vrean.com Latest Questions
សម្តេច នរោត្តម សីហនុ ទ្រង់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំប្រតិបត្តិការឈ្មោះមហាសាមគ្គីដើម្បីបណ្តេញពួកវៀតមិញឲ្យចេញពីទឹកដីខ្មែរ ចាប់ពីខេត្តបាត់ដំបូងរហូតដល់ខេត្តក្រចេះនិងស្ទឹងត្រែង ។ នៅក្នុងខេត្តក្រចេះកង ខេមរភូមិន្ទបានប្រយុទ្ធប្រកបដោយវីរភាពស្នេហាជាតិ កម្ទេចកងទ័ពវៀតមិញ នៅសមរភូមិចុងក្រោយ ដោយធ្វើឲ្យពួកកុំមុយនីសវៀតមិញបរាជ័យយ៉ាង ធ្ងន់ធ្ងរបំផុត ។
បង្ហាញពីភាពខុសគ្នា នៃរបបនយោបាយ សេដ្ឋកិច្ច សង្គម នៃអាល្លឺម៉ង់ទាំងពីរ ៖ ក. អាល្លឺម៉ង់ខាងលិច • នយោបាយ ( Politique ) ប្រជាធិបតេយ្យសេរីតាមបែបអាមេរិក ហើយស្ថិតក្រោមការគ្រប់គ្រង់របស់សម្ព័ន្ធមិត្ត ។ • សេដ្ឋកិច្ច ( Economic ) សេដ្ឋកិច្ចទីផ្សារសេរី មានការប្រកួតប្រជេងយ៉ាងខ្លាំងក្លា ។ សមាជិកផ្សារួមជាមួយអឺរ៉ុប ។ • សង្គម ...
បានជាកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានទម្លាក់គ្រប់បេ៥២(B-52)យ៉ាងខ្លាំងមកលើប្រទេសកម្ពុជាគឺដោយសារតែសហរដ្ឋអាមេរិកខ្លាចប្រទេសវៀតណាមខាងត្បូងដែលអាចឲ្យកងទ័ពអាមេរិកមិនអាចដកខ្លួនពីវៀតណាមបាន។ការទម្លាក់នេះបានចាប់ផ្ដើមពីថ្ងៃទី០៦ខែកុម្ភៈដល់ ថ្ងៃ១៥ ខែសីហា ឆ្នាំ១៩៧៣។
មនុស្សដែលធ្វើជាមេគេ ត្រូវប្រកបដោយលក្ខណៈ ១០យ៉ាងគឺ៖ • មានវ័យចាស់ល្មម ប្រកបដោយសុខភាពនិងវិជ្ជាច្រើន • ជាអ្នកតាំងចិត្តជាកណ្តាល • ជាអ្នកចាំច្រើន ស្គាល់បញ្ហាសង្គមដែលខ្លួនគ្រប់គ្រង • ស្ទាត់ជំនាញពីគោលច្បាប់គ្រប់គ្រង ទាំងច្បាប់ជាតិនិងអន្តរជាតិ • ជាអ្នកវៃឆ្លាតខាងរកដំណោះស្រាយបញ្ហាសង្គម • ជាអ្នកស្រលាញ់ច្បាប់ យកច្បាប់ជាធំ • ជាអ្នកសន្តោស មានចិត្តទូលាយ និងជ្រះថ្លា • ជាអ្នកមានចិត្តរឹងប៉ឹង មិនប្រើប្រាស់អ្វីដែលប្រទេសខ្លួនគ្មាន • ជាមនុស្សសុចរិត ទៀងត្រង់ • ជាអ្នកមិនប្រកបដោយលោភធម៏ទាំង៨។
ការសាងសង់ប្រាសាទអង្គរវត្ថគឺមិនធម្មតាទេ អង្គរវត្តត្រូវបានសាងឡើងដោយអាណាចក្រខ្មែរនាសម័យអង្គរ។ មានការស្រាវជ្រាវជាច្រើនទាក់ទងនឹងការសាងប្រាសាទនេះ វីឌីអូនេះគឺជាការស្រាវជ្រាវមួយក្នុងចំណោមការស្រាវជ្រាវទាំងឡាយ។
បញ្ហាសេរីភាពលោកស៊ីស្តាផេស្ទាំងបានផ្តោតលើវិស័យដូចជា ៖ • ពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោតត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំឡើងទៅ • សេរីភាពក្នុងការបញ្ចញមមតិយោបល់ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានវិទ្យុ និងទូរទស្សន៏ជាដើម ។ • បើកលក់ថ្នាំពន្យាកំណើតគ្រប់ទីកន្លែង ។
បារាំងនឹងអេស្ប៉ាញលើកទ័ពទៅវៀតណាមខាងត្បូង ចូលដល់ទីក្រុងដាណាង នៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ១៨៥៨ ដើម្បីជួយប្រទេសស្រោចស្រង់ជីវិតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិក ដែលនៅសេសសល់ពីការកាប់សំណប់របស់ស្តេច អណ្ណាម ។
ការបាត់បង់ការងារធ្វើ បានផ្តល់ផលអាក្រក់ដល់បុគ្គលខ្លួនឯង គ្រួសារ សង្គម យ៉ាងខ្លាំង ។ ចំពោះបុគ្គលផ្ទាល់ខ្លួន • ខូចចិត្ត បាក់ទឹកចិត្ត • បាត់បង់កិត្តិយស ភាពថ្លៃថ្នូរ និងក្តីអាម៉ាសមុខ • បាត់បង់ប្រាក់ចំណូល • បាត់បង់មិត្តភក្តិ • បាត់បង់មនុស្សជាទីស្រឡាញ់ ឬថយចុះនូវការរាប់អានពីអ្នកដទៃ • ហ៊ានប្រព្រឹត្តអំពើអាក្រក់ ឬប្រព្រឹត្តផ្ទុយនិងច្បាប់ ចំពោះគ្រួសារ • បាត់បង់ប្រាក់ចំណូល ឬប្រាក់កម្រៃ • កើតមានអំពើហឹង្សាក្នុងគ្រួសារ • កើតមានជម្លោះរវាងគ្នានិងគ្នា • ខ្វះសុភមង្គល • កូនៗអាចបាត់បង់ការសិក្សា