ទេសចរណ៍ត្រូវបានគេបែងចែកជា៤ប្រភេទ គឺ ៖ • ទេសចរណ៍ធម្មជាតិ • ទេសចរណ៍វប្បជាតិ • ទេសចរណ៍កែច្នៃ • និងទេសចរណ៍ជំនួញ ។
vrean.com Latest Questions
ប្រភពសំខាន់ដែលនាំឪ្យខូចស្រទាប់ដីមាន ២ យ៉ាងគឺ ៖ ការប្រើជីសរីរាង្គ និងថ្នាំពុលក្នុងការដាំដំណាំ ។ ការកាប់ទន្រ្ទានព្រៃឈើ ។
គោលការណ៍ចំបង៥ប្រការដែលលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសង្គមប្រជាធិបតេយ្យ ៖ ១. ត្រូវមានច្បាប់និងសណ្ដាប់ធ្នាប់ល្អ ២. ត្រូវមានការទទួលខុសត្រូវពេញលេញ ៣. មិនត្រូវមានបទល្មើស ៤. សិទ្ធិធ្វើនយោបាយ ៥. មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។
ក្រោយសង្រ្គាមលោកលើកទី២ បានជាសាហរដ្ឋអាមេរិក គេចផុតពីការខ្ចេចខ្ទាំខាងសេដ្ឋកិច្ចពីព្រោះសហរដ្ឋអាមេរិក គឺស្ថិតនៅឆ្ងាយពី ទ្វីបអឺរ៉ុបពាន់គឺឡូម៉ែត្រ ។
យើងត្រូវធ្វើការវាស់វែងភាពពេញចិត្តនិងការងារដោយសម្គាល់លើ ការចូលរួមការងារ ការប្រត្តិការងារ ភាពអវត្តមានតិចតួចនិងលទ្ធផលការងារ ។
ប្រភពនៃលេចឡើងដនូវចលនាតស៊ូខ្មែរឥស្សរៈគឺដោយសារតែពួកចិនជាតិនិយមដែលកាន់កាប់ភូមិភាគខាងជើងនៃប្រទេសវៀតណាម និងពួកអង់គ្លេស បារាំងដែលកាន់កាប់ភូមិខាងត្បូងបានប្រយុទ្ធគ្នា ដើម្បីទឹកដីអាណា និគមនិយមរបស់ខ្លួន ។ រីឯប្រទេសវៀតណាម វិញបានសម្ងំបង្កើតកម្លាំងរដ្ឋអំណាចថ្មីមួយរបស់ខ្លួន ។ មកដល់ឆ្នាំ ១៩៤៦ សង្រ្គាមទាមទារឯករាជ្យបានផ្ទុះឡើងដោយបានរីករាលដាលគ្រប់ទីកន្លែង ពេញប្រទេសវៀតណាមហើយក៏បានរីករាលដាលចូលប្រទេសកម្ពុជា បង្កើតឪ្យមានចលនាតស៊ូប្រដាប់អាវុធ មួយគឺចលនាតស៊ូខ្មែរឥស្សរៈ ។
ក្នុងឋានៈជាអភិវឌ្ឍករ មាតាបិតាគប្បីដឹងថាត្រូវមានមុខងារ៣យ៉ាង គឺ ៖ • ប្រឹក្សា :ជាទីប្រឹក្សារបស់កូន • សិក្សាករ : ជាអ្នកផ្តល់ការសិក្សាឲ្យកូន • ឧបត្ថម្ភករ : ជាអ្នកឧបត្ថម្ភ និងសម្រួលកិច្ចការឲ្យកូនទាំងនេះដោយឈរលើពាក្យ «ជួយកូនឲ្យកូនអាចជួយខ្លួនឯងបាន« ។
ដើម្បីពង្រីកនយោបាយក្រៅប្រទេសព្រះបាទ នរោត្តមសីហនុព្រះអង្គទ្រង់បានឡាយព្រះហស្ថលេខាជាមួយលោក ប្រធានាធិបតី ទីតូ នៅប្រីយ៉ូនីនៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី និងទីក្រុងបាន់ឌុង ប្រទេសឥណ្ឌនេស៊ី នៅឆ្នាំ ១៩៥៦ ជាមួយលោកប្រធានាធិបតី ស៊ូកាណូព្រមទាំងជាមួយប្រធានាធិបតីណាស៊ែ នៃសាធារណរដ្ឋអារ៉ាបរួម និងជាមួយលោក នេរុនាយករដ្ឋមន្ដ្រីឥណ្ឌាលើសន្ធិសញ្ញានៃចលនា និងចូលបក្សសម្ព័ន្ធ ។
ក្នុងនាមយើងគឺជាមនុស្សខ្មែរមួយរូបយើងត្រូវរួមចំណែកដល់ការកសាង និងការពារបរិស្ថានដើម្បីឲ្យមានការអភិវឌ្ឍន៍ពីព្រោះ បរិស្ថានជាភាវៈសម្រាប់ទ្រទ្រង់ភាវៈគ្មានជីវិត និងមានជីវិតហើយជាប្រភពធនធានធម្មជាតិ ដែលជាប្រភពនៃជីវិតព្រមទាំងវត្ថុធាតុដើមសម្រាប់ធ្វើការកែច្នៃបង្កើតភោគទ្រព្យនានាសម្រាប់បម្រើតម្រូវការរបស់មនុស្ស ។ កន្លងមកបើមនុស្សគ្រាន់តែទាញផលពីធម្មជាតិដើម្បីបម្រើនូវតម្រូវការ ដេលចាំបាច់នៃជីវិតប្រចាំថ្ងៃធនធានធម្មជាតិក៏ដូចជាបរិស្ថានធម្មជាតិមិនទទួលរង់នូវការវិនាសខូចខាតបាត់បង់តុល្យភាព ជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី ។ចំពោះមុខទោះបីបរិស្ថានធម្មជាតិ ឬភពផែនដីអាចបន្តពូជមនុស្សឲ្យរស់នៅបាន តេបរិស្ថានសព្វថ្ងៃមានការប្រែប្រួលគូរឲ្យព្រួយបារម្ភដូចជា ការកើនឡើងនៃកម្តៅព្រះអាទិត្យ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត រដូវមិនទៀងទាត់ បណ្តាលឲ្យមានគ្រោះទុរ្ភឹក្ស ហើយបញ្ជាក់ថាបរិស្ថាននៃភពផែនដីទទួលរង់នូវការខូចខាតដោយសារសកម្មភាពមនុស្ស ។ ដូចនេះយើងជាមនុស្សខ្មែរត្រូវតែយល់កិច្ចកសាង និងការពារបរិស្ថានជាភារកិច្ចរបស់យើងទាំងអស់គ្នា និងមនុស្សជាតិនៃសកលលោកទាំងមូល ជួយការពារគុណភាពបរិស្ថាន ស្រឡាញ់ខ្លួន ស្រឡាញ់ជីវិត ...
ចំពោះលោក លន់ ណុលវិញគឺលោក មានសុទិដ្ឋិនិយមថាលោកជាអ្នកមានសមត្ថភាពលើសគេក្នុងការជួយសង្រ្គោះប្រទេសកម្ពុជាឪ្យរួចផុត ពីយួនឈានពានដែលលោកហៅថាទមិទ្ធឥតសាសនា ។