នៅជុំវិញប្រទេសភូមា មាន ៖ ឥណ្ឌា បង់ក្លាដែស ចិន ឡាវ ថៃ និងជាប់សមុទ្របេងកាល់ប៉ែកខាងត្បូង ។
vrean.com Latest Questions
របរសិប្បកម្មនៅសម័យអង្គរមាន ទន្ទឹមនឹងកសិកម្ម សិប្បកម្មសម័យនោះ ក៏មានវឌ្ឍនភាពគួរឪ្យកត់សំគាល់ដែរ ។ គេនៅតែបន្ដផលិតចានក្បានក្អម ឆ្នាំង និង តម្បាញ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងស្រុកចំពោះគ្រឿងអលង្ការ ប្រជារាស្រ្ដខ្មែរមានការប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់ ។ គេចេះធ្វើចិញ្ចៀន កងដៃ កងជើង កាវ រយ៉ា មួក ប្រអប់ប្រាក់ ឬ ស្ពាន់ ។ ល ...
របរជំនួញ និងទីផ្សានៅសម័យអង្គរ ៖ • នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរជាររៀងរាល់ព្រឹក ។ ប៉ុន្ដែទីផ្សារសម័យនោះ ពុំទាន់មានសំណង់អាគារទេ គេសង់រោងឬខ្ទម ក្រាកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវលក់ដូរ ។ • នៅតាមជញ្ជាំងប្រាសាទអង្គរធំមានក្បាច់ចម្លាក់ស្ដីពីទស្សនីយភាពនៃការលក់ដូចនៅទីផ្សារ គេឃើញអ្នកលក់អង្គុយក្រោយកន្ទេល ដែលតាំងលក់ដូចជាត្រី ថូ ស្រាលាយផ្សំនិងឆាកកំសាន្ដ ដូចជា ការប្រជល់មាន់ ជល់ជ្រូក …។
កត្តាដែលធ្វើឪ្យសេដ្ឋកិច្ចសម័យអង្គររីកចម្រើន គឺ ៖ ក. ស្ថានភាពភូមិសាស្រ្ដ • តំបន់អង្គរជាចំនុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជានាសម័យនោះ • ជាទីប្រជុំនៃផ្លូវជំនាញទាំងគោក ទាំងទឹក • សម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែង • វាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម • ស្ថានភាពភូមិសាស្រ្ដល្អ គឺដីមានជីជាតិ គួបផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សយ៉ាងអង់អាចក្លាហាន បាននាំឪ្យសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមា ខ. ធនធានមនុស្សនិងមរតកពីអតីតកាល • ជនជាតិខ្មែរនៅសម័យអង្គរ ជាជនជាតិដែលមានចិត្តអំណត់ ...
បានជាព្រះបាទជ័យវ័រ្មនទី ២ ផ្លាសរាជធានីច្រើនកន្លែងគឺដើម្បីបម្រួបជាតិ ។
ព្រះរាជាដែលបង្កើតលទ្វិបុគ្គលនិយមគឺ ព្រះបាឥន្រ្ទវ័រ្មនទី ១ ( ៨៧៧-៨៨៩ នៃគ.ស ) ។ ព្រោះដើម្បីជាការគោរព និងដឹងគុណចំពោះបុព្វការីជន និងអ្នកមានសស្នាដៃហើយដែលហ៊ានពលីជីវិតដើមសង្គមជាតិមាតុភូមិ ។
ផលប្រយោជននៃការបង្កើតលទ្ធិទេវរាជ គឺដើម្បី ៖ • បម្រួបបម្រួមជាតិ • ចាត់ទុកព្រះមហាក្សត្រជាអាទិទេព • ជឿជាក់ ស្មោះត្រង់ចំពោះព្រះមហាក្សត្រ • ធ្វើឪ្យប្រទេសជាតិរីកចម្រើននិងមានវិសាលភាពធំទូលាយ ។
ស្នាព្រះហស្តរបស់ព្រះបាទជ័យវ័រ្មនទី ៧ មាន ៖ • ព្រះអង្គជាស្ដេចខ្លាំងពូកែវាយចាម រំដោះក្រុងអង្គរនិងវាយត្រួតត្រាប្រទេសចម្ប៉ា • ព្រះអង្គកសាងក្រុងអង្គរទី ៤ ប្រាសាទបាយ័ន បន្ទាយឆ្មារ សាលាសំណាក់ ១២១ មន្ទីរពេទ្យ១០២ ស្ពាន-ថ្នល់ ប្រាសាទបន្ទាយក្ដី តាព្រហ្មអង្គរ តាព្រហ្មបាទី ព្រះខ័ន នាគព័ន្ធ តាសោម ក្រោលគោវត្តនគរ • បង្កើតសាកលវិទ្យាល័យជាច្រើន • អភិវឌ្ឍន៍ប្រទេសជាតិ • ពង្រីកទឹកដី • ផ្សព្វផ្សាយព្រះវិហារធម៌ដល់ប្រជារាស្រ្ដ ...
សម័យអង្គររីកចម្រើនដោយសារកត្តាជាច្រើនដូចជា ៖ • កត្តាអ្នកដឹកនាំ អ្នកដឹកនាំមានភាពឈ្លាសវៃ និងខ្លាំងពូកែ • ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យព្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្ត និងគោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រគឺជាអាទិទេព ។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ដែលព្រះមហាក្សត្រមានលទ្ធភាពក្នុងគ្រប់គ្រង និងការកសាងប្រាសាទធំៗបាន ។ • វិស័យយោធា កងទ័ពសសម័យអង្គរជាកងទ័ពខ្លាំងពូកែ ។ ព្រះរាជាអ្នកបញ្ជាកងទ័ពផ្ទាល់ ។ ពេលប្រយុទ្ធជាមួយខ្លាំងសត្រូវព្រះមហាក្សត្រចេញប្រយុទ្ធផ្ទាល់ព្រះអង្គ ។ ព្រះគំរូដ៏ល្អនេះបានធ្វើឪ្យកងទ័ពមានសេចក្ដីក្លាហាននិងខ្លាំងពូកែ ...
នៅសម័យអង្គរមានវណ្ណៈព្រាហ្មណ៍និងបុព្វជិត វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនីមួយ នេះជារាជគ្រូ ឬ ជាអ្នកកសិករ វណ្ណៈទាសករ វណ្ណៈទាសករនិងអ្នកងារ ។ តួនាទីរបស់វណ្ណៈនីមួយៗគឺ ៖ • វណ្ណៈព្រាណ្មណ៍និងបព្វជិត នៅសម័យមហានគរ វណ្ណៈព្រាណ្មណ៍មានតួនាទី យ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់ទុកវណ្ណៈនេះជារាជគ្រូ ឬ ជាអ្នករៀបចំពិធីផ្សេងៗទាក់ទងនឹងលទ្ធិព្រាណ្មណ៍ ។ • វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនេះមានបុព្ធសិទ្ធិច្រើនយ៉ាងណាស់ ដូចជាមិនបង់ពន្ធដារ មិនជាប់កំណែន និងមិនត្រូវឪ្យធ្វើការងារធ្ងន់ជាដើម ។ ...