ប្រៀបធៀបវិបត្តិសេដ្ឋកិច្ចនៅប្រទេសបារាំង និងនៅចក្រភពអង់គ្លេស ក. ប្រទេសបារាំង • កសិកម្ម ៖ផលិតផលកសិកម្មប្រទេសបារាំងសំខាន់ៗដូចជា ស្រាទំពាំងបាយជូរស្រូវលី មិនអាចលក់ចេញទៅក្រៅបាន ។ស្រូវសាលីនិងស្រាទំពាំងបាយជូរនេះ ជាប្រភពសេដ្ឋកិច្ចសំខាន់របស់បារាំង ពីព្រោះប្រជាជនបារាំងប្រមាណ ៤៥%ត្រួវពឹងផ្អែកលើរបរកសិកម្ម ។ • វិស័យឩស្សាហកម្ម ៖ រោងចក្រសហគ្រាសជាច្រើនបានបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយផលិតផលត្រូវបន្ថយចុះនៅត្រឹម ២% កម្មករចំនួន ៣០០ ពាន់នាក់គ្មានការងារធ្វើ ។ ខ. ប្រទេសអង់គ្លេស • ចាប់ពីឆ្នាំ ...
vrean.com Latest Questions
ក្រោយបែកបន្ទាយលង្វែក ប្រទេសកម្ពុជាមានស្ថានភាពដូចខាងក្រោម • ប្រទេសជាតិអស់ឫទ្វានុភាព ធ្លាក់ជារដ្ឋទន់ខ្សោយនៅអាស៊ីអាគ្នេយ៍ • ខ្មែរបាត់បង់កេតនភណ្ឌជាតិ ក្បួន ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត និងវប្បធម៌ ត្រូវសៀមឆក់ប្លន់អស់ • ប្រទេសធ្លាក់ក្នុងភាពអនាធិបតេយ្យគ្រោះទុរ្កិក្ស ពេញប្រទេស • ព្រះរាជវង្សានុវង្សប្រព្រឹត្តតអំពើពាលាលែងមានឫទ្ធានុភាព • ប្រជារាស្រ្តអស់ជំនឿលើព្រះរាជា • ប្រទេសកម្ពុជាបាត់បង់ខេត្ត ចន្ទបុរី បស្ចឹមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ។
ប្រទេសឥណ្ឌូនេស៊ីបានប្រកាសឯករាជ្យ ២លើក ។ • លើកទី១ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ១៩៤៥ គឺក្រោយពេលជប៉ុនដាក់អាវុធចុះចាញ់សង្រ្គាមលោកលើកទី២ ។ នៅពេលនេះឥណ្ឌូនេស៊ីប្រកាសឯករាជ្យពីជប៉ុន ។ • លើកទី២ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៩៥០ ។ នៅពេលនេះប្រកាសឯករាជ្យពីប្រទេសហូឡង់ ដែលនៅពេលជប៉ុនចុះចាញ់សង្រ្គាមលោកហូឡង់បានត្រឡប់មកប្រទេសឥណ្ឌូនេស៊ី ។
ជនជាតិអឺរ៉ុបទៅដល់ទឹកដីអូស្តា្រលីដំបូងឈ្មោះ ជេមឃុប (ឆ្នាំ១៧៧០) ។
របរកសិកម្មនិងនេសាទនៅសម័យអង្គរ ៖ ប្រជារាស្រ្ដខ្មែរភាគច្រើនប្រកបរបរកសិកម្មនិងនេសាទ ។ ក. របបកសិកម្ម ទំនាបនៅជុំវិញបឹងទន្លេសាប ពុំមានផ្ទៃដីធំធេងប៉ុន្មានទេ តែជាដីសម្បូរជីជាតិ ។ ដីទំនាបមួយភាគធំត្រូវលិចទឹកនៅរដូវវស្សា ប្រជារាស្រ្ដយើងអាចធ្វើស្រែបានតែនៅរដូវប្រាំងប៉ុណ្ណោះ ។ ប៉ុន្ដែតំបន់ខ្លះគេធ្វើស្រូវឡើងទឹក ឬស្រួវពង្រោះដែលឪ្យផលពីរ ឬ បីដងក្នុងមួយឆ្នាំ ។ ចំណែកដិស្ថិតនៅតំបន់ខ្ពស់ គេធ្វើស្រូវវស្សា ដោយពឹងផ្អែកលើទឹកភ្លៀង ប្រព័ន្ធប្រលាយ ឬ ជារាស្រ្ដខ្មែរបានគ្រប់គ្រាន់ ហើយអាចធានចំពោះចំណាយផ្សេងៗរបស់ពលរដ្ឋទៀតផង ។ ...
កត្តាដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀតធ្លាក់ចុះនិងបាត់ជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍ កសិកម្ម ។ • វិបត្ដិខាងសង្គម ដូចជាការធា្លក់ទឹកចិត្ត ការប្រមឹកស្រាបញ្ហាពុករលួយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈកុមារ ។
លោកឧត្ដមសេនីយ៍ ដឺ ហ្គោល បានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្នុងឆ្នាំ១៩៤៤ ដែលមានសមាភាពចម្រុះមកពីគណបក្សដែលតស៊ូក្នុងសម័យសង្រ្គាម រំដោះជាតិ រួមមានគណបក្សសង្គមនិយមគណបក្សកុំមុយនីស្កនិងគណបក្សចលនា សាធារណរដ្ឋប្រជាជន ។
លោក ហារូល វិលសុន បានលាលែងពីអំណាចនៅឆ្នាំ១៩៧៦ ហើយត្រូវបានលោក ចេម កាឡាហ្គាន ជាអ្នកឡើងចំនួសវិញ ។
លោក ចន កេណ្ណឌី បានក្លាយជាប្រធានាធិបតីនៅឆ្នាំ១៩៦០ អាយុ៤៣ឆ្នាំ។ លោកមកពីគណបក្សប្រជាធិបតេយ្យ។
ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដោយអង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakov ប្រទេសប៉ូឡូញ ។