បក្សសម្ព័ន្ធវ៉ាសូវី និងអង្គការកូមេកុង មាន ៖ • បក្សសម្ព័ន្ធវ៉ាសូវី គឺជាអង្គការអង្គការពារដែលមានសមាជិក ជាប្រទេសកុំមុយនីសនៅអឺរ៉ុបខាងកើត បង្កើតឡើងសម្រាប់ប្រឆាំងនិងអង្គការអូតង់ មានកូនីវ ជាមេបញ្ជាការប្រចាំទ្វីបអឺរ៉ុបខាងកើត ។ បង្កើតឡើងនៅថ្ងៃទី ១៤ខែ មិថុនាឆ្នាំ ១៩៥៥ ។ សមាជិកនែអង្គការនេះមាន អាល់ ប៊ុលការី រ៉ូម៉ានី ហុងគ្រី ប៉ូឡូញ ឆេកូស្លូវវ៉ាគី និង ...
vrean.com Latest Questions
រដ្ឋដែលប្រកាសឯករាជ្យពីសហភាពសូវៀតគឺ មានអាឡឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី ប៉ូឡូញជាដើម ព្រោះតាមសម្ដីរបស់លោកហ្គោបាឆូវបានប្រកាុសថាលោកនឹងមិនអនុញ្ញាតឲ្យអន្តរាគមន៍ខាងលើវិស័យយោធាទៀតឡើយ ដែលធ្វើឲ្យប្រទេសមួយចំនួនមានគំនិតដើរតាមលិទ្ធិប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចប្រកាសឯករាជ្យ ។
មូលហេតុចម្បងដែលបណ្ដាលឪ្យសហភាពសូវៀតដួលរំ គឺ ៖ • ការធ្វើកំណែទម្រង់ពេរ៉េស្រ្ដួយកា • ការរំសោតនៃអង្គការសម្ព័នភាពវ៉ាសូវី និងអង្គភាពពាណិជ្ជកម្មកូមេកុង • ការប្រកាសឯករាជ្យនៃរដ្ឋមួយចំនួនដែលនៅក្រោមការអាណានិគមរបស់ប្រទេសសូវៀត • ការប្រណាំងប្រជែងផ្នែកសម្ភារៈសព្វាវុធដើមមិនទាន់សហរដ្ឋអាមេរិក • បញ្ហាសេដ្ឋកិច្ចជាកន្ទុកដ៏ធ្ងន់ធ្ងររបស់សហភាពសូរៀត ….។
បានជាប្រទេសអាឡឺម៉ង់បែកជាពីរ ព្រោះ ៖ • ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរគឺសហរដ្ឋអាមេរិក និង សហភាពសូវៀតក្នុងការដំណើរឧត្តមភាពភាពរៀងៗខ្លួន ។ • សន្ធិសញ្ញាយ៉ាល់តា បែងចែកប្រទេសអាឡឺម៉ង់ជា ៤ គឺ តំបន់ត្រួតត្រាដើម្បីផ្ដាច់សរសៃឈាមប្រទេសនេះកុំឲ្យមានឱកាសបង្កសង្គ្រាមលោកជាថ្មីទៀត • សហភាពសូវៀតបិទច្រកចូលបែឡាំងខាងលិច ។
សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើតពឹងផ្អែកលើ វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ។
បានជាសង្គមអាឡឺម៉ង់ខាងកើតមានការរីកចម្រើនព្រោះ ៖ • ជាប្រទេសនាំចេញសំខាន់ជាងគេនៅលើទីផ្សាររួមអឺរ៉ុបខាងកើត ហៅកាត់ថា កូមេកុង • មូលដ្ឋានគ្រឺះឧស្សាហកម្មអាឡឺម៉ង់ខាងកើតមានធ្យូងថ្មច្រើនជាងគេហើយនៅក្នុងរណ្ដៅរាក់ទៀតផង • វិស័យកសិកម្មប្រទេសនេះមានការរីកចំរើន ដោយមានការបែងចែកដីដុះតាមប្រភេទ ពោលគឺកសិកម្ម មានលក្ខណៈប្រពលវប្បកម្ម ដោយប្រើថ្នាំគីមីប្រើលើសលុប • ធានាបាននូវសិទ្ធិបុរសស្ត្រីមានសិទ្ធិស្មើគ្នា • ធានាបាននូវការព្យាបាលជំងឺប្រជាជនត្រូវធ្វើឡើងដោយឥតគិតថ្លៃ • មានការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យអប់រំ ។
