សម្បត្តិវប្បធម៏ដែលសំខាន់ជាងគេ គឺ មនុស្ស។
vrean.com Latest Questions
ការងារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ៖ • កុមារត្រូវធ្វើការងារតាមក្រុម ឬតាមកងកុមារ • មនុស្សវ័យចំណាស់ៗត្រូវមើលថែកុមារតូចៗ សត្វពានៈត្បាញកញ្រែ្ចងល្អី។ ល។ • យុវជនត្រូវរែកដី លើកប្រព័ន្ធភ្លឺ លើកទំនប់ ជីកប្រឡាយទឹក កាប់ឈើធ្វើផ្ទះ រានដីធ្វើចម្ការ ធ្វើស្រែ និងត្រូវបញ្ជូនទៅតាមការដ្ឋានផ្សេងៗតាមតម្រូវការដាក់ស្ដែងរបស់អង្គការ • កម្មករ កម្មការនី ដែលអង្គការទុកចិត្តត្រូវបញ្ជូនឪ្យធ្វើការនៅរោងចក្រនានានៅភ្នំពេញ។
មាត្រាទី៤៤ បានចែងថា “ជនណាក៏ដោយ ទោះជាបុគ្គលក្តី សមូហភាពក្តី មានសិទ្ធិជាម្ចាស់លើកម្មសិទ្ធិ”។ មានតែរូបវន្តបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិស្របច្បាប់របស់ពលរដ្ធ ត្រូវឋិតនៅក្រោមកិច្ចគាំពាររបស់ច្បាប់ដែលនឹងដកហូតបានលុះត្រាតែផលប្រយោជន៍សាធារណៈតម្រូវដោយមានចែងក្នុងច្បាប់ហើយស្រេច និងត្រូវសងជាសំណងដោយសមរម្យនិងយុត្តិធម៏។
ក្នុងមួយឆ្នាំអាស៊ានបើកកិច្ចប្រជុំចំនួន២ដងគឺ ៖ • លើកទី១ ជាកិច្ចប្រជុំកំពូលអាស៊ាន • លើកទី២ ជាកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន។
បារាំងបានធ្វើកំណែទម្រង់លើផ្នែកមួយចំនួនដូចជា៖ • ប្រព័ន្ធការងារ • រដ្ឋបាល • ការបង្កើតប្រព័ន្ធច្បាប់ថ្មី • ការបង្កើតកម្មសិទ្ធិលើដីធ្លី • ការលុបបំបាត់របបទាសភាព • បង្កើតឲ្យមានទម្លាប់ប្រពៃបែបបុរាណ។
សង្រ្គាមស៊ីវិលបណ្ដាលឪ្យខូចខាតដូចជា៖ • បំផ្លាញគេឈ្មោះរបស់ខ្មែរនិងក្ដីសុខរបស់រាស្រ្ដ ប្រជាជនព្រាក់ប្រាសគ្រួសារ • បំផ្លាញហេដ្ឋារចនាសម័្ពន្ធនិងអាយុជីវិតមនុស្សសត្វ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារធ្វើ • អសន្ដិភាព ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទុរភិក្ស និងជំងឺ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឪ្យធ្វើទាហ៊ាន • បង្កឪ្យមានពួកទមិឡគ្មានសាសនាខ្មែរក្រហមរបបប៉ុន ពត • រាស្រ្ដខ្មែរ១លាននាក់ស្លាប់ ផ្លូវថ្នល់៧០%-៨០% រងការបំផ្លេចបំផ្លាញ វាលស្រែសុទ្ធតែមិនបំផ្លាញរោងចក្រអស់៧៥%។
អំពើអមនុស្សធម៌របស់ពួកខ្មែរក្រហមមកលើកម្ពុជារួមមាន៖ • ឪ្យធ្វើការជាទម្ងន់ទី១២ទៅ១៥ម៉ោងក្នុងមួយថ្ងៃ • ហូបមិនគ្រប់គ្រាន់គ្មានថ្នាំព្យាបាល • បំបិទសេរីភាពក្នុងជីវភាពរសនៅ • ចាប់ដាក់គុកធ្វើទារុណកម្មកាប់សម្លាប់ដោយការជំនះជំរះក្ដី • កំទេចវត្ដអារាមនិងវប្បធម៌ • ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង។
សន្និសីទយ៉ាល់តា ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនឪ្យរបបយោធានិយមអាឡឺម៉ង់រស់នៅឡើងវិញបាន ។
ក្រោយពីបញ្ចប់សង្រ្គាបប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មដូចជា៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ……… ត្រូវខូចខាតទាំងស្រុកដោយសារការទម្លាក់ គ្រាប់បែក។ • ជិវិតប្រជាជនបារាំងត្រូវបាត់បង់៧៥០០០នាក់ • សេដ្ឋកិច្ចត្រូវជួបប្រទះនឹងឧបសគ្គពោលគឺការបោះក្រដាស់ប្រាក់ច្រើន ជ្រុលដែលបណ្ដាល ប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា
នយោបាយអព្យាក្រឹត្តរបស់ប្រទេសកម្ពុជាល្បីរីកសុះសាយក្នុងតំបន់និងត្រូវបានពង្រីកបន្ថែមទៀត។ • នយោបាយអព្យាក្រឹត្តធ្វើឪ្យយើងរស់នៅដោយសុខសន្ដិភាពរយៈពេល១៥ឆ្នាំក្នុងខណៈពេលប្រទេសជីតខាងកំពុងឆាប់ឆេះក្នុងភ្លើងសង្រ្គាមវៀតណាម។ • ដោយសារតែប្រទេសមហាអំណាចនៃប្លុកទាំងពីរមិនទុកប្រទេសកម្ពុជាសន្ដិភាពតាមផ្លូវអព្យាក្រត្យរបស់ខ្លូនឡើយ។