ចាប់ពីឆ្នាំ ១៩៤៥-១៩៥១ គណបក្សការងារនិយមអង់គ្លេស បានអនុវត្តនយោបាយក្នុងការស្តារប្រទេសក្រោយសង្គ្រាមគឺ នយោបាយរដ្ឋឩបត្ថម្ភ ។
vrean.com Latest Questions
ពួកខ្មែរក្រហមបង្កើតសហករណ៍២ ដំណាក់កាលគឺ ៖ • សម័យសង្រ្គាម (១៩៧០-១៩៧៥) សហករណ៍កម្រិតទាប ឬ ក្រុមប្រវាស់ដៃ មានសមាជិកចាប់ពី ១០-៣០ គ្រួសារក្នុងមួយក្រុម ។ • ក្រោយរំដោះ ( ១៩៧៥-១៩៧៩) សហករណ៍កម្រិតខ្ពស់ (ដេករួម ហូបរួម ធ្វើការរួម ) មានសមាមាជិកចាប់ពី៣-៤ ភូមិឬ មួយឃុំ ។
សម្ព័ន្ធវ៉ាសូវីមានគឺបង្កើតឡើងនៅថ្ងៃ ១៤ ឧសភា ១៩៥៥ មានសមាជិកជាប្រទេសកុំម្មុនីស្ដ នៅអឺរ៉ុបខាងកើតបង្កើតឡើងដើម្បីប្រឆាំងនឹងអង្កការអូតង់។ ប្រទេសជាសមាជិកមាន សូវៀត រ៉ូម៉ានី អាល់បានី ប៊ុលការី ហុងគ្រី ប៉ូឡូញ ឆេកូស្លូវ៉ាគឺ និងអាឡឺម៉ង់ខាងកើត។ អង្គការនេះមានទីស្នាក់ការនៅទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។
បានជាប្រទេសកំពុងអភិវឌ្ឍន៍មានបញ្ហាការបរិភោគមិនគ្រប់គ្រាន់ព្រោះ ប្រទេសនោះមានកំណើនប្រជាជនខ្ពស់និងផលិតកម្មមានកំណើនយឺតការរីកចម្រើននៃសេដ្ឋកិច្ចនៅមានកម្រិតតម្រូវការក្នុងការប្រើប្រាស់មានការកើនឡើង។ ជីវភាពប្រជាជនកាន់តែក្រីក្រនិងមានកូនច្រើន ។
បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ពីព្រោះរាជរដ្ឋាភិបាលរបស់លោកឌូក្លាសហូម បានយល់ឃើញថាការចូលជាសមាជិកទីផ្សាររួមអឺរ៉ុបអាចឪ្យប្រទេសអង់គ្លេសមានផលចំណេញច្រើនខាងសេដ្ឋកិច្ច ជាពិសេស វិស័យពាណិជ្ជកម្ម ប៉ុន្ដែជាលទ្ធផលគឺត្រូវ បានទទួលបរាជ័យ ។ នេះគឺដោយសារតែលោកប្រធានធិបតីបារាំង ដឺហ្គោល បានប្រើសិទ្ធិវ៉េតូ នៅថ្ងៃសិទ្ធិវ៉េតូ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៩៦៣ ។
ក្រោយសង្រ្គាមលោកលើកទី ២ ពិភពលោកបានបែងចែកមនោគមវិជ្ជា២ គឺមូលធននិយម ឬ សេរី និងសង្គមនិយម ឬ កុំមុយនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសារសហភាពសូវៀត។
នៅឆ្នាំ ១៩៥៥ គណបក្សនយោបាយដែលរំលាយខ្លួនចូលជាមួយសង្គមរាស្រ្តនិយម គឺគណបក្សរាជានិយម ប្រជាធិបតេយ្យ និងឆ្វេងនិយម ។ ហើយចលនាសង្គមរាស្រ្តនិយមបានទទួលជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតបង្កើតស្ថាប័ននីតិប្បញ្ញត្តិនៅឆ្នាំ ១៩៥៥ ដោយមានសំឡេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋចំនួន ៨៣% ។