ស្ងៀមស្ងាត់ អនុម័តគាំទ្រ៨៦ក្នុង៨៦ សំឡេង និងដកព្រះសីហនុពីតំណែង។
vrean.com Latest Questions
តាមកំណែទម្រង់ឆ្នាំ ១៨៨៤ ក្នុងការបំពេញការងារដឹកនាំរ៉េស៊ីដង់ស៊ុនពែរីយ័រមានក្រុមប្រឹក្សាមួយដែលមានសមាជិក១២រូបគឺ៦រូបជាមន្រ្តីពាណិជ្ជកម្មបារាំងដែលតែងតាំងដោយរ៉េស៊ីដង់សេណេរ៉ាល់ និងជនជាតិខ្មែរ៣នាក់ ចិនម្នាក់ ចាមម្នាក់ យួនម្នាក់ ដែលតែងតាំងដោយព្រះមហាក្សត្រដោយមានការអនុម័តយល់ព្រមពីរ៉េស៊ីដង់សេណេរ៉ាល់នៅកូសាំងស៊ីន ។
វិបាកវិនិច្ឆ័យមាន២បែបគឺ៖ • វិបាកវិនិច្ឆ័យផ្នែកសីលវិជ្ជាៈ គឺជាការសរសើរ ឬទណ្ឌកម្មរបស់សីលញាណ ចំពោះការប្រព្រឹត្តរបស់យើង។ • វិបាកវិនិច្ឆ័យផ្នែកសង្គមៈ គឺវិបាកវិនិច្ឆ័យនេះស្របនឹងទំនួលខុសត្រូវផ្នែកសង្គម ជាការវិនិច្ឆ័យរបស់តុលាការ ឬអំណាចជាន់ខ្ពស់ណាមួយ។
តាមទិន្នន័យឆ្នាំ ១៩៩៤ នៃវិទ្យាស្ថានជាតិខាងស្ថិតិប្រជាពលរដ្ឋនៃប្រទេសកម្ពុជា មានចំនួន ៩.៧៥២.៤៦៦នាក់ ត្រូវជា ៥២.៩០% នៃចំនួនពលរដ្ឋខ្មែរទាំងអស់។
ប្រភេទមនុស្សដែលចាត់ទុកថាមានសញ្ជាតិខ្មែរមានដូចតទៅ ៖ • ជនជាតិខ្មែរទាំងអស់សុទ្ធតែមានសញ្ជាតិខ្មែរ • ស្រ្តី ឬបុរសបរទេសដែលយកប្តី ឬត្រូវរស់នៅជាមួយគ្នាអស់រយៈពេលបីឆ្នាំចាប់ពីថ្ងៃចុះសំបុត្រ អាពាពិពាហ៍ • កូនដែលកើតពីឪពុកម្តាយបរទេសកំពុងរស់នៅ ស្របច្បាប់ក្នុងប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំឡើងទៅ • កូនដែលកើតពីឪពុកម្តាយមិនស្គាល់ និងកូនដែលរើសបានក្នុងប្រទេសកម្ពុជាត្រូវចាត់ទុកថាកើតក្នុងប្រទេសកម្ពុជាដែរ (សញ្ជាតិដើមទីកន្លែងកំណើត) • ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតិតូបនីយកម្ម សម្រេចដោយព្រះរាជ្រក្រឹត្យលុះ ត្រាតែបំពេញតាមលក្ខខណ្ឌនៃការចូលសញ្ជាតិ • ជនបរទេសដែលមានលិខិតអនុញ្ញាតិវិនិយោគទុនពីរក្រុមប្រឹក្សាអភិវឌ្ឍដែលបានចំណាយទុនចាប់ពី ២៥០លានឡើងទៅ • ជនបរទេសណាដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀលឡើងទៅម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចជាតិ • ជនបរទេសដែលមានសហព័ន្ធ ឬកូនដែលមានអាយុតិចជាង១៨ឆ្នាំ ដែលមានបំណងចូលសញ្ជាតិខ្មែរអាចសុំចូលជាសញ្ជាតិតូបនីយកម្មជាដង្វាយគ្រួសារ ។
