លោកឧត្ដមសេនីយ៍ ដឺហ្គោល ដែលបានប្រកាសតាមវិទ្យុពីអង់គ្លេសឲ្យប្រជាជនបារាំងក្រោបឈរឡើងប្រឆាំងនិងបារាំងនៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ១៩៤០ ហើយពេលនោះមានព្រឹត្ដិការណ៍ បានកើតមានឡើងដូចជា ៖ • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលមានឧត្ដមសេនីយ៍បេតាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គង់កងទ័ពអាឡឺម៉ង់ទៀតដែលមានឈ្មោះថា រដ្ឋាភិបាលវិស៊ីដែលមានឧត្ដមសេនីយ៍ប៉េតាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គង់កងទ័ពអាឡឺម៉ងទៀតផង ។
vrean.com Latest Questions
បារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី២២ខែមិថុនាឆ្នាំ១៩៤០ ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសអាឡឺម៉ងបានវាយលុកចូលប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសហូឡង់និងប៊ែលស៊ីក។
វិបត្ដិអ៊ុលស្ទ័រ ឫអៀកឡង់ខាងជើងបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយសារប្រទេសអង់គ្លេសបានបង្កើតឲ្យមានរដ្ឋាភិបាលមួយ ដែលមានសមាជិកពីរនិកាយរួមគ្នា គឺកាតូលិក និងប្រូតេស្ដង់ ។
នៅឆ្នាំ១៩៧២ រាជរដ្ឋាភិបាលអង់គ្លេសបានលុបបំបាត់ស្វ័យភាពអៀកឡង់ខាងជើង ។ ទង្វើនេះបាននាំឲ្យកើតឡើងនូវអំពើភេវរកម្មមួយគួរឲ្យភ័យខ្លាចមួយនៅឆ្នាំ១៩៨៤ ។
បានជាមានការផ្ទុះបាតុកម្មយ៉ាងធ្ងន់មួយកើតឡើងនៅទសវត្សរ៍ឆ្នាំ៦០និង៧០គឺដោយសារតែមានការរើសអើងរវាងអ្នកកាន់សាសនាគ្រិស្កនិកាយប្រូតេស្ដង់អង់គ្លេសនិងនិកាយកាតូលិកដែលមានកំណើតអៀកឡង់ ។ វិបត្ដិនេះបានបណ្ដាលឲ្យមានមនុស្សមួយចំនួន២០០នាក់បានស្លាប់និងមានរបួសជាច្រើននាក់ទៀត ដោយសារការបង្រ្កាបពីកងទ័ពអង់គ្លេស ។
អៀកឡង់ខាងជើងហៅថា អ៊ុលស្ទ័រ មានរដ្ឋធានីឈ្មោះបេលហ្វាស់ដែលមានដែនដី៦រួមបញ្ចូលគ្នាហើយជាទឹកដីអាណានិគមអង់គ្លេស និងមានប្រជាជនមួយភាគធំជានិកមជនមកពីប្រទេសអង់គ្លេស ។
សាធារណេរដ្ឋអៀកឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨ដែលមានរដ្ឋធានីឈ្មោះឌឹបប្ល៊ីន ។ ជីវភាពរបស់ប្រជាជនគឺពឹងផ្អែកលើវិស័យកសិកម្មដូចជាដំឡូងបារាំងការចិញ្ចឹមសត្វនិងនេសាទ ។
ជនជាតិអៀកឡង់ភាគច្រើនគោរពប្រតិបត្ដិសាសនាគ្រិស្ដនិកាយ កាតូលិក ហើយបានតស៊ូដើម្បីការពារអត្ដសញ្ញាណជាតិប្រឆាំងនឹងអង់គ្លេស ដែលជាសត្រូវប្រឆាំងនិងអង់គ្លេសដែលជាសត្រូវ ។
លក្ខណៈធម្មជាតិរបស់ប្រទេសអៀកឡង់អំណោយផលដល់ការរស់នៅរបស់ប្រជាជនទេពីព្រោះថាដីមានសំណើមជ្រុល ហើយគេពិបាករកដីតំបន់ណាដែលមានដីជីជាតិណាស់ ។