយអង្គឱ្យស្នងរាជ្យ ។
រ៉ែកើតពីសូលុយស្យុងមានពីរប្រភេទគឺៈ រ៉ែកកើតឡើងពីរំហួតសូលុយស្យុងៈ រ៉ែខ្លះកើតឡើងនៅពេលរំហួតនៃសូលុយស្យុង។ ឧទាហរណ៍ ពំនូករ៉ែហាលីត ម្នាងសិលា និងកាល់ស៊ីត។ រ៉ែកកើតឡើងពីសូលុយស្យុងទឹកក្តៅៈ នៅក្នុងជម្រៅផែនដី ម៉ាក់ម៉ាអាចធ្វើទឹកឡើងកម្ពៅនៅសីតុណ្ហភាពយ៉ាងខ្ពស់ ហើយអង្គធាតុនិងសមាសធាតុដែលកកើតបានរ៉ែរលាយក្នុងទឹកក្តៅនោះ។ នៅពេលដែលសូលុយស្យុងទឹកចាប់ផ្តើមត្រជាក់ អង្គធាតុនិងសមាសធាតុទាំងនោះស្ថិតនៅក្នុងសូលុយស្យុងនោះ ហើយកបានជាក្រាមរ៉ែ។
ដំណាំកសិកម្មសំខាន់នៅអ៊ីតាលីមានដូចជា ក្រូច ប៉េងប៉ោះ ដំឡូងបារាំង ស្ករ ហើយដំណាំដែលសំខាន់ជាងគេមាន ស្រូវសាឡី អង្គរ និងទំពាំងបាយជូរ ។
មូលហេតុអ្វីដេលនាំឲ្យមានការជួញដូរ ផ្លូវភេទមាន ដូចខាងក្រោម ៖ • ជីវភាពក្រីក្រ • អវិជ្ជា ឬល្ងង់ ពុំមានការគិតពិចារណាល្អិតល្អន់ • អំពើហឹង្សាក្នុងគ្រួសារ • ការសេពគ្រឿងញៀន • ការសេពគប់មិត្តមិនល្អ • ការអនុវត្តច្បាប់ នៅធូរលុង • អយុត្តិធម៌សង្គម • ខូចចិត្ត មានវិបត្តិស្នេហា • គ្មានការងារធ្វើ ឬមុខរបរចិញ្ចឹមជីវិត ។
ព្រះបាទនរោត្តម សុរាម្រឹតព្រះអង្គទ្រង់សុគតនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៩៦០ ។
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត ដូច្នេះ រដ្ឋភិបាលបានប្រើកោលនយោបាយដូចជា៖ • បើកសិទ្ធិឲ្យបុរសនិងស្រ្ដីមានសិទ្ធិស្មើគ្នា • លើទឺកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិការ១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែដោយមិនកាត់ប្រាក់ខែទៀតផង។បើស្រ្ដីមានកូនទី២ ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែដោយរក្សាប្រាក់បៀវត្សពី៧០% ទៅ៩០%។