ការទ្រុឌទ្រោមខាងផ្នែកសេដ្ឋកិច្ចដោយសារសង្គ្រាមត្រជាក់ • បញ្ហាកង្វះបច្ចេកវិទ្យាទំនើប • វិបត្តិកសិកម្ម ( ផលិតផលមិនបានកើនតាមផែនការកំណត់ ) ។
vrean.com Latest Questions
នៅសហរដ្ឋអាមេរិកបញ្ហាដែលកើតឡើងមាន ៖ • ប្រជាជនកាត់បន្ថយតម្រូវការសម្ភារៈ • រោងចក្រកាត់បន្ថយបរិមាណទំនិញ • ចំនួនអ្នកគ្មានការងារធ្វើកើនឡើង • គ្មានប្រាក់សម្រាប់តម្រូវការទំនិញ ។
និយាយាពីបម្រើបម្រាស់រ៉ែ ៖ រ៉ែផ្តល់នូវសម្ភារៈដែលគេប្រើប្រាស់សម្រាប់ផលិតរបស់នានាជាច្រើននៅក្នុងប្រទេស ដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ត កុំព្យូទ័រ ជីកសិកម្ម …. ។
សង្គ្រាមស៊ីវិលបណ្តាលឲ្យខូចខាតដូចជា ៖ • បំផ្លាញកេរ្តិ៍ឈ្មោះជាតិខ្មែរនិងក្តីសុខរបស់រាស្រ្ត • ប្រជាជនព្រាត់ប្រាសគ្រួសារ • អសន្តិសុខ ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទុរភិក្ស និងជំងឺ • បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងអាយុជីវិតមនុស្ស សត្វ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រគ្មានការងារ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឲ្យធ្វើទាហាន • រាស្រ្តខ្មែរ ១លាននាក់ស្លាប់ ផ្លូវថ្នល់ ៧០%-៨០% បានបំផ្លាញ វាលស្រែសុទ្ធតែមីន បំផ្លាញរោងចក្រអស់៧៥%
អង្គការអន្តរជាតិ ដែលមានតួនាទីសំខាន់ក្នុងការធ្វើសមាហរណកម្មសកលលោក និងតំបន់មានដូចជា៖ • អង្គការសហប្រជាជាតិ • អង្គការរូបិយប័ណវត្ថុអន្តរជាតិ • ធានាគារពិភណលោក • អង្គការរដ្ឋនៃទ្វីបអាមេរិក • អង្គការនៃប្រទេសនាំចេញប្រេងកាត • អង្គការឯកភាពអាហ្វ្រិក • អង្គការសន្តិសិទប្រទេសឥស្លាម • សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ • សហគមន៍អឺរ៉ុប ។
រដ្ឋាភិបាលអាឡឺម៉ងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ តាមរយៈសន្និសិទទីក្រុងវ៉ាស៊ីនតោន ។
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំង បានធ្វើដូចតទៅ ៖ • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ស្ពាននិងធ្វើឪ្យមានកំណើតខាងផលិតផល ឧស្សាហកម្ម និងកសិកម្មប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨ • ធ្វើជាតូបនីយកម្មរោងចក្រឧស្សាហកម្មធ្យូងថ្ម និងឧស្ម័នរហូតដល់ ធនាគារ ។ • បង្កើតអង្គការសង្រ្គោះសង្គម សម្រាប់ជួយឧបត្ថកម្មដល់អ្នកមានជំងឺគ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ
ដែលហៅថា អព្ភន្តរញាណគឺជាពុទ្ធិឬចំណេះដឹងដែលកើតឡើងដោយចំណាប់ផ្ទាល់ភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់វិចារ។ គុណសម្បត្តិរបស់អព្ភន្តរញាណគឺ៖ • ចំណេញពេលព្រោះវាគ្មានស្ពានកណ្តាលអាចប្រព្រឹត្តទៅបានលឿនជាងវិចារ។ • ពុំផ្តល់ដល់ការនឿយហត់ដល់អ្នកប្រព្រឹត្តព្រោះអ្នកមិនបាច់ខំប្រមើលមើល ឬសញ្ជឹងគិត • អាចជៀសពីកំហុសបានច្រើនព្រោះជាគំហើញផ្ទាល់មិនចំាបាច់ប្រើលំនឹក។ • ទប់បានតថភាពដឹងច្បាស់នូវសច្ចភាពដោយពុំចាំបាច់ពិសោធន៍និងពិចារណា។ គុណវិបត្តិរបស់អព្ភន្តរញាណគឺ៖ • អាចខុស កាលបើយើងណែនាំវាមិនបានអាចមានការភ្លាំងភ្លាត់អាចច្រលំ។ • មិនត្រូវទុកចិត្តទាំងស្រុងទេព្រោះយើងមិនទាន់ស្គាល់ឬសគុលវាច្បាស់។ • មិនអាចពិនិត្យវាសាជាថ្មីបានទេ។
សិលាចារឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖ ក. ចំពោះការសិក្សាប្រវត្តិវិទ្យា • សិលាចារឹកជាឯកសារដើមមិនអាចកែបន្លំ • សិលាចារឹកជាឯកសារ ឲ្យស្គាល់សន្ថតិវង្សព្រះមហាក្សត្រនានា • សិលាចារឹកជាឯកសារឲ្យស្គាល់ទឹកដីខ្មែរ • សិលាចារឹកជាឯកសារ ឲ្យស្គាល់លទ្ធិសាសនានានា • សិលាចារឹកជាឯកសារឲ្យស្គាល់ទំនាក់ទំនង និងទំនាស់រវាងប្រទេសជិតខាង • សិលាចារឹកជាឯកសារ ឲ្យស្គាល់អំពីជីវភាព សង្គម សេដ្ឋកិច្ច និងវប្បធម៌ • សិលាចារឹកជាឯកសារឲ្យស្គាល់ប្រាសាទបុរាណនានា ។ ខ. ចំពោះការសិក្សាអក្សរសិល្ប៍ ១. សិលាចារឹកជាភាសាខ្មែរ • សិលាចារឹកអង្គបុរី • សិលាចារឹកលលៃ • សិលាចារឹកភិមានអាកាស
បានជាពួកជនជាតិភាគតិចស៊ែប នៅក្រូអាស៊ីប្រឆាំងនឹងអាធិបតេយ្យភាពនៃរដ្ឋក្រូអាស៊ី និងស្លូវែនីព្រោះថាប្រទេសចស៊ែប នៅក្រូអាស៊ីប្រឆាំងនឹងអាធិបតេយ្យភាពនៃរដ្ឋក្រូអាស៊ី និងស្លូវែនីព្រោះថា ប្រទេសស៊ែប និងម៉ុងតេនេក្រូបានបង្កើតជារដ្ឋស្ថិតក្នុងប្រទេស ហើយរដ្ឋធម្មនុញ្ញប្រទេសទាំងនេះបានកាត់បន្ថយសិទ្ធិរបស់ជនជាតិស៊ែប ។ មូលហេតុនៃភ្លក់ភ្លើងសង្រ្គាមនៅយូហ្គោស្លាវីគឺ ៖ ការងើបតស៊ូរវាងអំបូរស៊ែបនៅក្រាស៊ីណាទល់នឹងប៉ូលីសក្រូអាយ ។ ការដាក់ពង្រាយយកកងប៉ូលីសស្លូវេនីយ៉ានៅតាមព្រំប្រទល់ស៊ែបជំនួសប៉ូលីសអតីតយូហ្គោស្លូវ៉ាគី ដែលបានបង្កឪ្យមានការបង្ហូរឈាមដ៏ខ្លីជាមួយពួកគេ ។