ព្រៃឈើជាប្រភពនៃ៖ • ការស្រូបយក និងស្ដុកឧស្ម័នកាបូនិច • សម្របសម្រួលងាកាសធាតុមិនក្ដៅពេក និងមិនឲ្យត្រជាក់ពេក • ផ្ដល់មនុស្សនូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវ រុក្ខផល ក្ដារ ជម្រកសត្វ។ល។
vrean.com Latest Questions
ដោយសារសហភាពសូវៀតវាយរំដោះទឹកដីនៅអឺរ៉ុបបានធំជាងគេ ។
នៅសមាជជាតិសម័យសង្គមរាស្រ្តនិយមសមាជជាតិគឺជាស្ថាប័ននយោបាយរដ្ឋដែលទាមទារឲ្យមានចំនួនប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាដើម្បីពិភាក្សាអំពីប្រយោជន៍ជាតិរួម ។
ប្រទេសមហាអំណាចចូលរួមក្នុងសង្រ្គាមចង់បានដើម្បី ៖ • រដ្ឋាភិបាលអាឡឺម៉ង់ មានទិសដៅបញ្ចប់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសលើផ្ទៃសមុទ្រ និងធ្វើយ៉ាងណាឱ្យអង់គ្លេសចុះខ្សោយក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ។ • រដ្ឋាភិបាលអូទ្រីស ហុងគ្រី មានទិសដៅឈ្លានពានស៊ែប៊ី បង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់ឩបទ្វីបបាល់កង់ កាត់ផ្តាច់ពីស្តេចសារូស៊ីទឹកដីមួយផ្នែកនៃរាជាណាចក្រកម្ពុជាប៉ូឡូញ ប៉ូដុលនិងវ៉ូលីញ ។ • ប្រទេសតួគី បានចូលរួមធ្វើសង្រ្គាមខាងភាគីអាឡឺម៉ង់នៅរដូវស្លឹកឈើជ្រះឆ្នាំ ១៩១៤ មានបំណងឈ្លានពានតំបន់ភ្នំកូកាសនៃស្តេចសារូស៊ី និងបង្កើតការគ្រប់គ្រង់របស់ខ្លួននៅលើតំបន់បាល់កង់ ។ • ក្រុមដឹកនាំអង់គ្លេស មានទិសដៅចង់ថែរក្សាប្រទេសអាណានិគមរបស់ខ្លួននិងអំណាចចគរប់គ្រងផ្ទៃសមុទ្រ កាត់ផ្តាច់ពីតួគីតំបន់សម្បូរប្រេងកាតមេសូប៉ូតាមី និងផ្នែកមួយនៃឩបទ្វីបអារ៉ាប់ ។ • បារាំង ...
ជំនួយរបស់សហរដ្ឋអាមេរិកពីអតីតកាល និងបច្ចុប្បន្ននៅលើពិភពលោកមានលក្ខណៈខុសគ្នា ពោលគឺជំនួយពីអតីតកាលរបស់សហរដ្ឋអាមេរិក មានទិសដៅជួយ ដល់ប្រទេសជួយណា ដែលគ្រាំទ្រនូវនយោបាយការបរទេសរបស់ខ្លួន ប៉ុន្ដែនៅពេល បច្ចុប្បន្ននេះជំនួយចរបស់សហរដ្ឋអាមេរិកតែងតែផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌនៃការកសាងសង្គមប្រជាធិបតេយ្យ ។
វិភាគពីនយោបាយពេរេស្រ្តូយការរបស់ហ្គោបាឆូវ ៖ លោកហ្គោបាឆូវជាអ្នកធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចនិងសង្គមដែលកំពុងទុំជោរនៅក្នុងសហភាពសូវៀតដែលពីដើមមានជំហររឹងមាំតាំងពីឆ្នាំ ១៩១៧មកម្ល៉េះ។ ជាលើកដំបូងលោកហ្គោបាឆូវបានបើកឱ្យមានវិនុយោគទន់ខាងវិស័យឧស្សាហកម្មមកពីក្រៅហើយបំផុសឱ្យមានការប្រណាំងប្រជែងតាមទម្រង់សេដ្ឋកិច្ចរបបទីផ្សារសេរី។
នយោបាយការបរទេសរបស់លោកកាទ័រ៖ • លើកទឹកចិត្តដល់ការគោរពសិទ្ធិមនុស្ស • លើកទឹកចិត្តដល់កិច្ចចចារសន្ដិភាពរវាងអេស៊ីបនិងអ៊ីស្រាអែល នយោបាយការបរទេសរបស់លោករីគែន៖ • គាំទ្រចលនាមិនមែនកុំមុយនីស • អនុវត្តន៍នយោបាយមឹងម៉ាត់ចំពោះសហាពសូវៀត • ប្រកាលសង្រ្គាមផ្កាយ
ការបង្កើតប្លុកទាំងពីរនេះដោយសារ ៖ ភាពតានតឹងនៅលើពិភពលោករវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក ដើម្បីដណ្តើមតួនាទីជាមហាអំណាចផុតលេខលើពិភពលោក ។
នៅឆ្នាំ ១៩៧០សហរដ្ឋអាមេរិក ប្រឈមមុខនឹងបញ្ហា ៖ • បញ្ហាសេដ្ឋកិច្ច រកទីផ្សារលក់ផលិតផលឩស្សាហកម្ម និងសព្វាវុធ ។ • បញ្ហាទីក្រុង គ្រឿងញៀន ឆក់ប្លន់ ពេស្យាចា របៀបរស់នៅរបស់ៀយុវជនបែបហ៊ីពី ។ • បញ្ហារបប ជម្លោះក្នុងរង្វង់អ្នកដឹកនាំ ពីបញ្ហានីតិកម្មរវាងប្រធានាធិបតី និងសភា ។
បានជាប្រជាជនអាមេរិកចូលចិត្តចល័ត( ការដើរសេរី )ព្រោះ ៖ • ភាពធំធែងនៃផ្ទៃដី • ភាពរប៉ាត់រប៉ាយនៃប្រជាជន • ភាពសម្បូរបែបនៃភោគទ្រព្យធម្មជាតិ • ភាពបណ្តូរផលិតផលក្នុងសេដ្ឋកិច្ចមួយ ដែលមានឩស្សាហកម្មលូតលាស់ • ភាពសម្បូរបែបនៃប្រព័ន្ធគមនាគមន៍ • ភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងឩស្សាហកម្ម នៃតំបន់ខ្សែក្រវ៉ាត់ព្រះអាទិត្យ ។