និយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ ។ ច្បាប់សីលធម៌ ជាច្បាប់មួយដែលឱ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អដោយកាយ វាចារឱ្យមានរបៀបរៀបរយ ឬកិរិយាមាយាទ ឬមានសណ្តាប់ធ្នាប់ ។ ម៉្យាងទៀត ច្បាប់សីលធម៌ ជាដំបូន្មានដែលនាំមនុស្សឱ្យវៀចាកនូវអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ។
vrean.com Latest Questions
លោកស្រី ម៉ាការេត ថាច់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអង់ភ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០។ គាត់ដោះស្រាយបញ្ហាដូចជា ៖ • វិបត្តិប្រេងឡើងថ្លៃ • ធ្វើឱ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិផរណា។
សិទ្ធិមនុស្សចែកចេញជា ៖ • សិទ្ធិពលរដ្ឋ សិទ្ធិដើម្បីរស់រានមានជីវិត មានសេរីភាពរួចផុតពីការធ្វើទារុណកម្ម • សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិដោយសេរី រួមប្រជុំដោយសេរី សិទ្ធិបោះឆ្នោត • សិទ្ធិសេដ្ឋកិច្ច សិទ្ធិក្នុងការប្រកបរបរ សិទ្ធិមានការងារធ្វើស្របតាមសមត្ថភាពរបស់ខ្លួន សិទ្ធិក្នុងការធ្វើជំនួញ សិទ្ធិមានកម្មមសិទ្ធិផ្ទាល់ខ្លួន សិទ្ធិលក់ដូរទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន • សិទ្ធិសង្គមកិច្ចនិងវប្បធម៌ សិទ្ធិក្នុងការងារមនុស្សធម៌សិទ្ធិបង្កើតគ្រួសារ សិទ្ធិទទួលការអប់រំ សិទ្ធិប្រើប្រាស់ភាសានិងគោរពប្រពៃណី ទំនៀមទម្លាប់របសស់ខ្លួន • សិទ្ធិកុមារនិងយុវជន សិទ្ធិមានឈ្មោះ ទទួលការសិក្សាកុមារមានសិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត • សិទ្ធិរបស់កម្មករ ទទួលប្រាក់បំណាច់ស្មើគ្នា ...
របបសង្គមរាស្រ្តនិយមចាប់ផ្តើមពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ ។
បានជាអង្គការអន្តរជាតិនេះ ដាក់ឈ្មោះថាជាអង្គការសហប្រជាជាតិ ព្រោះអង្គការនេះប្រទេសជាច្រើននៅលើពិភពលោកចូលជាសមាជិក ។ ហើយការបង្កើតឈ្មោះអង្គការនេះ គឺជាប់ទាក់ទងនឹងប្រធានាធិបតីអាមេរិកដ៏ល្បីឡាញម្នាក់ ដែលពលរដ្ឋអាមេរិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ៤ អាណត្តិជាប់គ្នា គឺលោកប្រង់ឃ្លីន រូស្វែល ។
គោលនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យមានដូចតទៅ • ជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានា • លុបបំបាត់ផ្សារ និងរូបិយវត្ថុនានា • កម្ទេចវត្តអារាមនិងផ្សឹកព្រះសង្ឃឱ្យទៅធ្វើស្រែចំការ • បិទសាលារៀនទូទៅ និងគ្រឹះស្ថានសិក្សាគ្រប់ជាន់ថ្នាក់ • ប្រហារជីវិតបញ្ញវន្ត មន្ត្រីរាជការក្នុងរបបចាស់ និងប្រជាជនស្លូតត្រង់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស (ហូបរួម ដេករួម និងធ្វើការរួម) • បណ្តេញប្រជាជនវៀតណាម និងធ្វើសង្រ្គាមជាមួយវៀតណាម • ផ្តាច់មនោព្ចោតនាប្តីប្រពន្ធ ឪពុកម្តាយ បងប្អូន និងគ្រួសារ ។
អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើទាំងឡាយណាដែលកើតមានទៅលើប្តី ឬប្រពន្ធកូនក្នុងបន្ទុក ឬជនទាំងឡាយដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។
ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្នែកទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។