• អំណាចនីតិប្រតិបត្តិ ៖ កាន់កាប់ដោយរដ្ឋាភិបាល ។ • អំណាចនីតិប្បញ្ញត្តិ ៖ ត្រូវកាន់កាប់ដោយសភាពីរគឺ • សភាប៊ុនដេស្រាត ៖ ជាសភាជាន់ខ្ពស់ ជាតំណាងរដ្ឋអាឡឺម៉ង់ហើយដែលមានសមាជិកជាប្រតិភូនៃប្រមុខរដ្ឋនីមួយៗ ។ • សភារ៉ៃស្តាក ៖ ជាសភាជាន់ទាបមានសមាជិកតំណាងរាស្រ្តជ្រើសតាំងដោយការបោះឆ្នោតជាសកល ។
vrean.com Latest Questions
ប្រទេសបារាំងសព្វថ្ងៃស្ថិតនៅក្នុងរបបសាធារណរដ្ឋទី ៥ ។
អគតិទាំង៤ដែលមនុស្សទាំងពួងត្រូវចៀសវាងរួមមានគឺ ៖ • មោហោគតិ : លំអៀងព្រោះការវង្វេង • ទោសាគតិ : លំអៀងព្រោះភ័យខ្លាច • ភយាគតិ : លំអៀងព្រោះល្ងង់ខ្លៅ • ឆន្ទាគតិ : លំអៀងព្រោះស្រឡាញ់ ។
លោកអាធួរភីលីពទៅអូស្ត្រាលីតាមមធ្យោបាយនាវា ១១គ្រឿង ។ ក្នុងគោលបំណង យកទណ្ឌិត (អ្នកទោស) ចំនួន ៧១៧ នាក់ក្នុងនោះស្រ្តីចំនួន ១១៨ នាក់ មកទម្លាក់នៅកំពង់ផែហ្សាក់សុន គឺជាទីតាំងនៃក្រុងស៊ីដនីសព្វថ្ងៃ ។
បានជាសមាសធាតុរបស់ភពឧស្ម័នយក្យខុសពីសមាសធាតុរបស់ភពសិលា ព្រោះដោយសារនៅពេលភពឧស្ម័នយក្សទាំងឡាយរីកដល់ទំហំធំល្មម ទំនាញរបស់ពួកវាមានកម្លាំងគ្រប់គ្រាន់…
ប្រធានាធិបតីរីគែន បានធ្វើឲ្យសហរដ្ឋអាមេរិកមានប្រៀបលើសហភាពសូវៀត ។បានជាសហភាពសូវៀតមិនអាចរត់ប្រណាំងគ្រឿងសញ្វវុធបានព្រោះ ៖ • បញ្ហាសេដ្ឋកិច្ច • បញ្ហាក្នុងតំបន់ • ចំណាយប្រាក់ច្រើនពេក ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសដែលរងវិនាសកម្មខ្លាំងជាងគេគឺសហភាពសូវៀត។វិនាសសកម្មទាំងនោះរួមមាន៖ • ផ្លូវរថភ្លើង២ភាគ៣ត្រូវបានបំផ្លាញ។ • រោងចក្រនិងកសិដ្ឋានរដ្ឋជាច្រើនកន្លែងរងការខូចខាតស្ទើរតែទាំងស្រុង។ • កងទ័ព និងប្រជាជនប្រហែល ២៥លាននាក់បានត្រូវស្លាប់។
បានជាគេថាប្រទេសប៉ូឡូញជាប្រភពនៃសង្រ្គាមលោកលើកទី២ ព្រោះទឹកដីប្រទេសប៉ូឡូញក្លាយជាទិសដៅនៃមហិច្ឆតារវាងមហាអំណាចជិតខាងទាំងពីរគឺចក្រភពអាឡឺម៉ង់និងសហភាពសូវៀត ដែលអាឡឺម៉ង់និងសូវៀតបានចុះសន្ដិសញ្ញាជាសម្ងាត់ដើម្បីបែងចែកទឹកដីប៉ូឡូញ ។
កត្តាសំខាន់ៗដែលបណ្តាលឱ្យរបបកម្ពុជាប្រជាធិបតេយ្យរួលរលំគឺ • កត្តាប្រជាជន ៖ ប្រជាជនមិនពេញចិត្តនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលធ្វើបាប កាប់សម្លាប់គ្មានត្រាប្រណី បង្អត់អាហារ ប្រើធ្វើការជាទម្ងន់ ខ្វះសម្លៀកបំពាក់ ផ្ទះសំបែង ថ្នាំសង្ហូវព្យាបាល ដូច្នេះ ប្រជាជនកម្ពុជាលែងគាំទ្ររបបនេះទៅទៀត • កត្តាវិសុទ្ធ ៖ កម្ពុជាប្រជាធិបតេយ្យលែងទុកចិត្តគ្នាឯងតាំងពីថ្នាក់មជ្ឈិម ភូមិភាគ តំបន់ រហូតដល់ឃុំ ភូមិ ។ ដូច្នេះ ឱ្យតែពួកគេសង្ស័យ លើជនណាមួយ ឬក្រុមណាមួយ ពួកគេសម្លាប់ចោលទាំងអស់ដូចពាក្យស្លោកពោលថា ...