ក.សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ មានអត្ថន័យជារួមគឺ ការដាក់ប្រទេសខ្មែរក្រោមអាណាព្យយាបាលបារាំង ។ ខ. ចលនាតស៊ូរបស់ប្រជារាស្រ្តខ្មែរចំពោះការត្រួតត្រារបស់បារាំងមានដូចជា នៅឆ្នាំ ១៨៦៣ លោកអាចារ្យស្វាបានភៀសខ្លួនទៅបង្កទ័ព និងបានវាយយកខេត្តទ្រាំង ហើយបន្តឆ្ពោះមកក្រុងភ្នំពេញ នៅខែឩសភា ឆ្នាំ១៨៦៦ លោកពោធិ៍កំបោរ បានបង្កទ័ពទៅវាយបារាំង ចលនាតស៊ូរបស់អ្នកម្ចាស់ស៊ីវុវត្ថាប្រឆាំងបារាំង ។ គ. ខ្ញុំពេញចិត្តនឹងវីរបុរសខ្មែរណាស់ ព្រោះពួកគាត់មានសកម្មភាពតស៊ូប្រឆាំងនឹងពួកបារាំងយ៉ាងផុសផុល ដោយហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ។
vrean.com Latest Questions
បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ ៖ • ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង • សៀម និងយួន ប៉ុងប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរ • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ ។
បានជាគេថាផែនការម៉ាសាល់ ជាដើមហេតុមួយនៃកំណើតសង្រ្គាមត្រជាក់ព្រោះថាតាមរយៈផែនការនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយ១៣កោដិដុល្លាសម្រាប់ជួយប្រទេសមួយចំនួននៅអឺរ៉ុបខាងលិចដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសទាំងនោះដែលដុនដាបដោយសារសង្រ្គាមលោកលើកទី២ឲ្យងើបឈរឡើងវិញ។
គេចាត់ទុកសិលាម៉ាក់ម៉ាផ្អែកលើសមាសធាតុផ្សំ និងវាយភាពរបស់វា។
សង្គ្រាមលោកលើកទី២ បានបំផ្លាញ • អូសទាញប្រទេសចំនួន ៧២ ឱ្យចូលរួម • មនុស្សប្រមាណ ៦២ លាននាក់ជាជនពិការ • បាត់បង់ជីវិតមនុស្សច្រើនមហិមា ចំនួន ៥៥ លាននាក់ ក្នុងចំណោមនោះ ទ្វីបអឺរ៉ុបបាត់បង់ ៤៥ លាននាក់ ។ ចំណែកទ្វីបអាស៊ី ប្រទេសចិនបានបាត់បង់មនុស្សជាង ២០ លាននាក់ប្រទេសជប៉ុនបានបាត់បង់អស់ ២.៣ លាននាក់ • ទីក្រុងមួយចំនួនត្រូវបានបំផ្លាញ • ហេដ្ឋារចនាសម្ព័ន្ធសង្គមក៏ត្រូវបានបំផ្លាញ ...
នៅសមាជជាតិសម័យសង្គមរាស្រ្តនិយមសមាជជាតិគឺជាស្ថាប័ននយោបាយរដ្ឋដែលទាមទារឲ្យមានចំនួនប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាដើម្បីពិភាក្សាអំពីប្រយោជន៍ជាតិរួម ។
មាត្រាទី៣២ ជំពូក៣ បានចែងថា “ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាស់ខ្លួន”។ ទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ។ មាត្រា៣៨ ជំពូក៣បានចែងថា “ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ”។ ច្បាប់ការពារជីវិត សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ធ។ ការចោទប្រកាន់ ការចាប់ខ្លួនឬការឃុំខ្លួនជនណាមួយនឹងធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
យុទ្ធសាស្រ្ដ ដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហម ហើយបាននាំមកនូវសិន្ដិភាពពិតប្រាកដនៅកម្ពុជា គឺយុទ្ធសាស្រ្ដឈ្នះ ឈ្នះ។
ភាពទាក់ទាញបារាំងឲ្យចង់ចូលមកត្រតត្រាប្រទេសកម្ពុជាមាន ៖ • ទេសភាពដ៏ស្រស់ត្រកាលនៅអមប្រាំងទន្លេទាំងសង់ខាងមានដំណាំខៀវស្រងាត់ដូចជា សណ្តែក ល្ង ពោត និងបន្លែលាយឡំនិងដើម ឈើហូបផ្លែជាច្រើនប្រភេទ ។ • ប្រទេសកម្ពុជាសម្បូរទៅដោយទន្លេ ដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប ។ • កម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយប្រជាជនតិចពួកបារាំងនឹងអាចបង្កើតដីដាំដំណាំកសិកម្មបានច្រើន ។ • ប្រទេសកម្ពុជាសម្បូរទៅដោយព្រៃនិងភ្នំ ប្រកបដោយលើដែល មានគុណភាពខ្ពស់ ។ • នៅក្រោមដីកម្ពុជាសម្បូរទៅដោយរ៉ែជាច្រើនប្រភេទ ។