ច្បាប់ស្តីពីការអប់រំមានគោលបំណង ៖ • អភិវឌ្ឍធនធានមនុស្ស • ផ្តល់ការអប់រំពេញមួយជីវិតសម្រាប់ទាំងអស់គ្នា • ធានាឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ សមភាព សេចក្តីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌ • ជំរុញឱ្យអ្នកសិក្សាស្គាល់ ស្រលាញ់ រួមចំណែកការពារអត្តសញ្ញាណជាតិវប្បធម៌ជាតិនិងភាសាជាតិ ។
បានជាគេថាប្រទេសប៉ូឡូញជាប្រភពនៃសង្រ្គាមលោកលើកទី២ ព្រោះទឹកដីប្រទេសប៉ូឡូញក្លាយជាទិសដៅនៃមហិច្ឆតារវាងមហាអំណាចជិតខាងទាំងពីរគឺចក្រភពអាឡឺម៉ង់និងសហភាពសូវៀត ដែលអាឡឺម៉ង់និងសូវៀតបានចុះសន្ដិសញ្ញាជាសម្ងាត់ដើម្បីបែងចែកទឹកដីប៉ូឡូញ ។
នៅក្នុងវិស័យសង្គមតើរដ្ឋាភិបាលអាឡឺម៉ង់ខាងលិចបានយកចិត្តទុកដាក់លើ៖ • ប្រាក់ធានារ៉បរងខាងការងារអ្នកគ្មានការងារធ្វើនិងមនុស្សចាស់ជរា • ផ្ដល់សិទ្ធិឲ្យស្រ្ដីស្មើគ្នានឹងបុរស។ • ស្រ្ដីមានផ្ទៃពោះត្រូវបានឈប់សម្រាករយៈពេល៦ខែក្រោយឆ្លងទន្លេរួច។ • រដ្ឋាភិបាលបានសង់ផ្ទះថ្មីចំនួន១២លានខ្នងបន្ថែម។
ដើម្បីធ្វើឪ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឪ្យកាន់តែទំនើបតាមបែបសម័យនិយម រដ្ឋាភិបាលបានកសាងផែកការសេដ្ឋកិច្ចឡើង ។ ហើយផែនការនេះរដ្ឋាភិបាលបានធ្វើដូចទៅ ៖ • ធ្វើឪ្យប្រាក់ហ្រ្វង់មានលំនឹង ហើយរំលោយរោងចក្រឧស្សាហកម្មតូចៗ ។ • បង្កើតឧស្សាហកម្មខ្នាតធំ ដែលមានខ្នាតអន្តរជាតិដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក • បន្ដការសិក្សាស្រាវជ្រាវលើ វិស័យថាមពល បរមាណូ ការសិក្សាពីទីអវកាសការកែតម្រូវ នៃទូរទស្សន៍ពណ៍ • ការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយការស្ថាបនាយន្ដហោះយក្សរួមគ្នាជាមួយអង់គ្លេស ។
ព្រះអង្គធ្វើទំនាក់ទំនងជាមួយបារាំងពីព្រោះ ដោយទ្រង់ឈ្វែងយល់ឃើញថា ៖ • ប្រទេសខ្មែរកាន់តែចុះដុនដាបទៅៗ ហើយប្រទេសជិតខាងពោលគឺសៀម និងយួនតែងតែប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរ ដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីឬ • ទ្រង់ចង់បានឥទ្ធិពលមហាអំណាចអឺរ៉ុប គឺបារាំងមកទប់ទល់នឹងសៀម-យួន • មានតែបារាំងតែប៉ុណ្ណោះទេ ទើបអាចជួយប្រទេសកម្ពុជា កុំឲ្យធ្លាក់ក្នុងកណ្តាប់ដៃពួកចោរសៀម-យួន ។