ជនភៀសខ្លួន គឺជាជនដែលត្រូវបង្ខំចិត្តរត់ចេញពីប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាច ឬមានការគំរាមកំហែងមកលើជីវិត ឬសេរីភាពរបស់ខ្លួន។
vrean.com Latest Questions
មូលហេតុ ដែលនាំឲ្យមានកង្វះទឹកសាបនាពេលអនាគត៖
មូលហេតុដែលធ្វើអោយមានបដិវត្តផ្ទុះឡើង ៖ • កងទ័ពរូស៊ីបរាជ័យជាបន្តបន្ទាប់ • មនុស្សស្លាប់១.៥លាននាក់ របួស៥លាកនាក់ • សេដ្ឋកិច្ចជាតិត្រូវខ្ទេចខ្ទាំ ហើយស្រុតចុះ • ផលិតកម្មទទួលបានតែ១/៤ នៃតម្រូវការ • ទរ្ណិក្ស និងជម្ងឺកើតមានគ្រប់ទិសទី • ធ្វើអោយសង្គមស្រុតចុះ • ស្ដេចសា និងបក្សពួកពុំអើពើពីស្ថានភាពដែលកំពុងតែវឹកវរ • ពួកគេនៅតែប្រព្រឹត្តអំពើពុករលួយ និង រស់នៅក្នុងវិមានដ៏ស្កឹមស្កៃ ។
បានជាគេពោលថា វប្បធម៌លូតលាស់ដោយសារការអប់រំបញ្ញាពីព្រោះ ៖ • បញ្ញាស្ថិតនៅត្រង់ខួរក្បាល ដែលក្លាយទៅជាទីបញ្ជាការគ្រប់គ្រង់សកម្មភាពរបស់មនុស្ស ។ • ការអប់រំ ការបណ្តុះបណ្តាលចំណេះដឹង បញ្ញានិងគុណធម៌ជាមូលដ្ឋានគ្រឹះនៃការលូតលាស់លើគ្រប់វិស័យ ។ • ការអប់រំបញ្ញាធ្វើឲ្យមនុស្សចេះគិត ត្រិះរិះពិចារណាវែកញែក វិភាគ ថ្លឹងថ្លែង ដើម្បីឈានទៅរកគំនិតច្នៃប្រឌិតប្រកបដោយវិចារណញាណ ។
ឥន្ទ្រីយារម្មណ៍ចែកជា ៣ ដំណាក់គឺៈ • ដំណាក់រូបវិទ្យាៈ ដំណាក់នេះឥន្ទ្រីយារម្មណ៍ផ្តើមដោយសាររំញោច • ដំណាក់សរីរវិទ្យាៈ ភ្ញោចទាំងឡាយបង្កើតឱ្យមានអារម្មណ៍លើកោសិការស់ទាំងឡាយនៃសរីរាង្គឥន្ទ្រីយារម្មណ៍នេះត្រូវនាំដោយសរសៃប្រាសាទទៅខួរក្បាល ធ្វើឱ្យខួរក្បាលទទួលអារម្មណ៍។ • ដំណាក់ចិត្តវិទ្យាៈកើតមានឥន្ទ្រីយារម្មណ៍ឡើង។
ប្រធានាធិបតីកេណ្ណីឌីបានរារាំងដោយជោគជ័យមិនឲ្យសហភាពសូវៀតយកក្បាលបរមាណូដាក់តាំងនៅលើកោះគុយបា ដោយគំរាមវាយឡើងកោះនេះ ដើម្បីទប់ស្កាត់កុំឲ្យផ្ទុះសង្គ្រាមលោកលើកទី ៣ ។
ការគ្របគ្រងគឺជាការប្រើប្រាស់ធនធាន មនុស្សនិងធនធានផ្សេងៗទៀតដើម្បីសម្រេចឪ្យនូវគោលបំណងទាំងឡាយ ។
ព្រមប្តេជ្ញាគោរពតាមបញ្ញត្តិនានានៃកតិកាសញ្ញានិងអនុសញ្ញាអស់ទាំងនេះហើយច្បាប់ទាំងឡាយរបស់កម្ពុជាមិនត្រូវឱ្យផ្ទុយខ្លឹមសារនៃឯកសារអស់ទាំងនោះឡើយ ។
នៅក្នុងអាណត្ដិលោកប្រធានាធិបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតមានឡើងដូចជា៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និងលែងលះ • ចលនាតំបន់និយមសុំឲ្យដកតំបន់មួយចំនួនដូចជា ប្រឹតុងគក និងបាស ដើម្បីបង្កើត ជាតំបន់ស្វយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ។
ឯករាជ្យឥណ្ឌនេស៊ីទទួលបានពេញលេញដោយសារ ៖ • មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៍ានយោបាយត្រឹមត្រូវ គឺលោកស៊ូកាណូ • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ • ហូឡង់ ព្រមប្រគល់ឯករាជ្យអោយឥណ្ឌនេស៊ី ដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកហូឡង់ ។ ទទួលបានឯករាជ្យនៅថ្ងៃ ១៧ សីហា ១៩៥០ (សៀវភៅចាស់ ១៩៤៩) ។