vrean.com Latest Questions
ព្រះបាទអង្គឌួង ជាបុត្ររបស់ស្តេចអង្គ អេង ។ ទ្រង់សោយរាជ្យ ពីឆ្នាំ ១៨៨១-១៨៦០ ។
សន្និសីទក្រុងសឺណែវ ចាប់ផ្តើមនៅថ្ងៃ២៦ ខែមេសា ឆ្នាំ១៩៥៤ ដោយមានតំណាងប្រទេសចំនួន ១៩ ចូលរួម ។
បង្ហាញពីបញ្ហាចម្រុះជាតិសាសន៍នៅបណ្តានប្រទេសក្នុងតំបន់មជ្ឃឹមបូពា៍ ៖ • បញ្ហាសាសនា និកាយផ្សេងគ្នា • ការដណ្តើមអត្តសញ្ញាណនៃជនជាតិនីមួយៗ នាំឲ្យកើតមានសង្គ្រាមផ្ទៃក្នុង • ការបែងចែកអំណាច • សង្គ្រាមអ៊ីស្រាអែលនិងពួកអារ៉ាប់ ។
អព្ភន្តរញាណឥន្ទ្រីយ៍មាន៤បែបគឺ៖ • អព្ភន្តរញាណឥន្ទ្រីយ៍ៈ ជាការទទួលដឹងតាមរយៈសរីរាង្គឥន្ទ្រីយ៍ (រំញោច) • អព្ភន្តរញាណចិត្តវិទ្យាៈ គំហើញផ្ទាល់នៃចិត្ត • អព្ភន្តរញាណជាបញ្ញាៈ យល់បានពីទំនាក់ទំនងអរូបី • អព្ភន្តរញាណអស្ថិរូបវិទ្យាៈ ការចាប់យកតថភាពមួយដែលជាចំណុចសំខាន់។
តាមលោក ដីថឺស (titus) បានបង្ហាញពីសារៈសំខាន់នៃទស្សនវិជ្ជាសីលធម៌ថាៈ • ទស្សនវិជ្ជាសីលធម៌ប្រាប់យើងយ៉ាងច្បាស់ថាហេតុអ្វីបានជាអំពើមួយល្អប្រសើរជាងអំពើមួយទៀត។ • ទស្សនវិជ្ជាសីលធម៌ស្វែងរកគោលការណ៍នៃការប្រព្រឹត្តប្រកបដោយបញ្ញាហើយធ្វើឱ្យជីវិតរស់នៅប្រកបដោយសីលកុសលខ្ពស់។ • ទស្សនវិជ្ជាសីលធម៌ វិះគន់ និងវាយតម្លៃប្រកបដោយសីលធម៌នូវអំពើប្រកបដោយសីលធម៌និងប្រព័ន្ធទស្សនវិជ្ជាសីលធម៌ដើម្បីរកឱ្យឃើញនូវអំពើជាកុសល និងជាអកុសលក្នុងជីវិតរស់នៅរបស់មនុស្ស • ទស្សនវិជ្ជាសីលធម៌បង្ហាញនូវតម្លៃពិតនៃជីវិត វាប្រឹងប្រែសបង្កើនន័យសីលធម៌របគំហើញនៃតម្លៃពិតរបស់ជីវិត និងញ៉ាំងឱ្យមនុស្សរួមគ្នាដើម្បីស្វែងរកតម្លៃទាំងនោះ។
ច្បាប់វិជ្ជមាន ជាច្បាប់ធម្មជាតិ ដែលកំណត់ឡើងក្នុងសង្គមដែលមានន័យជាបច្ចេកទេស។ វាជាផលស៊ាំញាំនៃប្រវត្តិសាស្ត្រដែលដំបូងឡើយជាច្បាប់ប្រពៃណីរួចមកជាច្បាប់លាកលក្ខណ៍អក្សរ និងបានវិវត្តទៅតាមឧប្បត្តិហេតុនានាក្នុងប្រវត្តិសាស្ត្រ។
ដើម្បីសម្រេចទិសដៅនយោបាយកំណែទម្រង់របសខ្លួន បារាំងប្រើមធ្យោបាយផ្ដល់លុយឪ្យមន្ដ្រីខ្មែរ ដើម្បីទម្លុះទម្លាយគម្រោងការរបស់គេ ។
ស្ថាប័នរបស់អង្គការសហប្រជាជាតិមាន ៦ គឺ • មហាសន្និបាត • ក្រុមប្រឹក្សា២ភិបាល • តុលាការអន្តរជាតិ • លេខាធិការដ្ឋាន • ក្រុមប្រឹក្សាសន្តិសុខ • ក្រុមប្រឹក្សាសេដ្ឋកិច្ចនឹងសង្គម ។