គេបានរកឃើញសារធាតុពុលជាង ២០០ មុខ នៅតំបន់ឧស្សាហកម្មស្លដែកចម្រាញ់ប្រេងកាត ផលិតផលគីមី និងរោងចក្រផលិតដី ។
vrean.com Latest Questions
កំណើនប្រជាជនខ្លាំងភាគច្រើន គឺកើតមានឡើងទៅលើប្រទេសអន់ថយ ដែលទើបតែចង់សង្រ្គាមឬ ទើបទទួលបានឯករាជ្យ ។
តួនាទីនៃអ្នកគ្រប់គ្រងមាន៣ គឺ ៖ • តួនាទីអន្តរៈបុគ្គល ជាអ្នកតំណាង ជាអ្នកដឹកនាំ និងមានតួនាទីទំនាក់ទំនង • តួនាទីព័ត៌មាន ប្រមូលព័ត៌មានពីស្ថាប័នខាងក្រៅ តាមដានត្រួតពិនិត្យព័ត៌មាន និងការផ្សព្វផ្សាយ និងមានតួនាទីជាអ្នកនាំពាក្យ • តួនាទីធ្វើការសម្រេចចិត្ត គឺជាតួនាទីចុងក្រោយរបស់អ្នកគ្រប់គ្រងដែលបានកំណត់តួនាទីនោះជា៤ គឺ តួនាទី ជាសហគ្រិន តួនាទីជាអ្នកដោះស្រាយបែងចែកធនធាន និងតួនាទីចរចារ ។
ចលនាតស៊ូដើម្បីឯករាជ្យជាតិបានចែកចេញជា ២ ប្រភេទគឺ ៖ • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈដែល មានការគាំទ្រពីសំណាក់កងទ័ងរៀតមិញ ។ • ការតស៊ូដោយសន្ដវិធី ឬ វិធីការទូតដែលត្រូវបានធ្វើ និងដឹកនាំដោយសម្ដេចព្រះបាទនរោត្តមសីហនុនៅប្រទេស ( ព្រះរាជបូជនីយកិច្ច ) ។
ក. ការសង់ប្រាសាទបែបពុទ្ធសាសនា គេច្រើននិយមសង់នៅលើដីរាបស្មើបែបវត្តអារាមពុំមានជាប់ផ្នាក់ខ្ពស់ដូចជា ប្រាសាទបែបព្រាហ្មនិយមទេ ។ សំណង់ប្រាសាទប្រភេទនេះរស់នៅជាមួយនឹងមនុស្សគ្រប់ៗគ្នាគឺមិនស្ថិតនៅលើមេឃធ្លាយដាច់ពីមនុស្សដូច ជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ ។ ខ. ការសង់ប្រាសាទបែបព្រហ្មណ៍និយម ភាគច្រើនគេសង់ប្រាសាទនៅទីខ្ពស់ដូចភ្នំ មានទំហំធំហើយមានឌឿនច្រើនជាន់ តំណាងអាទិទេព ។ នេះបញ្ជាក់ឪ្យឃើញថា អាទិទេពមិនមែនជាមនុស្សណៅលើលោករស់នៅខ្ពស់ដូចជា នៅលើពពក ឬ ឋានសួគ័ ជាអ្នកការពារបង្កើតលោក ការពារលោកនិងបំផ្លាញលោក ។ កសាងសង់ប្រាសាទនៅលើកំពូលភ្នំគឺដើម្បីការរៀបចំពីធីទេវរាជតាមបែបសាសនាព្រាហ្មណ៍ ។ ...
សមាជជាតិគឺវេទិកាចំហសម្រាប់ប្រជាជន និងអ្នកដឹកនាំនិងសួរដេញដោយគ្នាជុំវិញបញ្ហានយោបាយក្នុងនិងក្រៅប្រទេស ។ សមាជនេះត្រូវបានរៀបចំនិងដឹកនាំដោយគណៈកម្មាធិការកណ្ដាលនៃអង្គការសង្គមរាស្រ្ដនិយម ដែលមានសម្ដេច ព្រះបាទ នរោត្តម សីហនុជាប្រធាន ។
បានជាប្រទេសកម្ពុជាសម្បូរប្រាង្គប្រាសាទមកពី ៖ • បុព្វហេតុសាសនានៅសម័យនោះ • បុព្វហេតុសង្គ្រាមជាញឹកញាប់ក៏នាមទៅដល់ការផ្លាស់ប្តូររាជធានីដែរ • បុព្វហេតុកិត្តិយស និងមហិទ្ធិរទ្ធរបស់ព្រះរាជាមួយអង្គៗនៅសម័យនោះ • បុព្វហេតុប្រវត្តិសាស្រ្ត • បុព្វហេតុជាទម្លាប់បន្តវេនបន្តស្នាដៃ ។
រាជរដ្ឋាភិបាលសម័យសរាស្រ្ដនិយម បានធ្វើដូចតទៅ ៖ • ចាត់ឪ្យមានការកសាងមន្ទីរពេទ្យគ្រប់ខេត្ត ក្រុង ដើម្បីការពារនិងព្យាបាលជំងឺឪ្យប្រជារាស្រ្ដ ។ • អភិវឌ្ឍជនបទដូចជា ការណែនាំអំពីក្បូនអនាម័យតាមលំនៅដ្ឋានការចូលរួមសម្អាត ភូមិស្ថាន ការសិក្សាពីវិធានការណ៍ការពារ និងព្យាបាលជំងឺដល់ប្រជាជនទូទាំងប្រទេស ។ • ការឈូសឆាយដីបង្កើតភូមិនិងសង់លំនៅដ្ឋានជូនប្រជាជនក្រីក្រ ។ • ជីកអណ្ដូងទឹក សាងសង់ស្រះប្រឡាយទឹក … ដើម្បីឆ្លើយតបទៅនឹងើតម្រូវការរបស់ប្រជាជន ។ • នៅឆ្នាំ ១៩៦២ បង្កើតឪ្យមានមជ្ឈមណ្ឌូលអប់រំស្រ្ដីពេស្យនៅទួលគោក ។ • ផ្ដល់សិទ្ធិឪ្យស្រ្ដីឈរឈ្មោះបោះឆ្នោត ...
ទឹកដីខ្មែរ ដែលបានបាត់បង់ដោយសារប្រទេសសៀមមានចំនួន ១២ខេត្តគឺ ៖ • នគររាជ • បុរីរម្យ • ធនបុរី • ត្រាច • ច័ន្ទបុរី • សិរីសាកេត • គោកខ័ណ្ឌ • សង្ខិត • សុរិន្ទ • ស្ទឹងជ្រៅ • បស្ចឹមបុរី • អ៊ូប៊ុន ។
នៅសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ពាក្យថា អង្គការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដ ទាំងអង្គការនីតិបញ្ញាត្តិ នីតិប្រតិបត្តិនិងអំណាច តុលាការ ។ អង្គការបដិវត្ដន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុំមុយនីស្ដកម្ពុជា ។