នៅពេលជួយប្រាស្រ័យជាប្រជាពលរដ្ឋ អ្នកដឹកនាំមិនត្រឹមតែពន្យល់ប៉ុណ្ណោះទេ តែក៏ត្រូវស្តាប់មតិនិងសំណូមពរ ហើយឆ្លើយតបយ៉ាងស្រមស្របទៅនឹងសេក្តីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ។
vrean.com Latest Questions
ក្រោយសង្គ្រាមត្រជាក់ ប្រទេសអឺរ៉ុបខាងកើតមានការប្រែប្រួលដូចជា៖ • ផ្លាស់ប្តូររបបនយោបាយពីកុំមុយនីស្តមកប្រជាធិបតេយ្យហើយងាកមកទទួលជំនួយពីសហរដ្ឋអាមេរិកដើម្បីស្តារក៏ដូចជាកសាងប្រទេសជាតិរបស់ខ្លួនឡើងវិញ • លែងទទួលបានជំនួយពីប្រទេសកុំមុយនីស្ត • ងាកមកសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហគមន៍អឺរ៉ុប និងជាមួយប្រទេសនានាក្នុងពិភពលោក • សេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួយសេដ្ឋកិច្ចផែនការ • លែងរណបសហភាពសូវៀតទៀត ។
ដើម្បីឪ្យសាមគ្កីរឹងមាំ ត្រូវប្រកាន់យកវិធីដូចខាងក្រោម ៖ • ការតស៊ូ និងការអត់ធ្មត់ • ការសន្តោស និងការស្មោះត្រង់ • ការមិនប្រកាន់ ឬមិនរើសអើង • ការមិនច្រណែននិន្ទាឈ្នានីស • ការស្មោះត្រង់ទៅវិញទៅមក • ការពិចារណារកហេតុតាមផ្លូវល្អ ។
បានជាប្រជាជនដែលរស់នៅទីប្រជុំជនមានកម្រិតអក្ខរភាពខ្ពស់ជាង ប្រជាជននៅជនបទ ដោយមូលហេតុ ៖ • តំបន់ជនបទសេដ្ឋកិច្ចពុំមានការលូតលាស់ • ប្រជាជននៅតំបន់ជនបទមានជីវភាពក្រីក្រ • ចំណេះដឹងរបស់ឳពុកម្តាយមានកម្រិត ការយល់ដឹងពីសារសំខាន់នៃការ សិក្សានៅទាប ដោយមិនបានឲ្យកូនទៅរៀន • ជីវភាពក្រីក្រឳពុកម្តាយត្រូវបង្ខំចិត្តទុកកូនឲ្យនៅជួយប្រកបការងារគាត់ • សាលារៀននៅឆ្ងាយពីលំនៅដ្ឋាន និងគ្មានមធ្យោបាយធ្វើដំណើរ • ពុំសូវមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅរៀន • នៅប្រកាន់ភ្ជាប់នូវវទំនៀមទម្លាប់កូនស្រីមិនចាំបាច់រៀនច្រើនទេ ។
បានជាចាប់ពីឆ្នាំ ១៩៤៩ មកសហរដ្ឋអាមេរិកបានប្តូរនយោបាយក្នុងការគ្រប់គ្រងប្រទេសជប៉ុន ព្រោះប្រទេសចិនក្លាយជាកុំមុយនីស្ត ។
អង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ ១៩៤៥ ។ មានអគ្គលេខាដំបូងគេឈ្មោះ លោក ទ្រីវលី ។
ក្រោយពេលទទួលបានសំណឹងថា បារាំងចូលត្រួតត្រាព្រៃនគរ ព្រះបាទអង្គឌួងបានធ្វើបញ្ជូនកងទ័ពមួយកងទៅកាន់ខេត្ត មាត់ជ្រូកក្នុងបំណង បង្ហាញថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ ប៉ុន្តែគួរឲ្យស្តាយ បំណងនេះត្រូវអាកខាន ដោយព្រះអង្គឌួង ចូលទិវង្គតនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ១៨៦០ នារាជធានី ឩដុង្គ ។
សហភាពសូវៀត និងសហរដ្ឋអាមេរិកចាប់ផ្ដើមប្រឈមមុខដាក់ គ្នានៅឆ្នាំ១៩៤៧ នេះគឺដោយសារតែសហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបាន ជាសង្រ្គាមត្រជាក់ ។
បារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជា នៅពេលមានគំនាបពីសៀម និងយួន ក្នុងឆ្នាំ ១៨៦៣។
នៅក្រោយសង្គ្រាមលោកលើកទី២ សហភាពសូវៀតមានឥទ្ធិពលនៅលើទ្វីបអឺរ៉ុបដូចជា ៖ • ការស្ងប់ស្ងែងពីជ័យជំនះដ៏ធំដែលសហភាពសូវៀតដែលដណ្តើមបានក្នុងពេលសង្គ្រាម • មនោគមន៏វិជ្ជាក្រហមបានជ្រូតជ្រាបនៅក្នុងរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបស្ទើរតែទាំងអស់លើកលែងតែប្រទេសអង់គ្លេសចេញ ។