គេចែកនយោបាយរបស់លោកស៊ូកាណូជា២ដំណាក់កាលគឺ • ដំណាក់កាលទី ១ គឺលទ្ធិប្រជាធិបតេយ្យអាស្រ័យសភា តាមបែបលោកខាងលិច ( ១៩៤៥-១៩៥៩) • ដំណាក់ទី២ គឹប្រជាធិបតេយ្យដឹកនាំពួកយោធា ( ១៩៥៩-១៩៦៥) ។
vrean.com Latest Questions
ប្រទេសឥណ្ឌូនេស៊ីបានប្រកាសឯករាជ្យ ២លើក ។ • លើកទី១ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ១៩៤៥ គឺក្រោយពេលជប៉ុនដាក់អាវុធចុះចាញ់សង្រ្គាមលោកលើកទី២ ។ នៅពេលនេះឥណ្ឌូនេស៊ីប្រកាសឯករាជ្យពីជប៉ុន ។ • លើកទី២ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៩៥០ ។ នៅពេលនេះប្រកាសឯករាជ្យពីប្រទេសហូឡង់ ដែលនៅពេលជប៉ុនចុះចាញ់សង្រ្គាមលោកហូឡង់បានត្រឡប់មកប្រទេសឥណ្ឌូនេស៊ី ។
ដើម្បីកសាងប្រទេសឥណ្ឌូនេស៊ីពឹងផ្អែកលើវិស័យកសិកម្មព្រៃឈើ និងឩស្សាហកម្ម ។
ប្រទេសម៉ាឡេស៊ីមាន ២ផ្នែក គឺ ម៉ាឡេស៊ីខាងលិច និងម៉ាឡេសស៊ីខាងកើត ។
ជនជាតិដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីមាន • ជនជាតិម៉ាឡេស៊ី ៥៣% • ជនជាតិចិន ៣៦% • ជនជាតិឥណ្ឌា ១១% ដើម្បីសំគាល់អត្តសញ្ញាណរបស់ខ្លួនជនជាតិនីមួយៗមាន • ជនជាតិចិន ៖ រៀនភាសាចិននិងអង់គ្លេស ភាគច្រើនធ្វើការនៅក្នុងក្រសួងផ្សេងៗនិងជាពាណិជ្ជករនៅតាមទីក្រុង • ជនជាតិឥណ្ឌា ៖ រៀនភាសាឥណ្ឌានៅតាមសាលារៀន និងជាអ្នកប្រកាន់ជំនឿហិណ្ឌូសាសនា • ជនជាតិម៉ាឡេស៊ី ៖ ជាម្ចាស់ស្រុក រៀនសូត្រភាសាម៉ាឡេស៊ីសហៅបាហាសាដែលប្រកាន់ជំនឿឥស្លាមសាសនា ។
អ្នកបង្កើតសហព័ន្ធម៉ាឡេស៊ីគឺលោក ទូន អាប់ឌុលរ៉ាម៉ាន់ ។ សហព័ន្ធនេះជួបឩបសគ្គ ៖ ដោយសារសហគមន៍នីមួយៗ សុទ្ធតែមានអត្តសញ្ញារៀងៗខ្លួនដូចជា អំបូរ ភាសា អក្សរ និងសាសនាជាដើមហើយសុទ្ធតែអះអាងនូវមោទនភាពរៀងៗខ្លួន ។ ទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៧ ។
កត្តាជំរុញសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីឱ្យមានការលូតលាស់ គឺ • ការកាត់បន្ថយភាពក្រីក្រជាពិសេសពួកកសិករនៅតាមជនបទ • កាត់បន្ថយគំលាតសេដ្ឋកិច្ចរវាងជនជាតិនីមួយៗ នៅក្នុងសហព័ន្ធ • រដ្ឋាភិបាលបានផ្តល់ទុនវិនិយោគទៅលើវិស័យពាណិជ្ជកម្មកសិកម្មក្នុងស្រុក • រដ្ឋាភិបាលបានលើកកម្ពស់វិស័យអប់រំ ក្នុងទិសដៅឱ្យពួកជនមានលទ្ធភាពរៀនមុនវិជ្ជា វិជ្ជាជីវៈផ្សេងៗ ដើម្បីឱ្យពួកគេចេញទៅបម្រើការងារនៅតាមផ្នែកឯកជននិងសាធារណៈរបស់រដ្ឋ • ធនធានធម្មជាតិក្រោមដី ប្រទេសម៉ាឡេស៊ីមានសំណល់ប្រេងកាត ឩស្ម័នធម្មជាតិ ទង់ដែង បុកស៊ីត ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់លើទីផ្សារពិភពលោកផងដែរ • វិស័យឩស្សាហកម្មមានគ្រឿងអគ្គិសនី គ្រឿងអេឡិច ត្រូនិចវាយនភ័ណ្ឌ ។ ចំណែករោងចក្រចលិតរថយន្ត និងដែកថែបកំពុងដំណើរការយ៉ាងសកម្ម ។ ការអភិវឌ្ឍវិស័យឩស្សាហកម្មនេះបានទាក់ទាញទុនវិនិយោគដ៏ច្រើនពីប្រទេសមហាអំណាចឩស្សាហកម្ម ដូចជាសហរដ្ឋអាមេរិក ...
ព្រះរាជាអង្គណាមកតាំងរាជធានីនៅឩដុង្គដំបូងគេ គឺស្រីយុរិយោពណ៌ ។
ព្រះរាជាអង្គដែលបានស្តារវប្បធម៌និងប្រទេសខ្មែរឱ្យខ្ពង់ខ្ពស់ឡើងវិញគឺ អង្គឌួង ។
ព្រះរាជាអង្គដែលក្បត់ចូលដៃជាមួយសៀម ដើម្បីដណ្តើមរាជតែអង្គឯងគឺ ធម្មរាជា ។