បច្ចុប្បន្នប្រទេសកូរ៉េទាំងពីរកំពុងមានបញ្ហាប្រឈមមុនគ្នាលើបញ្ហា ដូចជា • បញ្ហាយោធា • បញ្ហាបរមាណូ • បញ្ហារបបគ្រប់គ្រងកុំមុយនីស និងលទ្ធិប្រជាធិបតេយ្យ • បញ្ហាកូរ៉េខាងជើងបាញ់កម្ទេចនាវាកូរ៉េខាងត្បូង…។
vrean.com Latest Questions
ក. កូរ៉េខាងត្បូង ជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ។ • ប្រទេសកូរ៉េខាងត្បូងជាសាធារណរដ្ឋដែលមានរដ្ឋាភិបាលឡើងកាន់អំណាចជ្រើសរើសតាំងដោយប្រជាពលរដ្ឋ • រដ្ឋធម្មនុញ្ញបានចែងច្បាស់អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិនិងសេរីភាពខាងជំនឿ ជាពិសេសការគោរពសាសនា • ប្រធានាធិបតីជាអ្នកដឹកនាំប្រទេស គឺជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាលដែលជ្រើសរើសតាំងដោយការបោះឆ្នោតមានអាណត្តិ ៥ ឆ្នាំ បុគ្គលម្នាក់ពុំអនុញ្ញាតិឱ្យឈរឈ្មោះ ២ ដងសម្រាប់តំណែងប្រធានាធិបតីឡើយ • ប្រមុខរដ្ឋ ជាអ្នកតែងតាំងនាយករដ្ឋអាមន្ត្រីនិងគណៈរដ្ឋមន្ត្រីជ្រើសរើសសម្រាប់ដឹកនាំក្រសួងនីមួយៗ ដែលមានសមាជិករហូតដល់ ៣០ រូប • សភាជាតិមាន ២៩៩ រូបដែលជ្រើសរើសតាំងដោយសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋមានអាណត្តិ ៤ឆ្នាំ និងជាអង្គការនីតិប្បញ្ញត្តិដែលជាស្ថាប័នកំពូលសម្រាប់អនុម័ច្បាប់ ...
សង្គ្រាមកូរ៉េមានរយៈពេល ៣ ឆ្នាំ ។ មានផលវិបាកដូចជា • ប្រជាជនកូរ៉េខាងត្បូងប្រហែល ១លាននាក់បានស្លាប់និងជាច្រើនលាននាក់ទៀតបានបាត់បង់ទីជំរក • ការខូចខាតនៅលើសមរភូមិមានទំហំធំធេងមិនចាញ់សង្រ្គាមលោកលើកទី១ ឡើយ • សហរដ្ឋអាមេរិកបានបាត់បង់យន្តហោះជាង ២០០០ គ្រឿងដោយសារការបាញ់ទំលាក់របស់ពួកកុំមុយនីស • សហភាពសូវៀត ក៏បានបាត់បង់យន្តហោះជាច្រើនគ្រឿងដែរជាពិសេសគឺមិច ១៥ អស់ជាង ១០០០គ្រឿង ដោយការបាញ់ពីលើអាកាសរបស់កងយន្តហោះសហរដ្ឋអាមេរិក ។
ជនជាតិដែករកឃើញប្រទេសញូសេឡែនមុនគេ គឺជនជាតិហូឡង់ ឈ្មោះ អាបែលចនស៊ុន តាស្មាន់ (ឆ្នាំ ១៦៤២) ។ ប្រទេសនេះស្ថិតនៅក្នុងចំណោមទីប្រជុំកោះប៉ាស៊ីភិច ដែលពីមុនហៅថាទ្វីបអូសេអានី ឥឡូវហៅថាអាស៊ីប៉ាស៊ីភិច ។ ស្ថានភាពគឺ ប្រទេសញូសេឡែនមានកោះធំៗចំនួន ២គឺកោះខាងជើង និងកោះខាងត្បូង ដែលចែកខណ្ឌគ្នាដោយច្រកសមុទ្រឃុក ក្រៅពីនេះនៅមានកោះតូចៗ មួយចំនួនទៀត ដែលស្ថិតនៅក្នុងលំហសមុទ្រប៉ាស៊ីភិច ។ ប្រទេសនេះមានក្រុងធំៗ ៥គឺ វ៉ែលលីងតោន ដែលជារដ្ឋធានី ...
