ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម“ ដូយម៉ឺយ “ មានគោលការណ៍ជាមូលដ្ឋានដូចខាងក្រោម ៖ • កំណែទម្រង់រ៉ាឌីកាល់ទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងស្រុងនិងបើកទ្វារផ្ដល់លទ្ធភាពដល់សហគ្រិនធ្វើសកម្មភាពនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ • ទីផ្សារសេដ្ឋកិច្ចដោយឈរលើគោលនៃបក្សកុំមុយនីសជាបក្សដឹកនាំ ដើម្បីថែរក្សាស្ថេរភាពនយោបាយនៅក្នុងសង្គម កសាងទំនាក់ទំនងល្អលើនយោបាយការបរទេសក្នុងឆាកអន្តរជាតិនិងតំបន់ ដើម្បីជំរុញប្រទេសចេញឪ្យផុតពីស្ថានភាពហ៊ុមព័ទ្ធនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងជំរុញប្រទេសឪ្យចេញរួមក្នុងសមាហរណកម្មនយោបាយ និងសេដ្ឋកិច្ចលើសកលលោក ។
vrean.com Latest Questions
ស្ដេចមង្គត និងជូនឡាឡុងកន បានដឹកនាំនយោបាយកំណែទម្រង់សង្គមសៀម ដោយ ៖ • ព្រះអង្គទទួលយកសមិទ្ធផលនៃសម្ព័ន្ធដឹកនាំតាមបែបលោកខាងលិច តាមការអប់រំបច្ចេកទេសវិទ្យានិងការអនុវត្តផ្ទាល់នៅក្នុងសង្គមសៀមនិងថែមទាំងអញ្ចើញអ្នកឯកទេសបរទេសឪ្យមកធ្វើការក្នុងប្រទេសសៀម • សកម្មភាពរបស់សេ្ដចជូឡាឡុងកន មានឥទ្ធិពលយ៉ាងធំធេងទៅលើទំនើបកម្មសង្គមសៀម ជាពិសេសទៅលើរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលតុលាការ និងហរិញ្ញវត្ថុ ។ • គេបានបង្កើតប្រព័ន្ធអប់រំសាធារណៈលុបបំបាត់កម្មសិទ្ធិសក្តិភូមិ • ប្រព័ន្ធដឹកនាំរដ្ឋបាលដែនដី ត្រូវបានគេធ្វើកំណែទម្រង់ជាច្រើនដំណាក់កាលក្នុងទិសដៅបញ្ចប់ប្រព័ន្ធដឹកនាំស្វ័យភាព លុបបំបាត់ស្ថានភាពខុសគ្នាតាមតំបន់ លុបប្រព័ន្ធ “ ចិញ្ចឹម “ និងអំណាចចំណុះនៅតាមជនបទដោយកដាក់ជំនួសនូវអំណាចកណ្ដាលវិញ ។
មូលហេតុអ្វីបានជាផ្ទុះរឿងបដិវត្តន៍ឆ្នាំ ១៩៣២ គឺដោយសារ ៖ • ក្រុមបញ្ញវន្ដសៀមទី ១ បានត្រឡប់មកពីទ្វីបអឺរ៉ុប ពួកគេបានធ្វើញ្ញត្តិស្នើរសុំព្រះមហាក្សត្រគ្របង្កើតសភាជាតិ ក្រុមប្រឹក្សរដ្ឋមន្ដ្រី អនុម័តច្បាប់ការពារសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ និងសមភាព ប្រជាពលរដ្ឋនៅចំពោះមុខច្បាប់ ។ ប៉ុន្តែព្រះមហាក្សត្រពុំអាចធ្វើអ្វីបាន ដូច្នេះការទាមទារនេះគ្មានលទ្ធភាពឡើយ ។ • នៅឆ្នាំ ១៩១២ បន្ទាប់ពីសេ្តច ជូឡាឡុងកនសោយទិវង្គតបានលេចឡើងគម្រោងធ្វើរដ្ឋប្រហារ ដោយលួចលាក់នៅក្នុងទិសដៅបានលេចឡើងគម្រោងធ្វើរដ្ឋប្រហារ ដោយលួចលាក់នៅក្នុងទិសដៅបង្កើតប្រព័ន្ធដឹកនាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឬ លុបបំបាត់អំណាចព្រះមហាក្សត្រទាំងស្រុងតែម្ដង
តួនាទីអំណាចយោធាក្នុងប្រទេសថៃ គឺជាកម្លាំងដ៏សំខាន់មួយសម្រាប់ជំរុញដំណើរវិវត្តន៍នយោបាយសង្គម ។
ដើម្បីពង្រឹងស្ថាប័នព្រះមហាក្សត្រឡើងវិញ សេ្ដច “ ភូមិពលអាឌុលយ៉ាតេជ “ បានធ្វើសកម្មភាពដូចជា ព្រះអង្គបានដំណើរទៅគ្រប់ទីកន្លែងទួទាំងប្រទេស និងផ្ដល់ឪកាសឪ្យកសិករចូលគាល់ព្រះអង្គដោយផ្ទាល់ជាមួយនឹងឯកទេសកសិករចូលគាល់ព្រះអង្គដោយផ្ទាល់ជាមួយនឹងការលាតត្រដាងកង្វល់ផ្ទាល់ខ្លួន ។ មន្ដ្រីរាជការ ក្រុមគ្រូពេទ្យ និងអ្នកឯកទេសកសិកម្មជាដើម បានធ្វើដំណើរអមព្រះរាជទស្សនៈកិច្ចតាមជនបទក្នុងទិសដៅផ្ដល់ការថែទាំសុខុមាលភាពដល់ប្រជាកសិករអភិវឌ្ឍថប្រព័ន្ធអប់រំនៅតាមមូលដ្ឋាន បង្ហាត់បង្រៀនបច្ចេកវិទ្យាកសិកម្មថ្មី ជម្រើសពូជសត្វពាហនៈ ធ្វើផ្លូវនិងប្រព័ន្ធស្រោចស្រពជាដើម។ ចំណែកក្សត្រី ស៊ីរីគីត មហាសីព្រះអង្គក៏មានកម្មវិធីផ្ទាល់ជាច្រើនដែរក្នុងទិសដៅពង្រឹកវិស័យសិប្បកម្មផ្ទាល់ជាច្រើនដែរក្នុងទិសដៅពង្រឹកវិស័យសិប្បកម្មនៅតាមផ្ទះដែលអាចឪ្យសកិករទទួលបានប្រាក់ចំណូលបន្ថែមនិងអាចថែរក្សាវប្បធម៌ជាត់ទៀតផង ។
ក្នុងប្រព័ន្ធដឹកនាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ព្រះមហាក្សត្រមានតួនាទី ដូចជា ៖ • គង់ជាម្លប់សម្រាប់ប្រជានុរាស្រ្ដរបស់ព្រះអង្គ • លើកលែងទោស • រំលាយរដ្ឋសភា • ជាអ្នកសម្របសម្រួល ដើម្បីធានាប្រក្រតីភាពស្ថាប័ន និងសណ្ដាប់ធ្នាក់សង្គម ។
ប្រភពនៃទំនាស់នៅក្នុងតំបន់មជ្ឈិមបូព៌ាលេចចេញមកពីបញ្ហាមួយចំនួន ដូចជា ៖ • បញ្ហចម្រុះជាតិសាសន៍ • បញ្ហាប្រកាន់សាសនានិកាយផ្សេងៗគ្នា • បញ្ហារ៉ែប្រេងកាត • បញ្ហាព្រំដែន • បញ្ហាទំនាស់បង្កឡើងដោយប្រទេសមហាអំណាច …។
ចលនាតស៊ូមានពីរបែប គឺ ៖ • ការតស៊ូដើម្បីឯករាជ្យជាតិ ប្រឆាំងនឹងរបបអាណានិគមនិយមអង់គ្លេសនិងបារាំង ។ ការតស៊ូនេះជាចលនាមួយមានលក្ខណៈជាតិនិយម ។ • ការតស៊ូប្រឆាំងនឹងពួកមូលធននិងសក្ដិភូមិ ។
មូលហេតុនៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាគឺ ៖ បណ្ដាលមកពីប៉ុល ពត • កាប់សម្លាប់និងបង្កង់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង (បញ្ញាវ័ន) • លុយបំបាត់សាសនា ប្រពៃណី ជំនឿ និងទំនៀមទម្លាប់ • យកប្រជាជនកម្ពុជាជាវាលពិឃាត និងផ្គាច់ទំនាក់ទំនងអន្ដរជាតិ • កម្ពុជាក្លាយជាកូនអុករបស់ចិន ។
កម្ពុជាដែលនាំឪ្យរលាសិរ្ស (៧ មករា ១៩៧៩ ) ទទួលបានជ័យជំនះគឺ ៖ • ចន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន • វីរភាពនៃអ្នកដឹកនាំទ័ព • ការគ្រាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជននិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។