ស្ថាននីយបុរេប្រវត្តិ យុគ និងអរិយធម៌ គឺ ៖ ក. ស្ថានីយយុគថ្មបំបែក ( ៦០០០០០ – ១២០០០ ឆ្នាំមុន គ.ស ) • ស្ថានីយយុគថ្មបំបែករកឃើញដោយ លោក សូរាំងនៅឆ្នាំ ១៩៦៣ មានស្ថានីយស្រែស្បូវ ឆែ ស្រែឬស្សី កន្ទួត ព្រែកទេរ ខ្សឹម ...
vrean.com Latest Questions
ខ្មែរយើងមានវប្បធម៌ជាតិមុនឥណ្ឌាចូលស្រុក ដោយសំអាតលើ ការជីកកាយរកឃើញស្ថានីយ នានាដែលបញ្ជាក់ថានៅលទឹកដីខ្មែរយើង ចូលមកស្រុកខ្មែរនៅអំឡុង ស.វទី១ នៃគ.ស ។ ដូចនេះខ្មែរយើងមានវប្បធម៌ផ្ទាល់ខ្លួនប្រចាំជាតិ តាំងពិសមុនឥណ្ឌាចូលស្រុកខ្មែរយើង ។
អរិយធម៌ខ្មែរនគរភ្នំរុងរឿងណាស់ ព្រោះនៅសម័យនោះខ្មែរមានវប្បធម៌ សាសនា ទំនៀមទម្លាប់ រដ្ឋបាល និងសេដ្ឋកិច្ចមានការរីកចម្រើនណាស់ ។ តួយ៉ាងខ្មែរមានកំពង់ផែអន្ដរជាតិអូរកែវ ( កម្ពុជាក្រោម ) ជាភស្ដុតាងបញ្ជាក់ពីសកម្មភាពខ្មែរមានទំនាក់ទំនងជាមួយប្រទេសមួយចំនួនដូចជា រ៉ូម ពែក អ៊ីរ៉ង់ ចិន ឥណ្ឌា ។
មូលហេតុដែលធ្វើឪ្យអាណាចក្រភ្នំដួលរលំគឺ ៖ អាណាចក្រភ្នំមានវិសាលភាពទឹកដីដ៏ធំធេង និងខ្លាំងពូកែត្រូវដួលរលំទៅវិញយ៉ាងណាណោចអាធ័ម ។ តាមការយល់ឃើញរបស់អ្នកប្រវត្តិប្រវិត្តិវិទូពីការដួលរលំ នេះមិនដូចគ្នាទេ ។ ចំពោះការយល់ឃើញមានដូចខាងក្រោម ៖ • កាលនោះនៅសតវត្សទី ៦ មានគ្រោះទឹកជំនន់យ៉ាងធំ បានលិចលង់អាណាចក្រភ្នំធ្វើឪ្យអ្នកស្រុកមិនអាចទ្រាំទ្ររស់នៅតំបន់លិចទឹក ( ...
បុព្វហេតុនៃឥណ្ឌាកម្មលើនគរភ្នំ គឺ ៖ • ឥណ្ឌាកម្មខាងសាសនា ចាប់ពី៤០០ ដល់ ៣០០ ឆ្នាំមុនគ.សអ្នកស្រុកនៅភូមិភាគអាស៊ីអាគ្នេយ៍ ឬ ជ្រោយសុវណ្ណភូមិបានស្គាល់ជនជាតិឥណ្ឌា ឬ ក្លឹង្គតាមរយៈសាសនា ។ នៅប្រទេសឥណ្ឌាព្រះអធិរាជឥណ្ឌារាជវង្សមោក្សបព្រះនាមអសោក បានបញ្ជូនប្រតិភូខាងសាសនាឪ្យមកផ្សព្វផ្សាយសាសនាព្រះពុទ្ធនិងសាសនាព្រាហ្មណ៍នៅអង្កាទ្វីបនិងជម្ពូរទ្វីប ( អាស៊ីអាគ្នេយ៍ ) ទើបអ្នកស្រុកហ្វូណនទទួលយកសាសនាទាំងពីរនេះ ព្រោះស្រដៀងគ្នានឹងជំនឿ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរបុរាណ ។ • ឥណ្ឌាកម្មាងពាណិជ្ជកម្ម ពួកឈ្មួញឥណ្ឌាជាច្រើនបានធ្វើដំណើរមកទិញគ្រឿងមាស ប្រាក់ ...
បឋមក្សត្រនៃនគរភ្នំមានព្រះនាម ” ហ៊ុន ទៀន ឬ កោណ្ឌិន “ ។ ស្នាព្រះហស្ដរបស់ព្រះអង្គ ៖ ក្រោយពីរៀបអភិសេកជាមួយព្រះនាងលីវយីរួច ។ ព្រះបាទហ៊ុន ទៀនបានរៀបចាំដីនគរភ្នំឪ្យកើតជានគររឹងមាំ និងខ្លាំងពូកែ ( រាជាធិតេយ្យ ) ។ ព្រះអង្គបានតាំងរាជធានីនៅក្រុងអង្គរបុរី ( ក្រុងនរវរនគរ ) ខេត្តតាកែវសព្វថ្ងៃ ។ ...
ប្រៀបធៀបជីវភាពរបស់កម្មករក្នុងស.វទី១៩ និងជីវភាពរបស់កម្មសព្វថ្ងៃ ៖ ជីវភាពរបស់កម្មករក្នុងស.វទី ១៩ • កម្មករទាំងឡាយជួនកាលហៅថា វណ្ណៈពលជីព ធ្វើការនៅរោងចក្រនានាដែលពួកគេត្រូវប្រមូលផ្ដុំក្នុងចំនួនរាប់រយនាក់ • ពួកគេគ្មានសិទ្ធិអ្វីជាសំខាន់ទេ • ពួកគេមិនមែនជាម្ចាស់នៃពេលវេលា មិនមែនជាម្ចាស់នៃដំណើរការផលិតកម្មព្រោះពួកគេពឹងផ្អែកលើម៉ាស៊ីន • ធ្វើការច្រើនម៉ោង តែទទួលបានប្រាក់ខែតិច (ពួកកម្មករធ្វើការចាប់ពី ១២ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ ៦ ថ្ងៃក្នុងមួយសបា្តហ៍) • ពួកគេធ្វើការគ្មានពេលឈប់សម្រាកក្នុងរោងចក្រដែលគ្មានខ្យល់ចេញចូលមានសម្លេងគឺកកងហើយសើម • ក្នុងរោងចក្រគ្មានអនាម័យ គ្មានសន្ដិសុខ ជាមួយនឹងវិន័យដែលត្រួតត្រាដ៏តឹងរ៉ឺង បង្ខំឪ្យគោរពបទបញ្ជាទណ្ឌកម្ម ការផាកពិន័យ ...
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
ការបង្កើតសមាគមអន្ដរជាតិទី I និងទី II មានទិលដៅដូចតទៅ ៖ បង្រួបបង្រួមវណ្ណៈកម្មករពិភពលោក ។