សង្រ្គាមលោកលើកទី២ បានចាប់ផ្ដើមពីឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ ។ មូលហេតុសំខាន់ៗ ដែលធ្វើឪ្យសង្រ្គាមនោះកើតឡើងគឺ៖ • បញ្ហាសេដ្ឋកិច្ច អាឡឺម៉ង់បានក្លាយជាអំណាចមួយយ៉ាងរឹងមាំ នៅក្នុងចំណោមប្រទេសនៅអឺរ៉ុប ហើយស្វែងរកទីផ្សារពិភពលោក ដើម្បីលក់ផលិតផលរបស់ខ្លួន ដែលធ្វើឪ្យប៉ះពាល់ទីផ្សារពិភពលោករបស់ពួក អង់គ្លេស បារាំងនិងអាមេរិក។ • បញ្ហានយោបាយ ការចុះខ្សោយនៃសង្គមប្រជាជាតិធ្វើឪ្យ អាឡឺម៉ង ហែកសន្ធិសញ្ញាក្រុងវែសៃចោល ដើម្បីសម្រេចនយោបាយត្រួតត្រាពិភពលោក។ • បញ្ហាយោធា កងទ័ពអាឡឺម៉ង បានប្រែក្លាយទៅជាកងទ័ពមួយយ៉ាងសាហាវឃោឃៅខ្លាំងពូកែ បំពាក់ដោយអាវុធយុទ្ធភណ្ឌទំនើបៗមានការហ្វឹកហាត់យ៉ាងតឹងរឹង។
vrean.com Latest Questions
សីលញាណ និងចិត្តញាណ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ។ បើមនុស្សយើងគ្មានចិត្តញាណនោះទេ នឹងមិនធ្វើឱ្យមនុស្សកើតមាននូវសីលញាណបានឡើយ ពោលគឹមនុស្សមានចិត្តញាណទើបមានសីលញាណកើតបានចិត្តញាណជាប្រធានសង្កេតពិនិត្យហើយសីលញាណជាអ្នកវិភាគពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។ បើមនុស្សគ្មានចិត្តញាណទេ គឺជាមនុស្សគ្មានឆន្ទៈ គ្មានសញ្ចេតនា ជាមនុស្សគ្មានសីលញាណ។ កាលណាមានអត្ថិភាពចិត្តញាណជាកត្តាចាំបាច់នាំឱ្យមានសីលញាណ។
រូបារម្មណ៍ ឬមនោគតិ ជាសត្តិសម្រាប់នឹកគិតដោយផ្អែកលើរូបភាព រូបារម្មណ៍ ឬមនោគតិ មាន២បែប៖ ១.មនោគតិរំលឹកឡើងវិញៈ ជារូបភាពនៃព្រឹត្តិការណ៍ដែលកន្លងទោហើយធ្វើឱ្យុលេចឡើងក្នុងអារម្មណ៍ហាក់ដូចជានូវថ្មីៗ។ ២.មនោគតិបង្កើតៈ ជាមនោគតិដែលបំបែករូបភាពទាំងឡាយក្នុងលំនឹកដើម្បីសំយោគជារូបភាពថ្មី។
យូហ្គោស្លាវី ជារាជណាចក្រសោយរាជ្យដោយព្រះ ចៅភីទ័រទី ១ ។
ជំហរដ៏សំខាន់របស់រដ្ឋគឺ ជាអធិបតេយ្យភាពដែលគោលការណ៍កំណត់នូវអំណាចដ៏ខ្ពង់ខ្ពស់បំផុតនៅលើទឹកដីនិងប្រជាជនដែលរដ្ឋគ្រប់គ្រង់ ។
ការប្រើប្រាស់រ៉ែមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗ និងអាស្រ័យលើលក្ខណៈរបស់វា។
ប្រៀបធៀបពីការធ្វើជំរឿននៅឆ្នាំ ១៩២១ និងឆ្នាំ ១៩៩៨ ឆ្នាំ១៩២១ • ធ្វើឡើងដោយអាណាព្យាបាលបារាំង • ធ្វើឡើងដើម្បីចង់ដឹងចំនួនមនុស្សប្រុសដែលមានអាយុ២០ឆ្នាំដល់៦០ឆ្នាំ • ធ្វើឡើងដើម្បីគាប់សង្គត់លើប្រជាជន • ដើម្បីផលប្រយោជន៍អ្នកកាន់អំណាច • ក្នុងគោលបំណងបម្រើនយោបាយ និងប្រមូលពន្ធដារ • ធ្វើឡើងដោយពួកបារាំង • លទ្ធផលមិនបានល្អប្រសើរ ។ ឆ្នាំ១៩៩៨ • ធ្វើឡើងដោយរាជរដ្ឋាភិបាលខ្លួនឯង • ចង់ដឹងចំនួនប្រជាជនដែលកំពុងរស់នៅបច្ចុប្បន្នចង់ដឹងពីតម្រួវការរបស់ប្រជាជន • គ្មានការគាបសង្កត់លើប្រជាជន • ដើម្បីផលប្រយោជន៍ប្រទេសជាតិ • ក្នុងគោលបំណងអភិវឌ្ឍប្រទេស ឪ្យមានការរីកចម្រើន • មានការឧបត្ថម្ភពីអង្គការសហប្រជាជាតិ • លទ្ធផលបានល្អប្រសើរនិងប្ររយោជន៍ ។
ប្រភពមូលដ្ឋាននាំឪ្យលេចឡើងបញ្ហារួមលើសកលលោករួមមាន៖ • កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី។ • ការរីកចម្រើននៃបដិវត្តន៍នៃវិទ្យាសាស្រ្ដបច្ចេកទេស។ • កំណើនប្រជាជនទាមទារឪ្យមានការផ្គត់ផ្គងនូវគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិ ដែលចេះតែរីកចម្រើនដែលចេះតែរេចវីលទៅៗ។ • ការចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសព្វាវុធ និងកងទ័ព។ • ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងស្វែងរកវិធីដោះស្រាយ បញ្ហាឪ្យបានទាន់ពេលវេលា។
ចាប់ពីចុងសតវត្សទី២០ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ កំណើនប្រជាជនក្នុងពិភពលោកបានលេចឡើងនូវបញ្ហាមួយចំនួនដូចជា៖ • សុវត្ថិភាពស្បៀងអាហារ • បញ្ជាឧបត្ថមថាមពល • បញ្ជាជនអន្តោប្រវេសន៍ • បញ្ហាក្រីក្រ • បញ្ហាបរិស្ថាន ។
របបវាលពិឃាតមានការបែងចែកតំបន់រដ្ឋបាលប្រទេសកម្ពុជា ជា ភូមិភាគ តំបន់ ស្រុក ឃុំ ភូមិ ។