សង្រ្គាមដែលប្រទេសមហាអំណាចច្បាំងដណ្តើមទឹកដីអាណានិគមនិយម មាន៖ • សង្គ្រាមអាមេរិក-អេស្បាញ • សង្គ្រាមរវាងចក្រភពអង់គ្លេសនិងសាធារណរដ្ឋប៊ួរ • សង្គ្រាមរូស៊ី-ជប៉ុន ។
vrean.com Latest Questions
ការលេចឡើងប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី និងបារាំង អង់គ្លេស រូស៊ី គឺ • ប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី គឺជាដើមសតវត្សទី២០ នៅទ្វីបអឺរ៉ុបបានកើតឡើងនូវសម្ព័ន្ធភាពយោធាពីរដ៏សំខាន់ គឺទីមួយ សម្ព័ន្ធភាពត្រីភាគី ដែលបានកើតឡើងបន្ទាប់ពីសង្រ្គាមបារាំង ព្រុស ។ លោកអធិការបតី ប៊ីស្មាក់មានការព្រួយបារម្ភចំពោះស្ថានភាពអាឡឺម៉ង់នៅកណ្តាលអឺរ៉ុប ។ ដើម្បីការពារដល់សន្តិសុខ ...
បានជាផ្ទុះសង្រ្គាមលោកទី១ ពីព្រោះ ក. នយោបាយអនុត្តរភាពនៃបណ្តាប្រទេសមហាអំណាច សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអេស្ប៉ាញ ដើម្បីគ្រប់គ្រងកោះគុយបា (១៨៩៥-១៨៩៨) ។ សង្រ្គាមចក្រភពអង់គ្លេសជាមួយនឹងសាធារណរដ្ឋប៊ូរ (១៨៩៩-១៩០២) ។ ដើម្បីគ្រប់គ្រង់តំបន់ភាគខាងនៃទ្វីបអាព្រិច ។ សង្រ្គាមរូស៊ី ជប៉ុន (១៩០៤-១៩០៥) ដើម្បីគ្រប់គ្រងតំបន់អាណានិគមចុងបូព៌ា ។ ខ. វិបត្តិខែកក្កដាឆ្នាំ ១៩១៤ នៅថ្ងៃទី ២៣ ខែកក្កដា ...
បានជាគេធ្វើឃាតលើព្រះអង្គម្ចាស់ប្រង់ស្វាផែឌីណង់ ព្រោះដោយសារអូទ្រីស ហុងគ្រី បានធ្វើតាមការឱ្យដំបូន្មាននៃអធិរាជចក្រភពអាឡឺម៉ង់ ដោយបានសម្រេចចិត្តសំពងទៅលើស៊ែប៊ីមួយអន្លូងដើម្បីបង្ហាញកម្លាំងរបស់ខ្លួននៅក្នុងតំបន់បាល់កង់ ហើយកងទ័ពអូទ្រីស ហុងគ្រី បានមកឈរជើងនៅក្បែរព្រំប្រទល់ស៊ែប៊ី ។ មេដឹកនាំបក្សយោធនិយម និងរជ្ជទាយាទអូទ្រីស ហុងគ្រី ព្រះម្ចាស់ប្រង់ស្វាផែឌីណង់ បានទៅធ្វើទស្សនកិច្ចក្នុងរដ្ឋធានីសេរ៉ាសឺវ៉ូរបស់បូស្នី ។ សភាពការណ៍នេះ បានដាស់ដល់អារម្មណ៍ បានដល់អារម្មណ៍យុវជនស្នេហាជាតិស៊ែប៊ីឱ្យពុះកញ្ជ្រោលយ៉ាងខ្លាំង ។ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩១៤ យុវជនជាតិនិយស៊ែប៊ីពីអូប បានលួចបាញ់ព្រះអង្គម្ចាស់ ប្រង់ស្វាផែឌីណង់នៅតាមដងវិថីមួយនៃទីក្រុងសេរ៉ាស៊ីវ៉ូ ...
ប្រទេសមហាអំណាចចូលរួមក្នុងសង្រ្គាមចង់បានដើម្បី ៖ • រដ្ឋាភិបាលអាឡឺម៉ង់ មានទិសដៅបញ្ចប់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសលើផ្ទៃសមុទ្រ និងធ្វើយ៉ាងណាឱ្យអង់គ្លេសចុះខ្សោយក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ។ • រដ្ឋាភិបាលអូទ្រីស ហុងគ្រី មានទិសដៅឈ្លានពានស៊ែប៊ី បង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់ឩបទ្វីបបាល់កង់ កាត់ផ្តាច់ពីស្តេចសារូស៊ីទឹកដីមួយផ្នែកនៃរាជាណាចក្រកម្ពុជាប៉ូឡូញ ប៉ូដុលនិងវ៉ូលីញ ។ • ប្រទេសតួគី បានចូលរួមធ្វើសង្រ្គាមខាងភាគីអាឡឺម៉ង់នៅរដូវស្លឹកឈើជ្រះឆ្នាំ ១៩១៤ មានបំណងឈ្លានពានតំបន់ភ្នំកូកាសនៃស្តេចសារូស៊ី និងបង្កើតការគ្រប់គ្រង់របស់ខ្លួននៅលើតំបន់បាល់កង់ ។ • ក្រុមដឹកនាំអង់គ្លេស មានទិសដៅចង់ថែរក្សាប្រទេសអាណានិគមរបស់ខ្លួននិងអំណាចចគរប់គ្រងផ្ទៃសមុទ្រ កាត់ផ្តាច់ពីតួគីតំបន់សម្បូរប្រេងកាតមេសូប៉ូតាមី និងផ្នែកមួយនៃឩបទ្វីបអារ៉ាប់ ។ • បារាំង ...