កត្តាដែលធ្វើឪ្យអាឡឺម៉ង់រូបរួមគ្នាគ្នាវិញ មានដូចជា ៖ • ការដួលរលំនៃសហភាពសូវៀត • ការដណ្ដើមឧត្តមភាពរវាងលោកខាងលិច និងខាងកើតត្រូវបានបញ្ចប់ • ប្រជាជនអាឡឺម៉ង់ចង់បានសេរីភាព និងឯកភាពជាតិឡើងវិញ • អាឡឺម៉ង់ខាងកើតប្រកាសឯករាជ្យពីសូវៀត ហើយអនុវត្តនយោបាយប្រជាធិបតេយ្យដូចអាឡឺម៉ង់ខាងលិច • សហរដ្ឋអាមេររិក សហភាពសូវៀត ចក្រភពអង់គ្លេស និងសាធារណរដ្ខបាលបារាំងត្រូដកទ័ពទាំងអស់ចេញពីចេញពីទឹកដីអាឡឺម៉ង់ទាំង ២ ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យមានសេរីភាពខាងនយោបាយពោលគឺ អធិបតេយ្យភាព និង ឯករាជ្យឡើងវីញ ។
វៀតណាមបច្ចុប្បន្នមានគួរឱ្យកត់សម្គាល់ដូចតទៅ៖ • នៅដើមឆ្នាំ ១៩៩៤ សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យវៀតណាមនាំទំនិញចូលសហរដ្ឋអាមេរិកក៏ដូចជានៅអឺរ៉ុបខាងលិច • វៀតណាមក៏បានធ្វើទំនាក់ទំនងការទូយ៉ាងល្អប្រសើរជាមួយអាមេរិកបានមកធ្វើទស្សនកិច្ចដើម្បីបញ្ចូលប្រទេសនេះក្នុងអង្គការពាណិជ្ជកម្មពិភពលោក • នៅខែមករា ឆ្នាំ ២០០៧ ប្រទេសវៀតណាមបានចូលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ • នៅក្នុងសមាគមអាស៊ាន ប្រទេសវៀតណាមបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការបញ្ចូលប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ាឱ្យចូលជាសមាជិកអាស៊ាន • សេដ្ឋកិច្ចរបស់វៀតណាមផ្លាស់ប្តូរប្រកបដោយថាមពលខ្លាំងក្លានិងជោគជ័យទាំងវិស័យកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ • វៀតណាមទទួលជោគជ័យទាំងវិស័យនយោបាយ និងវិស័យសេដ្ឋកិច្ចនៅសតវត្សទី ២១ នេះ ។
មេដឹកនាំកំពូលៗនៅសិង្ហបុរីមាន ៖ • លី ក្វាន់យូ (ឆ្នាំ ១៩៥៩ ដល់១៩៩០) គាត់អាចបង្រួបបង្រួមអ្នកឯកទេសបញ្ញវន្តដែលមានទស្សនៈដូចគ្នាធ្វើការតស៊ូដើម្បីឯករាជ្យ ។ កេរ្តិ៍ឈ្មោះ លី ក្វាន់យូបានលេចត្រដែតឡើងកាន់តែខ្លាំងចាប់ពីឆ្នាំ ១៩៥៩ នៅពេលដែលគាត់ដឹកនាំរដ្ឋាភិបាល “រដ្ឋស្វ័យភាព” សិង្ហបុរី ធ្វើការអភិវឌ្ឍជាតិយ៉ាងសកម្មដើម្បីការរីកចម្រើននៃប្រទេស • លោក ហ្គោជុកតុង បានចូលកាន់កាប់តំណែងនាយករដ្ឋមន្ត្រីដែលជាតំណែងក្រុមដឹកនាំបក្សជំនាន់ទី២ ។ ការចូលកាន់អំណាចរបស់លោកបានប្រព្រឹត្តទៅដោយសន្សឹមៗ និងតាមគម្រោងច្បាស់លាស់ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងអំណាចដែលមានរួចហើយ ។ ...
ស្ថានភាពស្ថិតនៅអឺរ៉ុបប៉ែកខាងត្បូងមានផ្ទៃក្រឡា ៣០១ ២៣០ Km2 ។ ប្រទេសនេះលាតសន្ធឹងពីជើងទៅត្បូងសំបូរទៅដោយភ្នំ ខ្ពង់រាប និងវាល ទំនាបចំនួន ៣/៤ នៃផ្ទៃប្រទេស ។