បានជាចាប់ពីឆ្នាំ ១៩៤៩ មកសហរដ្ឋអាមេរិកបានប្តូរនយោបាយក្នុងការគ្រប់គ្រងប្រទេសជប៉ុន ព្រោះប្រទេសចិនក្លាយជាកុំមុយនីស្ត ។
vrean.com Latest Questions
នៅក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជាជាពីរ គឺ ៖ • មនោគមវិជ្ជាសេរី ( មូធននិយម) • មនោគមវិជ្ជាសង្គមនិយម (កុំមុយនីស្ត ) ។
អង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ ១៩៤៥ ។ មានអគ្គលេខាដំបូងគេឈ្មោះ លោក ទ្រីវលី ។
មាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិមានគោលការណ៍ ៖ • អ.ស.ប្រ ផ្នែកលើសមភាព នឹងអធិបតេយ្យភាពរវាងរដ្ឋសមាជិកទាំងអស់ ។ • សមាជិកទាំងអស់ត្រូវបំពេញកាតព្វកិច្ចដោយជឿជាក់លើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។ • សមាជិកទាំងអស់ត្រូវដោះស្រាយជម្លោះជាតិ ដោយសន្តិភាពនៅក្នុងលក្ខខ័ណ្ឌដែលមិនធ្វើឲ្យខូចដល់សន្តិភាព សន្តិសុខ និងយុត្តិធម៍ ។ • ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង នឹងការប្រើកម្លាំងប្រទេសណាមួយក្នុងទំនាក់ទំនងរបស់ខ្លួន ។ • ធម្មនុញ្ញមិនអនុញ្ញាតឲ្យ អ.ស.ប្រ ធ្វើអន្តរាគមក្នុងកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ ។
គោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះរបស់អាស៊ាន ៖ • រដ្ឋសមាជិកអាស៊ានត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះទាំងឡាយដោយសន្តិវិធីឱ្យទាន់ពេលវេលាតាមរយៈកិច្ចសន្យា ការប្រឹក្សាយោបល់ និងចរចារ ។ • អាស៊ានត្រូវរក្សានិងបង្កើតយន្តការដោះស្រាយជម្លោះលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន ។