កត្តាដែលធ្វើឪ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀត ធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួលប្រមាណ ដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងខូចដីធ្លីដែលបានជិះឥទ្ធិពលលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គមដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហារលួយចាប់ពី ថ្នាក់ក្រោមដល់ថ្នាក់លើការថយចុះអាយុ និងកំណើនអត្រាមរណៈ កុមារ ។
vrean.com Latest Questions
• ការបាត់បង់ព្រៃឈើ បានធ្វើឲ្យបាត់បង់នូវជីវចម្រុះលើភពផែនដី ដែលជាឥទ្ធិពលមួយយ៉ាងអាក្រក់ប៉ះពាល់ដល់ការរស់រាន មានជិវិតរបស់មនុស្សសត្វ និងរុក្ខជាតិទាំងអស់ក្នុងធម្មជាតិទាំងមូល។ • គ្រាន់តែក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះគឺវាបានធ្វើឲ្យបាត់បង់នូវពូជ សត្ចព្រៃអស់ជាង១លានប្រភេទ រុក្ខជាតិអស់ជាង២៥លានប្រភេទ និងពូជសត្វស្រុកអស់រាប់រយប្រភេទទៀត។
កិច្ចព្រមព្រៀងបារាំងខ្មែរឆ្នាំ ១៩៤៩ មានអត្ថន័យថាព្រះរាជាណាចក្រកម្ពុជារដ្ឋរាជ្យមួយស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង ។
ក្រោយពីត្រួតត្រាប្រទេសឆេកូស្លូវ៉ាគីកងទ័ពអាឡឺម៉ងបានជិះជាន់ និងគំរាមកំហែងដល់ប្រជាជនព្រមទាំងបានសម្លាប់រង្គាលលើជនជាតិជ្វីបស្ទើតែផុតពូជ ។
ប្រភេទនៃអត្ថបទច្បាប់រួមមានៈ ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល បន្ទាប់មកមានច្បាប់ធម្មតាក្រឹត្យច្បាប់ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ សេចក្តីប្រកាស ។ ល។
ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៨៥ សហរដ្ឋអាមេរិកបានជួបប្រទះបញ្ហាសំខាន់ជាច្រើន ៖ • ការរីកសាយនៃចលនាកុំមុយនីស្ត (នៅទ្វីបអាមេរិកខាងត្បូង កោះក្រីណាត អាហ្កានីស្ថាន…) • ជម្លោះអេស៊ីប និងអ៊ីស្រាអែល • ការបរាជ័យសង្គ្រាមវៀតណាម • សង្គ្រាមផ្កាយ • វិបត្តិប្រេងកាត ។
លោកអាដេម៉ាឡឺក្លែរជារ៉េស៊ីដង់បារាំង ។ សម្រាប់ខ្មែរយើងគាត់បានធ្វើកិច្ចការមួយចំនួនដូចជា ៖ • និពន្ធសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជាយើងចាប់តាំងពីសម័យកាលកកើតរដ្ឋដំបូង ឬអាណាចក្រភ្នំរហូតដល់សម័យក្រោយអង្គរដោយគាត់បានចាត់ទុកថាប្រទេសកម្ពុជាជាមាតុភូមិទីពីររបស់គាត់ ។ • ជីកកកាយនូវមរតកអតីតកាលរបស់ខ្មែរ ដែលបានកប់បាត់ឪ្យរស់ឡើងវិញដើម្បីជាប្រយោជន៍ឪ្យខ្មែរយើងមានទំនុកចិត្តនិងមានមោទនជាតិនៃភាពរុងរឿងសម័យអង្គរ ព្រមទាំងពញាក់ស្មារតីឪ្យចេះរួបរួមសាមគ្គីគ្នាឡើងវិញ ។
ប្រាសាទព្រះវិហារ មានទីតាំងនៅលើជួរភ្នំដងរែក ។
ច្បាប់ស្ដីការអប់រំមាន គោលបំណងអភិវឌ្ឍធនធានមនុស្សដោយផ្ដល់ការអប់ពេញមួយជីវិត សម្រាប់ទាំងអស់គ្នាដើម្បីអ្នកសិក្សា ទទួលបាននូវចំណេះដឹងជំនាញ សមត្ថភាពសេចក្ដីថ្លៃថ្នូរ អាកប្បកិរិយាប្រកបដោយសីលធម៌ សំដៅជុំរុញឲ្យអ្នកសិក្សាស្គាល់ស្រលាញ់រួមចំណែកការពារ អត្តសញ្ញាណជាតិវប្បធម៌និងភាសាជាតិ ។
ក្រោយថ្ងៃទី០៧មេសា១៥៧៥កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមបញ្ជាបក្សកុំមុយនីសកម្ពុជាប្រជាធិបតេយ្យ ៨ ប្រការគឺ ៖ • ជំលៀសប្រជាជនចេញពីទីក្រុងទាំងអស់ • លុបបំបាត់ផ្សារ • លុបបំបាត់រូបិយប័ណ្ណរបស់របប លន់ នល់ ហើយដកទុករូបិប័ណ្ណបដិវត្ថដែលបានបោះពុម្ភរួចហើយ • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ហើយអោយទៅធ្វើស្រែចម្ភារតាមទិសដែលពួកគេទៅដល់តាមមូលដ្ឋាននីមួយៗ • ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតអោយមានរោងបាយរួមម • បណ្តេញជនជាតិភាគតិចវៀតណាមអោយចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។