ការធ្វើឲ្យមានដំណោះស្រាយរួមនូវបញ្ហាតំបន់ឬពិភពលោក (បញ្ហាគ្រឿងញៀន បញ្ហាភេរវកម្ម បញ្ហាជំងឺឆ្លង បញ្ហាជនភៀសខ្លួននិងបញ្ហាបរិស្ថាន…) និងធ្វើឲ្យមានការរីកចម្រើនសម្រាប់តំបន់ ឬពិភពលោកទាំងមូល ។
vrean.com Latest Questions
ការចូលរួមខ្ពស់ក្នុងការងារ ការផ្ដេជ្ញាចិត្ត ផលិតភាព អវត្តមាន តិចតូច នឹង អត្រាផ្លាស់ប្ដូរការងារមានកម្រិតទាប ។
ក្រោយឯករាជ្យ ប្រធានាធិបតីដំបូងគរនៅរុស្សីមានឈ្មោះ បូរីស យែសស៊ីន។
បានជាបារាំងសម្របសម្រួលជាមួយនិងមន្រ្តីរាជការខ្មែរដែលឈានទៅដល់កិច្ចព្រមព្រៀងឆ្នាំ ១៨៨៦ ដោយសារបារាំងមិនចង់ឲ្យការបោះបោរដែលដឹកនាំដោយមន្រ្តីខ្មែរនេះប្រែក្លាយជាការបះបោរទាមទារឯករាជ្យ ។
ដែលហៅថាជាតិសាសន៍និយម គឺជាគំនិតរបស់មនុស្សមួយពួកដែលយល់ថាជាតិសាសន៍របស់ខ្លួនមានតម្លៃថ្លៃថ្នូរ និងខ្ពង់ខ្ពស់ជាងជាតិសាសន៍ដទៃ ។ឧទាហរណរបបអាប៉ាថេតនៅប្រទេសអាព្រិចខាងត្បូងលើកតំកើងតែជនជាតិស្បែកសបន្ទាបបន្ថោកបំបិទសិទ្ធិសេរីភាពជនជាតិស្បែកខ្មៅ ។
ក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ មានវត្ដមានអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាដើម្បី ៖ • ដកអាវុធពីកងទ័ពរដ្ឋកម្ពុជា កងទ័ពភាគីខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (FLLPK) និងកងទ័ពរាជានិយមរបស់សម្តេច នរោត្តម សីហនុ ។ • បញ្ចូលរដ្ឋអំណាចទាំងសងខាងឲ្យរួមគ្នា( រដ្ឋកម្ពុជា និងរដ្ឋាភិបាលត្រីភាគី) • រៀបចំការបោះឆ្នោតដោយសេរី • នាំជនភៀសខ្លួន ប្រហែល ៣៥០ ០០០នាក់ ត្រឡប់មកមាតុភូមិវិញ។
ការដួលរលំបន្ទាយលង្វែកជះឥទ្ធិពល ទៅលើវិស័យវប្បធម៌ដូចជាការបែកបាក់បន្ទាយលង្វែក ជាហេតុញុំាងប្រទេសខ្មែរឱ្យអស់ឫទ្ធានុភាព ធ្លាក់ខ្លួនជារដ្ឋតូចតាចនៅភូមិភាគអាស៊ីអាគ្នេយ៍ ។ ការបែងបាក់បន្ទាយលង្វែកបានធ្វើឱ្យខ្មែរយើងបាត់បង់អស់ក្បួនខ្នាត អ្នកប្រាជ្ញបណ្ឌិតកវីដែលត្រូវខ្មាំងកៀរយកទៅស្រុកវា ។ ម៉្យាងវិញទៀត ខ្មែរយើងត្រូវភ្លេចនូវអ្វីជារបស់ខ្មែរ ហើយបែរជាទទួលយកមកពីសៀមវិញ ។
សិទ្ធិនារី គឺជាការទាមទារអ្វីៗ ដែលនារីត្រូវមានជាចាំបាច់ ជាពិសេសគឺដើម្បីឱ្យមានលក្ខណៈស្មើភាពនឹងបុរសដែរ ។
សម្តេចនរោត្តមសីហនុនិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ១៩៤៩ ដោយសារព្រឹត្តការណ៍នៅឆ្នាំ១៩៤៩កងទ័ពខ្មែរឥស្សរៈបានពង្រឹកតំបន់កាន់កាប់របស់ខ្លួននៅលើផ្ទៃដី១ភាគ៣នៃផ្ទៃប្រទេសទាំងមូលដែលមានប្រជាជនចំនួនប្រហែល១លាននាក់រស់នៅ ។
160. ហេតុដូចម្តេចបានជាគេបានជាគេនិយាយថា អាល្លឺម៉ង់គឺជាហេតុនាំឲ្យផ្ទុះសង្គ្រាមត្រជាក់ព្រោះ៖ • បញ្ហាទី១ : សូវៀតបានបិចច្រកចេញចូលទៅកាន់អាល្លឺម៉ង់ខាងលិច ដែលធ្វើឲ្យប៊ែរឡាំងខាងលិចដាច់ស្បៀងនិងគ្រឿងផ្គត់ផ្គង់ដែលសំខាន់ដូចជាអគ្គីសនី ។ នៅពេលនោះសហរដ្ឋអាមេរិកបានឆ្លើយតបដោយការប្រើស្ពានអាកាស ដែលនាំឲ្យមហាអំណាចទាំងពីរស្ទើរតែមិនអាចអត់ធ្មត់បាន ។ • បញ្ហាទី២ : បញ្ហាកសាងជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៦១ ដោយមានអ្នកភៀសខ្លួនពីអាល្លឺម៉ង់ខាងកើតទៅកាន់ខាងលិច ដែលជាហេតុធ្វើឲ្យខាងកើតត្រូវបង់ខាតនូវកម្លាំងហត្ថពលកម្មជំនាញ ដែលនាំឲ្យឌឿនឩស្សាហកម្មរកកលនឹងរលំ ។ • បញ្ហាទី៣ : ការបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងលិចតាមរយៈសន្ធិសីទនៅទីក្រុងឡុងដ៏ ព្រមទាំងបញ្ចូលសហ័ន្ធអាល្លឺម៉ង់ជាសមាជិកទី១៥នៃអង្គការអូតង់ ដែលអនុញ្ញាតឲ្យអាល្លឺម៉ង់បំពាក់អាវុធ នោះគឺជាការគំរាមកំហែងដោយត្រង់ចំពោះសហភាពសូវៀត ។ ដំណាក់កាលនេះជាដំណាក់កាលរត់ប្រណាំងគ្រឿងសព្វាវុធដោយអាវុធនុយក្លេអ៊ែរ ...