ដែលហៅថា ពលរដ្ឋវិជ្ជា គឺជាវិជ្ជាសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ដែលត្រូវយល់ និងត្រូវដឹង។
vrean.com Latest Questions
ដែលហៅថាមនុស្ស បថុជ្ជនគឺជា ជនដែលមានសេចក្តីសៅហ្មង ជនដែលមានកិលេសក្រាស់់ ។
សេដ្ឋកិច្ចអាល្លឺម៉ង់ខាងកើតពឹងផ្អែកលើ៖ • វិស័យឩស្សាហកម្ម : មានធ្យូងថ្មជាគ្រឹះនៃថាមពល និងប្រើប្រាស់មនុស្សយន្តបំពេញកង្វះខាតកម្មករ។ • វិស័យពាណិជ្ជកម្ម : មានដៃគូពាណិជ្ជកម្មជាមួយអឺរ៉ុបខាងលិចពិសេសអាល្លឺម៉ង់ខាងលិច។ • វិស័យកសិកម្ម : មានការបែងចែកដីដើម្បីដាំដុះ និងចិញ្ចឹមសត្វ ។
នយោបាយបោះបង់ទំនាក់ទំនងជាមួយសៀម របស់ស្តេចស្រីសុរិយោពណ៌បានផលចំណេញ សម្រាប់ប្រទេសខ្មែរនៅសម័យនោះ ដូចជា ៖ • មិនបាច់រណបនឹងសៀម • មិនបាច់នាំសួយសាអាករទៅឱ្យសៀម • មិនបាច់បង់ទឹកដីនៅភាគខាងលិច ។
លទ្ធភាពបង្កកំណើតរបស់ស្រី្តគឺជាកត្តាកំណត់នៃសន្ទស្សន៏ (IDH) ព្រោះ ប្រសិនបើជាប្រទេសមួយ មានសន្ទស្សន៏ការអភិវឌ្ឍន៏មនុស្សទាប ( បញ្ហាចូល រៀននៅមានកម្រិត អាហារូបត្ថម្ភមិនគ្រប់គ្រាន់ និងសុខភាពមិនបានប្រសើរ ) នោះលទ្ធភាពបង្កកំណើតរបស់ស្រី្តមានកម្រិតខ្ពស់ ។ ផ្ទុយទៅវិញ បើប្រទេសមួយមានសន្ទស្សន៏អភិវឌ្ឍន៏កម្រិតខ្ពស់ ( អត្រាចូលរៀន ខ្ពស់ អាហារូបត្ថម្ភគ្រប់គ្រាន់ សុខភាពប្រជាជនល្អប្រសើរ និងមានអាយុវែង) នោះលទ្ធភាពបង្កកំណើតរបស់ស្រ្តីមានកម្រិតទាបវិញ។
មាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិមានគោលការណ៍ ៖ • អ.ស.ប្រ ផ្នែកលើសមភាព នឹងអធិបតេយ្យភាពរវាងរដ្ឋសមាជិកទាំងអស់ ។ • សមាជិកទាំងអស់ត្រូវបំពេញកាតព្វកិច្ចដោយជឿជាក់លើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។ • សមាជិកទាំងអស់ត្រូវដោះស្រាយជម្លោះជាតិ ដោយសន្តិភាពនៅក្នុងលក្ខខ័ណ្ឌដែលមិនធ្វើឲ្យខូចដល់សន្តិភាព សន្តិសុខ និងយុត្តិធម៍ ។ • ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង នឹងការប្រើកម្លាំងប្រទេសណាមួយក្នុងទំនាក់ទំនងរបស់ខ្លួន ។ • ធម្មនុញ្ញមិនអនុញ្ញាតឲ្យ អ.ស.ប្រ ធ្វើអន្តរាគមក្នុងកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ ។