បានប្រជាជនអាឡឺម៉ង់ខាងកើតភៀសខ្លួនទៅកាន់អាឡឺម៉ង់ខាងលិចដោយសារ ៖ • អាឡឺម៉ង់ខាងលិចជាប្រទេសសេរី • សេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានភាពរីកចម្រើន ។
vrean.com Latest Questions
បញ្ហាបរិស្ថានដែលបណ្ដាលមកពីកំណើននគរូបនីយកម្មមាន៖ • កង្វក់អាកាស បណ្ដាលពីធូលី,ផ្សែងម៉ាស៊ីនភ្លើង, និងយានយន្ដគ្រប់ប្រភេទ, ក្លិនសំរាមរលួយ,លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ។ • ការរំខានដោយសំឡេង ទាក់ទងនឹងម៉ាស៊ីនភ្លើង, និងយានយន្តគ្រប់ប្រភេទប្រភេទ,(ជាពិសសគ្រឿងយន្តចាស់ៗ),ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ, សម្លេងយន្តបហោះចុះចត,ឬចេញដំណើរ។ • កាកសំណង់រាវនិងប្រព័ន្ធលូទឹកស្អុយ ការបូមទឹកស្អុយទៅក្នុងទន្លេ,និងបឹងមិនបានធ្វើប្រព្រឹត្តកម្មជាមុន, រួមជាមួយបណ្ដាញលូចាញ់ទ្រុឌទ្រោមខូចខាត,ទឹកភ្លៀងហូរមិនទាន់ និងលិចចូលលំនៅឋាន។ • បញ្ហាទឹកជំនន់ ជំនន់ទឹកភ្លៀងកើតមាននៅក្នុងដោយសារភ្លៀងធ្លាក់ខ្លាំងប្រព័ន្ធលូតូចៗកកស្ទះដោយសំរាម នាំឪ្យលិចផ្លូវនិងលំនៅឋាន ក្នុងរយៈពេលខ្លីឬយូរផងដែរ។
មនុស្សត្រូវមានសិទ្ធិដូចជា៖ • សិទ្ធិបញ្ចេញមតិ • សិទ្ធិមានការងារធ្វើ • សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ • សិទ្ធិមានជំនឿសាសនា • សិទ្ធិទទួលការអប់រំ • សិទ្ធិចូលរួមក្នុងនយោបាយ…។
សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សគ្រប់រូបៗ ទោះចាស់ក្តី ក្មេងក្តី តូច ឬធំក្តី ដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកម្ល៉េះសម្រាបឱ្យមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើអ្វីៗ បានដោយសេរី ក្នុងករណីយកិច្ចស្របច្បាប់ ។
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ជាប្រទេសដែលមានបន្ទាត់នយោបាយតាមបែបសហភាពសូវៀតដែលដឹកនាំដោយគណបក្សកុំមុយនីស្តៈ • រដ្ឋាភិបាលបង្កើតឡើងទម្រង់រដ្ឋធម្មនុញ្ញថ្ងៃទី៦ ខែ មេសា ឆ្នាំ ១៩៦៨ • គណបក្សមានតែមួយ គឺគណបក្សកុំមុយនីស្តដែលកាន់កាប់ផ្នែកនយោបាយ • អនុវត្តសេដ្ឋកិច្ចបែបផែនការ • ជាសមាជិកអង្គការកូមេកុង និងបក្សសម្តីវ៉ាសូវី ។
ដូចម្តេចដែលហៅថាឧបមារូបារម្មណ៍ គឺជារូបារម្មណ៌ដែលអ្នកនិពន្វបង្កើតឡើងដើម្បីធ្វើការប្រៀបធៀបអ្វីមួយទៅនិងអ្វីមួយផ្សេងទៀត ដោយប្រើពាក្យបច្ច័យ។ឧបមានរូបារម្មណ៌មានច្រើននៅក្នុងអត្ថបទកំណាព្យ និងប្រលោមលោក ។ ឧទាហរណ៍៖ • វង់ភក្ត្ររបស់អូនមូលក្រឡង់ ប្រៀបបានទៅនឹងព្រះចន្ទ្រពេញបូរមី ។ • ដំណើររបស់នាងទន់ល្វតល្វន់ វិស័យប្រៀបបាននាងអប្សរា។ • រាងរបស់គាត់សង្ហាតែមុខ ប្រៀបមិនខុសពីស្វា • ទឹកភ្នែករបស់នាងហូរ បីដូច ទឹកភ្លៀង រលឹមតក់ៗ។ • វាចារបស់នាងមុតស្រួច ប្រៀបដូចមុខកាំបិតដែលទៀបនឹងសំលៀង ។
កិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ១៩៩១ ក្នុងនោះផ្ដោតលើចំណុច២ សំខាន់គឺ ៖ • ចំណុចទី១ កិច្ចព្រមព្រៀងទាក់ទងនឹងអធិតេយ្យភាព បូរណភាពដែនដីអព្យាក្រីតភាព និងឯកភាពជាតិកម្ពុជា • ចំណុចទី២ សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងកសាងប្រទេសកម្ពុជា ឡើងវិញ។