ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងស.វ ទី៧ នៃគ.ស យោងតាមសិលាចារិកជាភាសាសង្កឹ្រតនិងភាសាខ្មែរ ។
vrean.com Latest Questions
ពាក្យ “ គុក “ គឺសំដៅ “ ប្រាសាទ ឬទីងងឹត ” មានន័យថាជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្តព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជា មិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅនោះទេ ហើយបច្ចុប្បនពាក្យ “ គុក “ ក៏មានន័យអប់រំចិត្តដែរគឺមិនមែនជាទីសម្រាប់សប្បាយនោះទេ ។
ព្រះបាទនរោត្តមសីហនុមានស្នាព្រះហស្ថសំខាន់ៗដូចតទៅ ៖ • ទាមទារឯករាជពីពួកអាណានិគមបារាំងជូនជាតិនិងប្រជាជនខ្មែរ • បង្កើតនិងធ្វើឲ្យមានការរីកចម្រើននៅសម័យសង្គមរាស្រ្ដនិយម • ទាមទារប្រាសាទព្រះវិហារពីថៃដែលបានចូលទៅកាន់កាប់ដោយខុសច្បាប់នៅឆ្នាំ១៩៥៤ • បង្កើតសមិទ្ធិផលនៃហេដ្ឋារចនាសម្ព័ន្ធសង្គមសម័យសង្គមរាស្រ្ដនិយម ។
ទីក្រុងទាំងអស់ក្នុងប្រទេសកម្ពុជាមានមុខងារដូចជា ៖ • ក្រុងភ្នំពេញ ជារាជធានី ជាទីក្រុង នយោបាយ រដ្ឋបាល ឧស្សាហកម្ម ពាណិកម្ម វប្បធម៌ ទេសចរណ៍ និង ជាទីក្រុងកំពង់ផែ ។ • ក្រុងព្រះសីហុន ជាក្រុងកំពង់ផែទេសចរណ៍និងជាមជ្ឍមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មទៅថ្ងៃអនាគត • ក្រុងកែប ជាក្រុងទេសចរណ៍ • ក្រុងប៉ៃលិន ជាក្រុងសម្បូរត្បូងទទឹមត្បូងកណ្ដឿងនិងជាកន្លែងដែលទំនិញចេញចូលរវាងថៃនិងកម្ពុជា ។
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាចនីតិប្រតិបត្ដិ មានសិទ្ធិទូលំទូលាយ ។ ប្រធានាធិបតីត្រូវបានជើសចេញពីការបោះឆ្នោត ដែលមានអាណត្ដិ៤ឆ្នាំហើយអាចឈរឈ្មោះបាន២អាណត្ដិ ។ ប្រធានាធិបតីគឺជាអគ្គមេបញ្ជាការកងទ័ពជាតិព្រមទាំងមានសិទ្ធិផ្ដួចផ្ដើមក្នុងធ្ចើច្បាប់ផងដែរ ។
អំណាចនៅសហរដ្ឋអាមេរិកត្រូវបានបែងចែកជា៣គឺ អំណាចប្រធានាធិបត្តិ អំណាចសភា និង អំណាចតុលាការ ។
រដ្ឋពីរដែលសហដ្ឋអាមេរិកបានដាក់បញ្ជូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវ៉ៃនៅឆ្នាំ១៩៥៩ ។
រដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកតំណាងដោយផ្កាយហើយមានចំនួនសរុប៥០រដ្ឋ ។
រដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកបានប្រកាសឡើងនៅឆ្នាំ១៧៨៧នៅទីក្រុងភីឡាឌែលហ្វី ហើយបានដាក់ប្រើប្រាស់នៅឆ្នាំ ១៧៨៩ ។
សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យនៅថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ១៧៧៦ ពីប្រទេសអង់គ្លេស ។