បានជាប្រទេសនេះមានភ្នំភ្លើងនិងការរញ្ជួយដីច្រើន ព្រោះដោយសារប្រទេសនេះស្ថិតនៅចំតំបន់អាស៊ីប៉ាំស៊ីភិច ដែលក្នុងមួយឆ្នាំមានការរញ្ជួយដីរហូតដល់ ៤០០លើក ក្នុងនោះមាន ១០០លើកមានទ្រង់ទ្រាយធំ ដែលបង្កមហន្តរាយដល់មនុស្ស និងផ្ទុះសំបែង ។
គ្រឹះសេដ្ឋកិច្ចនៃប្រទេសញូសេឡែនមាន • ផលិតផលកសិកម្ម និងពាណិជ្ជកម្មក្រៅប្រទេស ផលិតផលនាំចេញទៅលើទីផ្សារអន្តរជាតិ ប័រ ប្រូម៉ា សាច់ និងរោមចៀម ជាពិសេសទៅប្រទេសអង់គ្លេសទទួលប្រាក់បានចំណូលយ៉ាងច្រើន • ផលិតផលឩស្សាហកម្ម រកប្រាក់ចំណូលមិនចាញ់ប្រាក់ចំណូលកសិកម្មដែរ ។
ភាពលូតលាស់នៃសេដ្ឋកិច្ចបានជំរុញឱ្យប្រទេសនេះមានការរីកចម្រើន ដែលនាំមុខគេនៅលើពិភពលោក • សាច់ និងទឹកដោះគឺជាចំណីអាហារដ៏សម្បូរហូរហៀរសម្រាប់ជនជាតិញូសេឡែន ។ ផលិតផលលើសពីតម្រូវការក្នុងស្រុក គេបាននាំចេញជ្រើនជាងគេទៅកាន់ទីផ្សារពិភពលោក ។ • ស្រូវសាលី និងពោតគ្រប់ប្រភេទ • ក្រៅពីសាច់សត្វគេនាំចេញ ទឹកដោះ សាច់ត្រី ក្តារបន្ទះក្រាស ។
ប្រទេសសិង្ហបុរីជាប្រជុំកោះតូចៗ ស្ថិតនៅចុងខាងត្បូងនៃឩបទ្វីបម៉ាលេ មានផ្ទៃដីក្រលាសរុប ៦៤៧ គីឡូម៉ែត្រការេ ។ អ្នកបង្កើតទីក្រុងនេះគឺ លី ក្វាន់យូ ។
អ្នកដឹកនាំដ៏ល្បីល្បាញគឺលោក លីក្វាន់យូ ។ • នយោបាយដឹកនាំរបស់លោក លីក្វាន់យូ គឺ ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេសលោក លីក្វាន់យូ បានចូលប្រឡូកក្នុងឆាកនយោបាយ ។ នៅឆ្នាំ ១៩៥៤ គាត់បានបង្កតើគណបក្សសកម្មភាពប្រជាជន ជនជាតិចិនមានទំនោរទៅរករបបសង្គមប្រជាធិបតេយ្យ ។ លោកលីក្វាន់យូ បានអនុវត្តនយោបាយដាច់ខាតមួយ ដើម្បីសម្រេចនយោបាយសេដ្ឋកិច្ច និងត្រូវអ្នកទាំងអស់គ្រាំទ្រ ។ ការកសាងប្រទេស គឺចាប់ផ្តើមពីចំណុចឩស្សាហកម្ម ដែលមានបីដំណាក់កាលគឺ • បង្កើតឩស្សាហកម្មដែលស្រូបកម្លាំងពលកម្មច្រើន ដើម្បីគាត់បន្ថយជនឥតការធ្វើ
បានជាប្រទេសសិង្ហបុរី មានការរីកចម្រើនខាងវិស័យទេសចរណ៍ ពីព្រោះ • មានការលូតលាស់ផ្នែកសណ្ឋាគារនៅលើទីតាំងជំនួញសម្រាប់ពាណិជ្ជកម្មយ៉ាងមមាញឹក • មានទស្សនីយភាពសម្រាប់ទាក់ទាញពួទេសចរណ៍មិនឱ្យធុនទ្រាន់ តាមរយៈកំពង់ផែ ដែលមានសកម្មភាពរស់រវើកឥតឈប់ឈរ • សិង្ហបុរីមានសំណង់វប្បធម៌ដ៏ល្បីល្បាញដូចជាបណ្ណាល័យជាតិ សារមន្ទីរជាតិ និងសាកលវិទ្យាល័យ • នៅកណ្តាលក្រុងចាស់ក៏មានរុក្ខវិថីអប់ដោយស្ថាបត្យកម្មទំនើបលាយឡំទៅដោយអាគារចាស់ៗ ពីសម័យអាណានិគមនិងទីសក្ការបូជាជាច្រើនកន្លែង • ទីក្រុងសិង្ហបុរីសម្បូរទៅដោយប្រព័ន្ធផ្លូវរថយន្តក្រុងនិងផ្លូវក្រោមដី ដែលជួយសម្រួលដល់អ្នកដំណើរមិនឱ្យកកស្ទះហើយនៅជិតក្រុងនេះក៏មានអាកាសយានដ្ឋានអន្តរជាតិមួយឈ្មោះចាន់ហ្សី ។