បានជា “សង្រ្គាមផ្លេកបន្ទារ” មិនបានសម្រេច ព្រោះថ្ងៃទី ៣ -១០ ខែកញ្ញា ឆ្នាំ ១៩១៤ នៅលើសសមភូមិតាមដងទន្លេម៉ានកងទ័ពឯកភាពបារាំងអង់គ្លេសបានបញ្ឈប់ការវាយសម្រុកចូលទៅកាន់ប៉ារីសពីសំណាក់កងទ័ពអាឡឺម៉ង់ ។ ក្នុងប្រយុទ្ធនេះមានទាហាចូលរួមចំនួនលានមួយកន្លះ ។ ភាគីទាំងសងខាងបានបាត់បង់កម្លាំងប្រហែល ៦០០ពាន់នាក់ទាំងស្លាប់និងងរបួស ។ លទ្ធផលនៃសង្រ្គាមតាមដងទន្លេម៉ាកបានធ្វើឱ្យអាឡឺម៉ង់បោះបង់ចោលគម្រោង “សង្រ្គាមផ្លេកបន្ទោរ” ។
កត្តាដែលជំរុញឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមលោកកលើកទី១ ព្រោះ ៖ • ប្រញាប់ប្រញាល់ ដើម្បីចូលរួមក្នុងការទទួលលាភសក្ការៈបានមកពីការបែងចែកពិភពលោកដំណាក់កាលក្រោយសង្រ្គាម ។ • នាវាចម្បាំងអាឡឺម៉ង់បានប្រកាសបិទមិនឱ្យនាវាគ្រប់ធុនចូលសំចតកំពង់ផែអឺរ៉ុបដែលជាតំបន់កំពុងផ្ទុះសង្រ្គាម ។
កុំមូនក្រុងប៉ារីស ជានិមិត្តរូពនៃចម្បាំងស៊ីវិល ។
លក្ខខណ្ឌធំៗដែលនាំអ្នកនិយមរបបសាធារណរដ្ឋឱ្យបែកគ្នាជាពីរក្រុមបន្ទាប់ពីលោកម៉ាក់ម៉ាអុងត្រូវធ្លាក់ពីតំណែងដោយសារវិធីធ្វើឱ្យសម្រេចកម្មវិធីនយោបាយ គឺ • ក្រុមរ៉ាឌីកាល់មានលោកក្លឺម៉ង់សូជាអ្នកដឹកនាំមានបំណងធ្វើឱ្យកម្មវិធីសាធារណរដ្ឋសម្រេចបានទាំងស្រុង និងជាបន្ទាប់ទៀតផង ។ • រីឯពួកឱកាសនិយមដែលមានលោក កំបែតា និងលោកស៊ុលភែរី ជាមេវិញនោះ ប្រាថ្នាសម្រេចកម្មវិធីមួយផ្នែកម្តងៗដោយសន្សឹមៗ ទៅតាមឱកាសដែលហុចឱ្យ ។
បន្ទាប់ពីត្រូវបណ្តេញចេញពីគណៈរដ្ឋមន្រ្តី (ខែឩសភាឆ្នាំ ១៨៨៧) និងត្រូវដាក់ឱ្យចូលនិវត្តន៍មក (ខែមីនា ឆ្នាំ ១៨៨៨) លោកប៊ូឡង់សេ ក៏បានបង្កើតគណបក្សសេរីនិយមប្រាថ្នារំលាយអង្គការសភាចោល និងរៀបចំធ្វើរដ្ឋធម្មនុញ្ញជាថ្មី ដែលផ្តល់អំណាចពេញលេញមកឱ្យលោក ។ ការបោះឆ្នោតបំពេញកន្លែងក្នុងរដ្ឋសភាបានបញ្ជាក់ឱ្យដឹងថា លោកប៊ូឡង់សេ មានប្រជាប្រិយភាពខ្លាំងក្លាណាស់ ។ ដូចនេះក្រុមប៊ូឡង់សេនិយមដែលភាគច្រើនជាអ្នករាជានិយមបានបង្ខំឱ្យលោកប៊ូឡង់សេធ្វើរដ្ឋប្រហារដណ្តើមអំណាចតែលោកពុំហ៊ាន ។ អ្នកសាធារណរដ្ឋនិយមគ្រប់និន្នាការទាំងអស់បានរួបរួមគ្នាទប់ទល់ នឹងក្រុមប៊ូឡង់សេនិយម ។ លោកប៊ូឡង់សេភ័យខ្លួនក៏រត់ទៅក្រុងប្រ៊ុចសែល ។ ចាប់ពីពេលនោះ មកប្រជាប្រិយរបស់លោកធ្លាក់ចុះខ្លាំង ...