តុលាការអន្តរជាតិក្រុងអេ បានចេញបញ្ជាឲ្យថៃដកកងទ័ព និងកម្រួតចេញពីប្រាសាទព្រះវិហារនៅថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ១៩៦២។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើកទី២ រដ្ឋដែលជាសហព័ន្ធយូហ្គោស្លាវីមាន ៦ រដ្ឋគឺ សង្គមនិយម រដ្ឋ សង្គមនិយម បូស្នីអ៊ែសេកូវីន ក្រូអាត ម៉ាសេដូន ស្លូវ៉ែន ម៉ុងតេនេក្រុ និងស៊ែប ដែលរួមបញ្ចូលទាំងខេត្ត ស័្វយត ២ ទៀតគឺ វ៉ូសវ៉ូឌីន និងកូសូវ៉ូដែលមានសិទ្ធិស្មើគ្នា និងរដ្ឋផ្សេងៗទៀត ។
រូបភាព ជាលំនឹកគិតនៃចិត្តទៅរកវត្ថុមួយដែលសរីរាង្គឥន្ទ្រីយារម្មណ៍មិនបានជួបប្រទះក្នុងបច្ចុប្បន្ន។
អំពើអមនុស្សធម៌របស់ពួកខ្មែរក្រហមមាន ៖ • អោយធ្វើការជាទម្ងន់ពី១២ម៉ោង/ថ្ងៃ • ហូបមិនគ្រប់គ្រាន់គ្មានថ្នាំព្យានបាល • បំបិទសេរីភាពក្នុងជីវភាពរស់នៅ • ចាប់ដាក់គុក ធ្វើទារុណកម្ម កាប់សម្លាប់ដោយគ្មានការជំនំជំរះក្តី • កំវេចវត្តអារាម និងវប្បធម៍ • ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង ។
លទ្ធផលវិជ្ជមាននៃអាណានិគមបារាំងនៅកម្ពុជាមាន ៖ • បារាំងបានធ្វើឲ្យសង្គមកាន់តែក្រឡើង ។ តាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ សត្វពាហនៈ • បារាំងបានកេណ្ឌប្រជាជនរដ្ឋខ្មែរឲ្យបម្រើយោធាបារាំងក្នុងសង្គ្រាមលោកលើកទី១ និងទី២ (ស្លាប់ក្នុងសមរភូមិ) • បារាំងបានកាត់ទឹកដីខ្មែរក្រោម និងដាឡាត់ឲ្យស្តេចយួនបាវដោយ (១៩៤៧) និងខេត្តត្រាចឲ្យសៀម ។
នៅដើមឆ្នាំ១៩៨២បញ្ហាដែលបានកើតឡើងនៅក្នុងអាណត្ដិរបស់លោកស្រីម៉ាការ៉េតថាត់ឆឺគឺសង្រ្គាមដែលគួរឲ្យភ្ញាក់ផ្អើលមួយនៅទ្ធីបអាមេរិកខាងត្បូងដើម្បីកាន់កាប់ទីប្រជុំកោះហ្វកឡិនដែលមានចម្ងាយ៥១៥គ.មពីឆ្នេរប្រទេសអាហ្សង់ទីន។នៅក្នុងជម្លោះនេះប្រទេសអង់គ្លេសបានបញ្ជូននាវាចម្បាំងនិងយន្ដហោះចម្បាំងព្រមទាំងកងទ័ពចំនួន៣០ពាន់នាក់ទៅកាន់កោះនោះហើយដើម្បីចូលកាន់កោះនេះទាហានអង់គ្លេសចំនួន២២៥នាក់បានបាត់បង់ជិវិតនិងចំណាយថិវកាអស់៧០០លានផោន ។
ដែលគេចាត់ទុកថាគឺជបញ្ហារួមនៅលើសកលលោកមានដូចជា ៖ • បញ្ហាបរិស្ថាន • បញ្ហាកំណើនប្រជាជន • បញ្ហាជនអន្ដោប្រវេសន៍ • បញ្ហាសន្ដិសុខស្បៀង • បញ្ហាសង្រ្គាម • បញ្ហាអស្ថេរភពសន្ដិសុខសង្គម • បញ្ហាភេវរកម្មអន្ដរជាតិ ។
ព្រំដែនថ្មី គឺការប្រយុទ្ធប្រឆាំងនិងភាពក្រីក្រ ប្រឆាំងនិងការប្រកាន់ពូជសាសន៍ និងការយឺតយ៉ាវផ្នែកវីទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលជាវិបត្តិ បន្សល់ពីប្រធានាធិបតីអាណត្តិមុន ។ ព្រំដែនថ្មីមានទិសដៅដូចជា ៖ • ពង្រឹងកិត្យានុភាពអាមេរិកវិញ • ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច • ធ្វើឲ្យមានតុល្យភាពតម្លៃប្រាក់ដុល្លា • លុបបំបាត់អតិផរណាប្រចាំឆ្នាំ • កាត់បន្ថយអត្រាអ្នកឥតការងារធ្វើ…។
បានជាមានចលនារំដោះជាតិពីនឹមអាណានិគម ព្រោះ ៖ • មានការគាបសង្កត់ជិះជាន់លើនយោបាយ សេដ្ឋកិច្ច និងសង្គម • នៅតាមប្រទេសនីមួយៗមានមគ្គុទេសដឹកនាំឆ្លាតវៃ មានមាគ៍ាត្រឹមត្រូវ • ប្រជាជនការពារប្រពៃណី ទំនៀមទម្លាប់ ភាសា សាសនា វប្បធម៍ របស់ខ្លួន • មានការទាំទ្រពីសហរដ្ឋអាមេរិក សហភាពសូវៀត និងអង្គការសហប្រជាជាតិ • ពួកអាណានិគមនឿយហត់ ព្រោះត្រូវស្តារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ពិសេសត្រូវទប់ទល់នឹងចលនាកុំមុយនីស្តដែលកំពុងរីកចម្រើន ។ ចលនានៅប្រទេសឥណ្ឌា : • មានសាមគ្គីភាពរវាងប្រជាជននៅទ្វីបអាស៊ី និងអាព្រិច ...