វាមិនសមស្របទេ : ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ប៉ុន្តែពួកមហាអំណាច ឬសហគមន៍អន្តរជាតិចាត់ទុកជាបេសកម្មដើម្បីមនុស្សធម៏ ឬដើម្បីលទ្ធិប្រជាធិបតេយ្យទៅវិញ ដើម្បីចៀសវាងនូវអ្វីដែលសហគមន៍អន្តរជាតិចាត់ទុកជាបញ្ហាជ្រុលហួសហេតុដើម្បីឲ្យមានសង្គ្រាម ដូចជាបញ្ហាជាតិនិយម វប្បធម៍សាសន៍ជ្រុលនិយម ដូច្នេះនៅតាមសហគមន៍នីមួយៗត្រូវចេះបន្ធូរបន្ថយបញ្ហានឹងត្រូវចេះចែករំលែក ។
vrean.com Latest Questions
សប្បុរសធម៌ គឺជាគុណធម៌ពិសេសរបស់មនុស្សទាំងឡាយណាដែលមានចិត្តល្អនិងមនុស្សធម៌ សប្បុរសធម៌ (តាមទស្សនវិជ្ជា)គឺជាសេចក្តីស្នេហាចំពោះអ្នកដទៃ ពោលគឺជាសញ្ចេតនាដែលរុញច្រានមនុស្សឱ្យធ្វើអំពើល្អចំពោះអ្នកដទៃ។
អំពើអមនុស្សធម៌របស់ក្រហមមាន ៖ • ឪ្យធ្វើការជាទម្ងន់ពី១២ម៉ោងដល់១៨ម៉ោងក្នុងមួយថ្ងៃ • ហូបមិនគ្រប់គ្រានគ្មានថ្នាំព្យាបាល • បំបិទសេរីភាពក្នុងជីវភាពរស់នៅ • ចាប់ដាក់គុក ធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានជំនំជំរះក្ដី • កំទេសវត្តអារាម និងវប្បធម៌ • ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង។
បារាំងធ្វើកំណែទម្រង់លើវិស័យដូចជា៖
សមាសភាព គ.ជ.ប បច្ចុប្បន្នមាន៩រូប ។ មកពីប្រភព ៖ • ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា( គណបក្សដែលមានអាសន្នៈនៅក្នុងរដ្ឋាភិបាល) • ៤ រូបមកពីគណបក្សសង្រ្គោះជាតិ (គណបក្សដែលមានអាសន្នៈនៅក្រៅរដ្ឋាភិបាល) • ១ រូបមកពីសង្គមស៊ីវិល ។
សុខភាពល្អ គឺជាភាពមានសេចក្តីសុខពេញលេញផ្នែកកាយសម្បទា ផ្លូវចិត្តនិងផ្នេកសង្គមមិនមែនគ្រាន់តែជាសភាពគ្មានជំងឺ ឬពិការឡើយ។
នៅខេត្តសៀមរាបនាថ្ងៃ ១២មិថុនា១៩៥៣ សម្តេច សីហនុ បានប្រកាសយ៉ាងឧឡារិកថាប្រជាជាតិខ្មែរទាំងមូលបានសម្តេងនូវទឹកចិត្តដ៏មោះមុត ក្នុងការទាមទារឯករាជ្យពីបារាំងឲ្យបានដាច់ខាតទោះបីជាបារាំងពុំមានឆន្ទៈក្នុងការប្រគល់ឯករាជ្យយើងក៏ដោយ ។
សង្រ្គាមត្រជាក់ និងសង្រ្គាមឥណ្ឌូចិន បានធ្វើឪ្យកុំមុយនីស្ដបារាំងចោទរដ្ឋាភិបាល។ ពួកគេបានចោទរដ្ឋាភិបាលថា បាននិយមទៅរកសហរដ្ឋអាមេរិកតាមរយៈផែនការម៉ាសាល់ និងធ្វើសង្រ្គាមនៅសមរភូមិដៀនបៀនភូ ដើម្បីកម្ចាត់ពួកកុំមុយនីស្ដដែលគាំទ្រដោយចិន និងសហភាពសូវៀត ។ ពួកគេក៏បានដកខ្លួនចេញពីរដ្ឋាភិបាលហើយធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល ។